የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ * - የትርጉሞች ማዉጫ


የይዘት ትርጉም አንቀጽ: (134) ምዕራፍ: ሱረቱ አል-አዕራፍ
وَلَمَّا وَقَعَ عَلَيۡهِمُ ٱلرِّجۡزُ قَالُواْ يَٰمُوسَى ٱدۡعُ لَنَا رَبَّكَ بِمَا عَهِدَ عِندَكَۖ لَئِن كَشَفۡتَ عَنَّا ٱلرِّجۡزَ لَنُؤۡمِنَنَّ لَكَ وَلَنُرۡسِلَنَّ مَعَكَ بَنِيٓ إِسۡرَٰٓءِيلَ
ហើយនៅពេលដែលពួកគេបានទទួលទណ្ឌកម្មទាំងនេះ ពួកគេក៏បានតម្រង់ឆ្ពោះទៅកាន់ព្យាការីមូសា ហើយបាននិយាយទៅកាន់គាត់ថាៈ ឱមូសា! សូមអ្នកបួងសួងសុំពីម្ចាស់របស់អ្នកតាមរយៈភាពជាព្យាការីដែលទ្រង់បានជ្រើសរើសអ្នក និងតាមរយៈអ្វីដែលទ្រង់បានសន្យានឹងអ្នក ដែលថា ទ្រង់នឹងដកទណ្ឌកម្មចេញពីពួកយើងវិញ ដោយការសារភាពទោសកំហុស(កែខ្លួន) ដោយសុំឲ្យទ្រង់មេត្តាដកយកទណ្ឌកម្មដែលពួកយើងកំពុងតែជួបប្រទះនេះផងចុះ។ ប្រសិនបើអ្នកអាចដកទណ្ឌកម្មនេះចេញពីពួកយើង នោះពួកយើងនឹងមានជំនឿចំពោះអ្នក ហើយយើងពិតជានឹងបញ្ជូនអម្បូរអ៊ីស្រាអែលឲ្យទៅជាមួយអ្នក និងដោះលែងពួកគេជាមិនខាន។
የአረብኛ ቁርኣን ማብራሪያ:
ከአንቀጾቹ የምንማራቸዉ ቁም ነገሮች:
• الخير والشر والحسنات والسيئات كلها بقضاء الله وقدره، لا يخرج منها شيء عن ذلك.
• ប្រការល្អ ប្រការអាក្រក់ ផលល្អ និងផលអាក្រក់ទាំងនោះ គឺត្រូវបានអល់ឡោះកំណត់ទុករួចជាស្រេចដោយវាមិនអាចចេញផុតពីការកំណត់នេះឡើយ ពោលគឺគ្មានអ្វីមួយអាចកើតឡើងដោយគ្មានការកំណត់របស់អល់ឡោះជាម្ចាស់នោះទេ។

• شأن الناس في وقت المحنة والمصائب اللجوء إلى الله بدافع نداء الإيمان الفطري.
• ស្ថានភាពរបស់មនុស្សក្នុងគ្រាដែលលំបាកតានតឹងនិងនៅពេលជួបគ្រោះភ័យណាមួយ គឺពួកគេតែងវិលត្រឡប់ទៅកាន់អល់ឡោះ ព្រោះវាជាជំនឿដែលកំណត់ពីដើមមកចំពោះមនុស្ស។

• يحسن بالمؤمن تأمل آيات الله وسننه في الخلق، والتدبر في أسبابها ونتائجها.
• ជាការប្រសើរសម្រាប់អ្នកមានជំនឿត្រូវពិចារណាចំពោះបណ្តាភស្តុតាងរបស់អល់ឡោះ និងមាគ៌ារបស់ទ្រង់ចំពោះម៉ាខ្លូក និងស្វែងយល់ពីមូលហេតុ និងលទ្ធផលរបស់វា។

• تتلاشى قوة الأفراد والدول أمام قوة الله العظمى، والإيمان بالله هو مصدر كل قوة.
• ភាពខ្លាំងក្លារបស់បុគ្គលនិងប្រទេសជាតិ គឺត្រូវចុះញមនិងចុះចាញ់នៅចំពោះមុខភាពខ្លាំងក្លារបស់អល់ឡោះជាម្ចាស់ដ៏មហាធំធេង ហើយការមានជំនឿចំពោះអល់ឡោះ គឺជាប្រភពនៃភាពខ្លាំងក្លាគ្រប់បែបយ៉ាង។

• يكافئ الله تعالى عباده المؤمنين الصابرين بأن يمكِّنهم في الأرض بعد استضعافهم.
• អល់ឡោះជាម្ចាស់ទ្រង់តបស្នងដល់បណ្តាខ្ញុំបម្រើរបស់ទ្រង់ដែលមានជំនឿដែលជាអ្នកអត់ធ្មត់ ដោយទ្រង់បានឲ្យពួកគេគ្រប់គ្រងនៅលើផែនដីក្រោយពីពួកគេទទួលរងនូវការជិះជាន់។

 
የይዘት ትርጉም አንቀጽ: (134) ምዕራፍ: ሱረቱ አል-አዕራፍ
የምዕራፎች ማውጫ የገፅ ቁጥር
 
የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ - የትርጉሞች ማዉጫ

የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ፡ ከቁርአን ተፍሲር ጥናት ማዕከል የተገኘ

መዝጋት