የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ * - የትርጉሞች ማዉጫ


የይዘት ትርጉም አንቀጽ: (35) ምዕራፍ: ሱረቱ አን-ኒሳዕ
وَإِنۡ خِفۡتُمۡ شِقَاقَ بَيۡنِهِمَا فَٱبۡعَثُواْ حَكَمٗا مِّنۡ أَهۡلِهِۦ وَحَكَمٗا مِّنۡ أَهۡلِهَآ إِن يُرِيدَآ إِصۡلَٰحٗا يُوَفِّقِ ٱللَّهُ بَيۡنَهُمَآۗ إِنَّ ٱللَّهَ كَانَ عَلِيمًا خَبِيرٗا
ហើយប្រសិនបើពួកអ្នក(ឱអាណាព្យាបាលនៃប្ដីប្រពន្ធ)បារម្ភខ្លាចមានការបែកបាក់ទំនាក់ទំនងរវាងអ្នកទាំងពីរ(ប្ដីប្រពន្ធ)ដែលឈានទៅដល់ការឈ្លោះទាស់ទែងគ្នានោះ ចូរពួកអ្នកបញ្ជូនបុគ្គលម្នាក់ដែលប្រកបដោយភាពយុត្តិធម៌ពីសាច់ញាតិខាងប្ដី និងបុគ្គលដែលប្រកបដោយភាពយុត្តិធម៌ម្នាក់ទៀតពីសាច់ញាតិខាងប្រពន្ធ ដើម្បីធ្វើការវិនិច្ឆ័យ(សម្រុះសម្រួល)ឲ្យអ្នកទាំងពីរ(ប្ដីប្រពន្ធ) ថាតើគួរឱ្យពួកគេទាំងពីរផ្សះផ្សាគ្នា ឬចែកផ្លូវគ្នា។ ហើយការផ្សះផ្សានោះ គឺប្រសើរបំផុត។ ប្រសិនបើអ្នកសម្របសម្រួលទាំងពីរនោះចង់បានការផ្សះផ្សា និងរកវិធីសាស្រ្តដ៏ល្អបំផុតដើម្បីធ្វើការផ្សះផ្សានោះ អល់ឡោះជាម្ចាស់នឹងផ្សះផ្សារវាងប្ដីប្រពន្ធគេទាំងពីរ ហើយទ្រង់នឹងបញ្ឈប់ការទាស់ទែងគ្នារវាងពួកគេទាំងពីរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នោះ គឺគ្មានអ្វីមួយអំពីខ្ញុំបម្រើរបស់ទ្រង់អាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់ដឹងយ៉ាងលម្អិតបំផុតនូវអ្វីដែលពួកគេលាក់បាំងនៅក្នុងដួងចិត្តរបស់ពួកគេ។
የአረብኛ ቁርኣን ማብራሪያ:
ከአንቀጾቹ የምንማራቸዉ ቁም ነገሮች:
• ثبوت قِوَامة الرجال على النساء بسبب تفضيل الله لهم باختصاصهم بالولايات، وبسبب ما يجب عليهم من الحقوق، وأبرزها النفقة على الزوجة.
• បញ្ជាក់ពីភាពជាអ្នកគ្រប់គ្រងរបស់បុរសទៅលើស្រ្តី គឺដោយសារតែអល់ឡោះទ្រង់បានផ្តល់ឱ្យបុរសនូវលក្ខណៈពិសេសនៃភាពជាអ្នកដឹកនាំ និងដោយសារតែមានកាតព្វកិច្ចជាច្រើនដែលចាំបាច់លើបុរសត្រូវបំពេញ ហើយដែលកាតព្វកិច្ចដ៏ចម្បងជាងគេនោះ គឺការផ្គត់ផ្គង់ជីវភាពរស់នៅដល់ស្ត្រីដែលជាប្រពន្ធ។

• التحذير من البغي وظلم المرأة في التأديب بتذكير العبد بقدرة الله عليه وعلوه سبحانه.
• ដាស់តឿនព្រមានខ្ញុំបម្រើរបស់អល់ឡោះឲ្យប្រុងប្រយ័ត្នពីការរំលោភបំពានលើស្រ្តីនៅក្នុងការអប់រំពួកនាង តាមរយៈការលើកឡើងពីសមត្ថភាព និងភាពខ្ពង់ខ្ពស់របស់ទ្រង់ទៅលើរូបគេ។

• التحذير من ذميم الأخلاق، كالكبر والتفاخر والبخل وكتم العلم وعدم تبيينه للناس.
• ដាស់តឿនព្រមានពីអត្តចរិតដែលគួរឲ្យស្អប់ខ្ពើមមួយចំនួនដូចជាការមានអំនួត ក្អេងក្អាង កំណាញ់ លាក់បាំងចំណេះដឹង និងការមិនបង្ហាញការពិតដល់មនុស្សលោក។

 
የይዘት ትርጉም አንቀጽ: (35) ምዕራፍ: ሱረቱ አን-ኒሳዕ
የምዕራፎች ማውጫ የገፅ ቁጥር
 
የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ - የትርጉሞች ማዉጫ

የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ፡ ከቁርአን ተፍሲር ጥናት ማዕከል የተገኘ

መዝጋት