የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ * - የትርጉሞች ማዉጫ


የይዘት ትርጉም አንቀጽ: (79) ምዕራፍ: ሱረቱ ኣሊ-ኢምራን
مَا كَانَ لِبَشَرٍ أَن يُؤۡتِيَهُ ٱللَّهُ ٱلۡكِتَٰبَ وَٱلۡحُكۡمَ وَٱلنُّبُوَّةَ ثُمَّ يَقُولَ لِلنَّاسِ كُونُواْ عِبَادٗا لِّي مِن دُونِ ٱللَّهِ وَلَٰكِن كُونُواْ رَبَّٰنِيِّـۧنَ بِمَا كُنتُمۡ تُعَلِّمُونَ ٱلۡكِتَٰبَ وَبِمَا كُنتُمۡ تَدۡرُسُونَ
មិនគប្បីទេចំពោះមនុស្សដែលអល់ឡោះផ្ដល់ឱ្យគេនូវគម្ពីរដែលទ្រង់បានបញ្ចុះទៅកាន់គេ ហើយទ្រង់ក៏បានប្រទានឲ្យគេនូវចំណេះដឹង និងការយល់ដឹង ហើយទ្រង់បានជ្រើសរើសរូបគេធ្វើជាព្យាការី រួចមក គេនិយាយទៅកាន់មនុស្សលោកថាៈ ចូរពួកអ្នកតាំងខ្លួនជាអ្នកគោរពសក្ការៈមកចំពោះខ្ញុំផេ្សងពីអល់ឡោះនោះ។ ក៏ប៉ុន្តែ គេត្រូវនិយាយទៅកាន់ពួកគេ(មនុស្សលោក)ថាៈ ចូរពួកអ្នកតាំងខ្លួនជាចេះដឹងជ្រៅជ្រះ និងកោតខ្លាចដោយស្មោះត្រង់ចំពោះអល់ឡោះ ហើយអប់រំមនុស្ស និងដោះស្រាយនូវកិច្ចការរបស់ពួកគេ តាមរយៈការបង្រៀនរបស់ពួកអ្នកដល់មនុស្សនូវគម្ពីរដែលគេបានបញ្ចុះមក និងតាមរយៈអ្វីដែលពួកអ្នកបានរៀនសូត្រអំពីវា ទាំងការទន្ទេញ និងការយល់ដឹងកន្លងមក។
የአረብኛ ቁርኣን ማብራሪያ:
ከአንቀጾቹ የምንማራቸዉ ቁም ነገሮች:
• ضلال علماء اليهود ومكرهم في تحريفهم كلام الله، وكذبهم على الناس بنسبة تحريفهم إليه تعالى.
• ភាពវង្វេងរបស់បណ្ដាអ្នកចេះដឹងនៃពួកយូដា និងកលល្បិចរបស់ពួកគេនៅក្នុងការកែប្រែបន្ទូលរបស់អល់ឡោះ ហើយនិងការភូតកុហករបស់ពួកគេទៅលើមនុស្សលោក ដោយអះអាងថា អ្វីដែលពួកគេកែប្រែនោះ គឺមកពីអល់ឡោះជាម្ចាស់។

• كل من يدعي أنه على دين نبي من أنبياء الله إذا لم يؤمن بمحمد عليه الصلاة والسلام فهو ناقض لعهده مع الله تعالى.
• រាល់អ្នកដែលនិយាយអះអាងថា ជាការពិតណាស់ រូបគេស្ថិតនៅលើសាសនារបស់ព្យាការីម្នាក់ក្នុងចំណោមព្យាការីរបស់អល់ឡោះ ប្រសិនបើគេមិនមានជំនឿចំពោះព្យាការីមូហាំម៉ាត់ទេនោះ រូបគេគឺជាអ្នកដែលបានក្បត់នឹងកិច្ចសន្យារបស់គេជាមួយអល់ឡោះហើយ។

• أعظم الناس منزلةً العلماءُ الربانيون الذين يجمعون بين العلم والعمل، ويربُّون الناس على ذلك.
• មនុស្សដែលមានឋានៈថ្កុំថ្កើនបំផុត គឺបណ្តាអ្នកដែលចេះដឹងជ្រៅជ្រះ និងកោតខ្លាចដោយស្មោះត្រង់ចំពោះអល់ឡោះ ដោយពួកគេមានទាំងចំណេះដឹង និងការអនុវត្តតាមចំណេះដឹង ហើយពួកគេបានអប់រំមនុស្សលើប្រការនោះ។

• أعظم الضلال الإعراض عن دين الله تعالى الذي استسلم له سبحانه الخلائق كلهم بَرُّهم وفاجرهم.
• ភាពវង្វេងដ៏ធ្ងន់ធ្ងរបំផុត គឺការងាកចេញពីសាសនារបស់អល់ឡោះ(សាសនាឥស្លាម)ដែលម៉ាខ្លូកទាំងអស់មិនថាល្អឬអាក្រក់ សុទ្ធតែប្រគល់ខ្លួនចំពោះទ្រង់ទាំងអស់។

 
የይዘት ትርጉም አንቀጽ: (79) ምዕራፍ: ሱረቱ ኣሊ-ኢምራን
የምዕራፎች ማውጫ የገፅ ቁጥር
 
የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ - የትርጉሞች ማዉጫ

የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ፡ ከቁርአን ተፍሲር ጥናት ማዕከል የተገኘ

መዝጋት