Қуръони Карим маъноларининг таржимаси - الترجمة الخميرية - رواد * - Таржималар мундарижаси


Маънолар таржимаси Оят: (77) Сура: Нисо сураси
أَلَمۡ تَرَ إِلَى ٱلَّذِينَ قِيلَ لَهُمۡ كُفُّوٓاْ أَيۡدِيَكُمۡ وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ فَلَمَّا كُتِبَ عَلَيۡهِمُ ٱلۡقِتَالُ إِذَا فَرِيقٞ مِّنۡهُمۡ يَخۡشَوۡنَ ٱلنَّاسَ كَخَشۡيَةِ ٱللَّهِ أَوۡ أَشَدَّ خَشۡيَةٗۚ وَقَالُواْ رَبَّنَا لِمَ كَتَبۡتَ عَلَيۡنَا ٱلۡقِتَالَ لَوۡلَآ أَخَّرۡتَنَآ إِلَىٰٓ أَجَلٖ قَرِيبٖۗ قُلۡ مَتَٰعُ ٱلدُّنۡيَا قَلِيلٞ وَٱلۡأٓخِرَةُ خَيۡرٞ لِّمَنِ ٱتَّقَىٰ وَلَا تُظۡلَمُونَ فَتِيلًا
៧៧. តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬពីរឿងរ៉ាវរបស់អ្នកដែលគេនិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកហាមឃាត់ដៃរបស់ពួកអ្នក(ពីការធ្វើសង្គ្រាម) ហើយចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់(មុនពេលដែលគេបានដាក់កាតព្វកិច្ចឱ្យធ្វើសង្គ្រាម)។ តែនៅពេលដែលគេបានដាក់កាតព្វកិច្ចលើពួកគេឱ្យធ្វើសង្គ្រាម ស្រាប់តែមួយក្រុមក្នុងចំណោមពួកគេមានការភ័យខ្លាចចំពោះមនុស្សលោកបីដូចជាពួកគេខ្លាចអល់ឡោះ ឬខ្លាំងជាងខ្លាចអល់ឡោះទៅទៀត ហើយពួកគេបាននិយាយថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ហេតុអ្វីបានជាព្រះអង្គដាក់កាតព្វកិច្ចសង្គ្រាមមកលើយើងខ្ញុំ? ហេតុអ្វីបានជាព្រះអង្គមិនពន្យារពេលបន្តិចទៀតដល់យើងខ្ញុំ(ដើម្បីបានរីករាយនឹងជីវិតលោកិយសិន)? ចូរអ្នកពោលទៅកាន់ពួកគេថា៖ ការត្រេកត្រអាលក្នុងលោកិយនេះ គឺតិចតួចបំផុត។ រីឯថ្ងៃបរលោកវិញ គឺប្រសើរបំផុតសម្រាប់អ្នកដែលកោតខ្លាច(អល់ឡោះជាម្ចាស់) ហើយពួកអ្នកមិនត្រូវបានគេបំពានឡើយ សូម្បីតែបន្តិច។
Арабча тафсирлар:
 
Маънолар таржимаси Оят: (77) Сура: Нисо сураси
Суралар мундарижаси Бет рақами
 
Қуръони Карим маъноларининг таржимаси - الترجمة الخميرية - رواد - Таржималар мундарижаси

ترجمة معاني القرآن الكريم إلى اللغة الخميرية ترجمها فريق مركز رواد الترجمة بالتعاون مع إسلام هاوس IslamHouse.com.

Ёпиш