የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ * - የትርጉሞች ማዉጫ


የይዘት ትርጉም አንቀጽ: (178) ምዕራፍ: ሱረቱ አል-አዕራፍ
مَن يَهۡدِ ٱللَّهُ فَهُوَ ٱلۡمُهۡتَدِيۖ وَمَن يُضۡلِلۡ فَأُوْلَٰٓئِكَ هُمُ ٱلۡخَٰسِرُونَ
ជនណាហើយដែលអល់ឡោះទ្រង់ចង្អុលបង្ហាញរូបគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវនោះ គេនោះហើយគឺជាអ្នកដែលទទួលបានការចង្អុលបង្ហាញដ៏ពិតប្រាកដ។ រីឯជនណាហើយដែលទ្រង់ធ្វើឲ្យរូបគេឃ្លាតឆ្ងាយពីមាគ៌ាដ៏ត្រឹមត្រូវនោះ ពួកទាំងនោះហើយ គឺជាពួកដែលគ្មានសំណាងយ៉ាងពិតប្រាកដ គឺពួកដែលខាតបង់ខ្លួនឯងនិងក្រុមគ្រួសាររបស់ពួកគេនាថ្ងៃបរលោក។ តើនេះមិនមែនជាការខាតបង់ដ៏ច្បាស់លាស់ទេឬ?
የአረብኛ ቁርኣን ማብራሪያ:
ከአንቀጾቹ የምንማራቸዉ ቁም ነገሮች:
• المقصود من إنزال الكتب السماوية العمل بمقتضاها لا تلاوتها باللسان وترتيلها فقط، فإن ذلك نَبْذ لها.
• គោលបំណងនៃការបញ្ចុះបណ្តាគម្ពីរពីលើមេឃ គឺដើម្បីឲ្យមនុស្សអនុវត្តទៅតាមគោលបំណងដែលគេបានបញ្ចុះមក ពុំមែនដើម្បីគ្រាន់តែសូត្រនឹងអណ្តាតរបស់ពួកគេនោះទេ។ ប្រសិនបើដូច្នេះមែននោះ វាគ្មានតម្លៃអ្វីនោះទេ។

• أن الله خلق في الإنسان من وقت تكوينه إدراك أدلة الوحدانية، فإذا كانت فطرته سليمة، ولم يدخل عليها ما يفسدها أدرك هذه الأدلة، وعمل بمقتضاها.
• ជាការពិតណាស់ ក្នុងពេលដែលអល់ឡោះជាម្ចាស់បានបង្កើតមនុស្សលោកនោះ ទ្រង់បានបញ្ជាក់ឲ្យពួកគេបានដឹងនូវភស្តុតាងដែលបង្ហាញពីភាពជាម្ចាស់តែមួយរបស់ទ្រង់។ ដូច្នេះប្រសិនបើធម្មជាតិពីកំណើតរបស់គេល្អ ហើយគ្មានអ្វីដែលមកបំផ្លាញធម្មជាតិពីកំណើតដ៏ស្អាស្អំរបស់គេទេនោះ គឺរូបគេនឹងដឹងពីភស្តុតាងនេះ ហើយនិងអនុវត្តតាមគោលបំណងរបស់វាជាមិនខាន។

• في الآيات عبرة للموفَّقين للعمل بآيات القرآن؛ ليعلموا فضل الله عليهم في توفيقهم للعمل بها؛ لتزكو نفوسهم.
• ក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺជាមេរៀនសម្រាប់បណ្តាអ្នកដែលទទួលបានការចង្អុលបង្ហាញទៅកាន់អនុវត្តតាមវាក្យខណ្ឌនៃគម្ពីរគួរអាន ដើម្បីឲ្យគេបានដឹងពីការប្រោសប្រទានរបស់អល់ឡោះទៅលើពួកគេក្នុងការចង្អុលបង្ហាញពួកគេឲ្យបានអនុវត្តតាមវា និងដើម្បីជម្រះសម្អាតខ្លួនរបស់ពួកគេ។

• في الآيات تلقين للمسلمين للتوجه إلى الله تعالى بطلب الهداية منه والعصمة من مزالق الضلال.
• ក្នុងបណ្តាវាក្យខណ្ឌទាំងនេះផងដែរ គឺបង្រៀនដល់ជនមូស្លីមឲ្យតម្រង់ឆ្ពោះទៅកាន់អល់ឡោះជាម្ចាស់ដោយសុំការចង្អុលបង្ហាញពីទ្រង់ ព្រមទាំងសុំការការពារពីទ្រង់កុំឲ្យរូបគេធ្លាក់ទៅក្នុងភាពវង្វេង។

 
የይዘት ትርጉም አንቀጽ: (178) ምዕራፍ: ሱረቱ አል-አዕራፍ
የምዕራፎች ማውጫ የገፅ ቁጥር
 
የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ - የትርጉሞች ማዉጫ

የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ፡ ከቁርአን ተፍሲር ጥናት ማዕከል የተገኘ

መዝጋት