የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ * - የትርጉሞች ማዉጫ


የይዘት ትርጉም አንቀጽ: (62) ምዕራፍ: ሱረቱ አን-ነሕል
وَيَجۡعَلُونَ لِلَّهِ مَا يَكۡرَهُونَۚ وَتَصِفُ أَلۡسِنَتُهُمُ ٱلۡكَذِبَ أَنَّ لَهُمُ ٱلۡحُسۡنَىٰۚ لَا جَرَمَ أَنَّ لَهُمُ ٱلنَّارَ وَأَنَّهُم مُّفۡرَطُونَ
ហើយពួកគេចាត់ទុកកូនស្រីដែលពួកគេស្អប់(មិនចង់បាន)នោះ ថាជារបស់អល់ឡោះទៅវិញ ហើយអណ្តាតរបស់ពួកគេបាននិយាយដោយកុហកថាៈ ពិតណាស់ ពួកគេមានឋានៈខ្ពង់ខ្ពស់ល្អប្រសើរនៅឯអល់ឡោះជាម្ចាស់។ ប្រសិនបើវាជាការពិតនោះ ពិតណាស់ពួកគេនឹងត្រូវគេពង្រស់ឡើងវិញដូចអ្វីដែលពួកគេនិយាយមិនខាន។ គ្មានអ្វីគួរឲ្យសង្ស័យឡើយ ពិតប្រាកដណាស់ សម្រាប់ពួកគេគឺភ្លើងនរក ហើយពិតណាស់ ពួកគេត្រូវបានគេបោះបង់ចោលនៅក្នុងនោះ ដោយពួកគេមិនអាចចាកចេញពីវា(ឋាននរក)បានជារៀងរហូត។
የአረብኛ ቁርኣን ማብራሪያ:
ከአንቀጾቹ የምንማራቸዉ ቁም ነገሮች:
• من جهالات المشركين: نسبة البنات إلى الله تعالى، ونسبة البنين لأنفسهم، وأَنفَتُهم من البنات، وتغيّر وجوههم حزنًا وغمَّا بالبنت، واستخفاء الواحد منهم وتغيبه عن مواجهة القوم من شدّة الحزن وسوء الخزي والعار والحياء الذي يلحقه بسبب البنت.
• ក្នុងចំណោមភាពល្ងង់ខ្លៅរបស់ពួកមុស្ហរីគីននោះគឺ ៖ ពួកគេភ្ជាប់កូនស្រីទៅកាន់អល់ឡោះជាម្ចាស់ ហើយភ្ជាប់កូនប្រុសសម្រាប់ខ្លួនពួកគេផ្ទាល់ ការទទួលបានកូនស្រីធ្វើឲ្យពួកគេមានទុក្ខធ្ងន់ ទឹកមុខរបស់ពួកគេប្រែជាខ្មៅដោយសារតែទុក្ខព្រួយនៃការទទួលបានកូនស្រី ពួកគេលាក់ខ្លួន និងគេចមុខពីក្រុមមនុស្សដោយសារតែទុក្ខព្រួយដ៏ធ្ងន់ធ្ងរ ភាពអាប់ឱនដ៏អាក្រក់ និងការអៀនខ្មាសដោយសារតែពួកគេទទួលបានកូនស្រី។

• من سنن الله إمهال الكفار وعدم معاجلتهم بالعقوبة ليترك الفرصة لهم للإيمان والتوبة.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះនោះ គឺទ្រង់ពន្យារពេលដល់ពួកប្រឆាំង និងមិនដាក់ទណ្ឌកម្មលើពួកគេភ្លាមៗនោះទេដោយទ្រង់ទុកឱកាសឲ្យពួកគេមានជំនឿ និងសារភាពកំហុស(កែខ្លួន)។

• مهمة النبي صلى الله عليه وسلم الكبرى هي تبيان ما جاء في القرآن، وبيان ما اختلف فيه أهل الملل والأهواء من الدين والأحكام، فتقوم الحجة عليهم ببيانه.
• តួនាទីចម្បងរបស់ព្យាការីមូហាំម៉ាត់ គឺបកស្រាយបញ្ជាក់នូវអ្វីដែលមាននៅក្នុងគម្ពីរគួរអាន បញ្ជាក់អំពីអ្វីដែលពួកអ្នកកាន់សាសនា និងពួកដែលតាមទំនើងចិត្តខ្លួនឯងមានការមានការខ្វែងយោបល់គ្នាពាក់ព័ន្ធនឹងសាសនា និងច្បាប់នានា។ ដូចនេះ ការបកស្រាយបញ្ជាក់របស់គាត់ គឺជាអំណះអំណាងដែលដាក់បន្ទុកទៅលើពួកគេ។

 
የይዘት ትርጉም አንቀጽ: (62) ምዕራፍ: ሱረቱ አን-ነሕል
የምዕራፎች ማውጫ የገፅ ቁጥር
 
የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ - የትርጉሞች ማዉጫ

የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ፡ ከቁርአን ተፍሲር ጥናት ማዕከል የተገኘ

መዝጋት