የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ * - የትርጉሞች ማዉጫ


የይዘት ትርጉም አንቀጽ: (45) ምዕራፍ: ሱረቱ ፉሲለት
وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ فَٱخۡتُلِفَ فِيهِۚ وَلَوۡلَا كَلِمَةٞ سَبَقَتۡ مِن رَّبِّكَ لَقُضِيَ بَيۡنَهُمۡۚ وَإِنَّهُمۡ لَفِي شَكّٖ مِّنۡهُ مُرِيبٖ
ហើយពិតប្រាកដណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរតាវរ៉ត បន្ទាប់មក មានគេខ្វែងគំនិតគ្នានៅក្នុងវា។ ពេលនោះ មានអ្នកខ្លះក្នុងចំណោមពួកគេបានជឿចំពោះវា ហើយមានអ្នកខ្លះទៀតបានប្រឆាំងចំពោះវា។ ហើយប្រសិនបើគ្មានការសន្យាពីអល់ឡោះដែលថា ទ្រង់នឹងកាត់សេចក្តីរវាងខ្ញុំបម្រើរបស់ទ្រង់នៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេខ្វែងគំនិតគ្នាចំពោះវាទេនោះ ប្រាកដជាទ្រង់នឹងកាត់សេចក្តីរវាងពួកដែលខ្វែងគំនិងគ្នាចំពោះគម្ពីរតាវរ៉តនោះ(នៅលើលោកិយនេះ)ជាមិនខាន ហើយទ្រង់នឹងបញ្ជាក់ប្រាប់ថា តើអ្នកណាខុស អ្នកណាត្រូវ ហើយទ្រង់នឹងលើកតម្កើងអ្នកដែលត្រឹមត្រូវ ហើយបន្ទាបបន្ថោកអ្នកដែលខុស។ ហើយពិតប្រាកដណាស់ ពួកប្រឆាំង គឺស្ថិតនៅក្នុងភាពមន្ទិលសង្ស័យយ៉ាងខ្លាំងពីគម្ពីរគួរអាន។
የአረብኛ ቁርኣን ማብራሪያ:
ከአንቀጾቹ የምንማራቸዉ ቁም ነገሮች:
• حَفِظ الله القرآن من التبديل والتحريف، وتَكَفَّل سبحانه بهذا الحفظ، بخلاف الكتب السابقة له.
• អល់ឡោះបានថែរក្សាការពារគម្ពីរគួរអានពីការផ្លាស់ប្តូរនិងការកែប្រែ ហើយទ្រង់ធានារ៉ាប់រងលើការថែរក្សាគម្ពីរគួរអាននេះ ខុសពីបណ្តាគម្ពីរពីមុនៗមក។

• قطع الحجة على مشركي العرب بنزول القرآن بلغتهم.
• កាត់ផ្តាច់ការយកលេសរបស់ពួកមុស្ហរីគីនអារ៉ាប់(ពួកពហុទេពនិយមដែលជាជនជាតិអារ៉ាប់)ដោយបញ្ចុះគម្ពីរគួរអានជាភាសាររបស់ពួកគេ។

• نفي الظلم عن الله، وإثبات العدل له.
• បដិសេធភាពអយុត្តិធម៌ចំពោះអល់ឡោះ និងទទួលស្គាល់ពីភាពយុត្តិធម៌របស់ទ្រង់។

 
የይዘት ትርጉም አንቀጽ: (45) ምዕራፍ: ሱረቱ ፉሲለት
የምዕራፎች ማውጫ የገፅ ቁጥር
 
የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ - የትርጉሞች ማዉጫ

የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ፡ ከቁርአን ተፍሲር ጥናት ማዕከል የተገኘ

መዝጋት