የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ * - የትርጉሞች ማዉጫ


የይዘት ትርጉም አንቀጽ: (2) ምዕራፍ: ሱረቱ አል ሙጃደላ
ٱلَّذِينَ يُظَٰهِرُونَ مِنكُم مِّن نِّسَآئِهِم مَّا هُنَّ أُمَّهَٰتِهِمۡۖ إِنۡ أُمَّهَٰتُهُمۡ إِلَّا ٱلَّٰٓـِٔي وَلَدۡنَهُمۡۚ وَإِنَّهُمۡ لَيَقُولُونَ مُنكَرٗا مِّنَ ٱلۡقَوۡلِ وَزُورٗاۚ وَإِنَّ ٱللَّهَ لَعَفُوٌّ غَفُورٞ
អ្នកដែលនិយាយពាក្យ”ហ្ស៊ីហ៊ើរ”ចំពោះភរិយារបស់ខ្លួនក្នុងចំណោមពួកអ្នក ដោយគេនិយាយទៅកាន់ភរិយារបស់ពួកគេថាៈ “ចំពោះខ្ញុំ នាងប្រៀបដូចជាខ្នងម្តាយរបស់ខ្ញុំ”នោះ គឺពួកគេបានភូតកុហកចំពោះពាក្យសម្តីរបស់ពួកគេបែបនេះ។ ជាការពិតណាស់ ភរិយារបស់ពួកគេនោះ មិនមែនជាម្ដាយរបស់ពួកគេឡើយ។ តាមពិត ម្ដាយរបស់ពួកគេ គឺជាអ្នកដែលបានប្រសូតពួកគេមក ហើយប្រសិនបើពួកគេនិយាយពាក្យសម្តីដូចខាងលើនេះ ជាការពិតណាស់ ពួកគេពិតជាកំពុងតែនិយាយនូវពាក្យសម្ដីដ៏អាក្រក់ និងភូតកុហកបំផុត។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអធ្យាស្រ័យ មហាអភ័យទោសបំផុត។ ហេតុនេះហើយ ទើបទ្រង់ដាក់បញ្ញត្តិច្បាប់នៃការផាកពិន័យដល់ពួកគេ ដើម្បីជាការសម្អាតខ្លួនពួកគេពីបាបកម្ម(ខាងលើនេះ)។
የአረብኛ ቁርኣን ማብራሪያ:
ከአንቀጾቹ የምንማራቸዉ ቁም ነገሮች:
• لُطْف الله بالمستضعفين من عباده من حيث إجابة دعائهم ونصرتهم.
• ភាពទន់ភ្លន់របស់អល់ឡោះចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកទន់ខ្សោយ ដោយទ្រង់ឆ្លើយតបនូវបួងសួងរបស់ពួកគេ និងជួយដល់ពួកគេ។

• من رحمة الله بعباده تنوع كفارة الظهار حسب الاستطاعة ليخرج العبد من الحرج.
• ក្នុងចំណោមក្តីមេត្តាករុណារបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់នោះ គឺទ្រង់បានផ្តល់នូវការពិន័យចំពោះបញ្ហាហ្ស៊ីហើរនូវការពិន័យជាច្រើនប្រភេទអាស្រ័យទៅលទ្ធភាពដែលគេអាចធ្វើទៅបាន ដើម្បីឲ្យខ្ញុំបម្រើរបស់ទ្រង់ជៀសផុតពីការលំបាក។

• في ختم آيات الظهار بذكر الكافرين؛ إشارة إلى أنه من أعمالهم، ثم ناسب أن يورد بعض أحوال الكافرين.
• នៅចុងបញ្ចប់នៃវាក្យខណ្ឌស្តីពីបញ្ហាហ្ស៊ីហើរ គឺមានរំលឹកពីពួកប្រឆាំង ជាការបង្ហាញថា ទង្វើហ្ស៊ីហ៊ើរនោះ គឺជាទង្វើរបស់ពួកគេ។ បន្ទាប់មក ទ្រង់ក៏បានរៀបរាប់ខ្លះៗពីស្ថានភាពរបស់ពួកប្រឆាំងនោះ។

 
የይዘት ትርጉም አንቀጽ: (2) ምዕራፍ: ሱረቱ አል ሙጃደላ
የምዕራፎች ማውጫ የገፅ ቁጥር
 
የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ - የትርጉሞች ማዉጫ

የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ፡ ከቁርአን ተፍሲር ጥናት ማዕከል የተገኘ

መዝጋት