የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ * - የትርጉሞች ማዉጫ


የይዘት ትርጉም አንቀጽ: (113) ምዕራፍ: ሱረቱ አል-ማኢዳህ
قَالُواْ نُرِيدُ أَن نَّأۡكُلَ مِنۡهَا وَتَطۡمَئِنَّ قُلُوبُنَا وَنَعۡلَمَ أَن قَدۡ صَدَقۡتَنَا وَنَكُونَ عَلَيۡهَا مِنَ ٱلشَّٰهِدِينَ
ពួកហាវ៉ារីយូនបាននិយាយទៅកាន់ព្យាការីអ៊ីសាថាៈ ពួកយើងចង់ទទួលទានអាហារនៅលើតុនេះ ដើម្បីឱ្យចិត្ដរបស់ពួកយើងមានភាពនឹងនរដោយ(បានដឹងពី)សមត្ថភាពដ៏ពេញលក្ខណៈរបស់អល់ឡោះជាម្ចាស់ និងបញ្ជាក់ថា អ្នកពិតជាអ្នកនាំសាររបស់ទ្រង់ពិតមែន និងដើម្បីឲ្យពួកយើងដឹងកាន់តែច្បាស់ថា អ្វីៗដែលអ្នកនាំមកឱ្យនេះ គឺមកពីអល់ឡោះពិតប្រាកដមែន ហើយពួកយើងនឹងជួយធ្វើសាក្សីលើរឿងនេះសម្រាប់បណ្តាអ្នកដែលគ្មានវត្តមាន។
የአረብኛ ቁርኣን ማብራሪያ:
ከአንቀጾቹ የምንማራቸዉ ቁም ነገሮች:
• إثبات جمع الله للخلق يوم القيامة جليلهم وحقيرهم.
• ទទួលស្គាល់ថា អល់ឡោះជាម្ចាស់នឹងប្រមូលផ្ដុំម៉ាខ្លូកទាំងអស់នៅថ្ងៃបរលោក ទាំងអ្នកថ្លៃថ្នូរ និងទាំងអ្នកថោកទាប។

• إثبات بشرية المسيح عليه السلام وإثبات آياته الحسية من إحياء الموتى وإبراء الأكمه والأبرص التي أجراها الله على يديه.
• ទទួលស្គាល់ពីភាពជាមនុស្សលោករបស់ព្យាការីអ៊ីសា និងការទទួលស្គាល់នូវអច្ឆរិយភាពរបស់គាត់ដែលគេមើលឃើញផ្ទាល់នឹងភ្នែក ដូចជាការប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញ ការព្យាបាលអ្នកពិការភ្នែកពីកំណើត(ឲ្យអាចមើលឃើញបាន) និងការព្យាបាលជំងឺឃ្លង់ ដែលអល់ឡោះបានប្រទានឱ្យគាត់។

• بيان أن آيات الأنبياء تهدف لتثبيت الأتباع وإفحام المخالفين، وأنها ليست من تلقاء أنفسهم، بل تأتي بإذن الله تعالى.
• បញ្ជាក់ថា បណ្តាអច្ឆរិយភាពរបស់បណ្តាព្យាការីទាំងឡាយ គោលបំណងរបស់វា គឺដើម្បីពង្រឹង(ជំនឿ)បណ្តាអ្នកដែលដើរតាមគាត់ និងបំបាក់ពួកដែលប្រឆាំង។ ហើយពិតណាស់ រឿងទាំងនេះ វាពុំមែនកើតចេញពីខ្លួនរបស់ពួកគាត់ផ្ទាល់នោះទេ ផ្ទុយទៅវិញ វាអាចកើតឡើងបានដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់តែមួយគត់។

 
የይዘት ትርጉም አንቀጽ: (113) ምዕራፍ: ሱረቱ አል-ማኢዳህ
የምዕራፎች ማውጫ የገፅ ቁጥር
 
የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ - የትርጉሞች ማዉጫ

የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ፡ ከቁርአን ተፍሲር ጥናት ማዕከል የተገኘ

መዝጋት