የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ * - የትርጉሞች ማዉጫ


የይዘት ትርጉም አንቀጽ: (73) ምዕራፍ: ሱረቱ ያሲን
وَلَهُمۡ فِيهَا مَنَٰفِعُ وَمَشَارِبُۚ أَفَلَا يَشۡكُرُونَ
ហើយក្រៅពីការជិះនៅលើខ្នងរបស់វា និងទទួនទានសាច់របស់វានោះ ពួកគេក៏អាចទាញយកផលប្រយោជន៍ផ្សេងទៀតពីវាផងដែរ ដូចជារោមរបស់វា ស្បែករបស់វា និងតម្លៃរបស់វា ដោយក្នុងនោះ ពួកគេអាចយកធ្វើជាកម្រាលនិងធ្វើជាសម្លៀកបំពាក់។ ហើយពួកគេក៏អាចទទួលបាននូវទឹកដោះអំពីសត្វពាហនៈនោះដើម្បីយកមកពិសារផងដែរ។ ដូច្នេះ តើពួកគេមិនដឹងគុណអល់ឡោះដែលទ្រង់បានប្រទានឲ្យពួកគេនូវឧបការគុណទាំងអស់នេះ ក៏ដូចជាឧបការគុណផ្សេងៗទៀតនោះទេឬ?
የአረብኛ ቁርኣን ማብራሪያ:
ከአንቀጾቹ የምንማራቸዉ ቁም ነገሮች:
• من فضل الله ونعمته على الناس تذليل الأنعام لهم، وتسخيرها لمنافعهم المختلفة.
• ក្នុងចំណោមការប្រោសប្រទានរបស់អល់ឡោះ និងឧបការគុណរបស់ទ្រង់មកលើមនុស្សលោកនោះ គឺទ្រង់បានធ្វើឲ្យសត្វពាហនៈទាំងឡាយស្តាប់បង្គាប់ពួកគេ និងបានបង្កើតវាដើម្បីបម្រើផលប្រយោជន៍ច្រើនបែបយ៉ាងសម្រាប់ពួកគេ។

• وفرة الأدلة العقلية على يوم القيامة وإعراض المشركين عنها.
• ភស្តុតាងជាច្រើនដែលអាចដឹងដោយប្រាជ្ញាដែលបញ្ជាក់ទៅលើការកើតឡើងយ៉ាងពិតប្រាកដនៃថ្ងៃបរលោក និងការងាកចេញរបស់ពួកមុស្ហរីគីនអំពីការជឿជាក់ចំពោះវា។

• من صفات الله تعالى أن علمه تعالى محيط بجميع مخلوقاته في جميع أحوالها، في جميع الأوقات، ويعلم ما تنقص الأرض من أجساد الأموات وما يبقى، ويعلم الغيب والشهادة.
• ក្នុងចំណោមលក្ខណៈសម្បត្តិ(ស៊ីហ្វាត)របស់អល់ឡោះជាម្ចាស់នោះគឺ ពិតណាស់ ការដឹងរបស់ទ្រង់គឺជ្រួតជ្រាបនិងគ្របដណ្តប់លើម៉ាខ្លូកទាំងអស់ក្នុងគ្រប់ស្ថានភាពនិងគ្រប់ពេលវេលារបស់ពួកគេ ហើយទ្រង់ដឹងអំពីសាកសពដែលនៅក្នុងដីដែលបានរលាយបាត់បង់ និងអ្វីដែលនៅសល់ ហើយទ្រង់ដឹងនូវប្រការអាថ៌កំបាំង និងអ្វីដែលមើលឃើញជាក់ស្តែង។

 
የይዘት ትርጉም አንቀጽ: (73) ምዕራፍ: ሱረቱ ያሲን
የምዕራፎች ማውጫ የገፅ ቁጥር
 
የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ - የትርጉሞች ማዉጫ

የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ፡ ከቁርአን ተፍሲር ጥናት ማዕከል የተገኘ

መዝጋት