የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ * - የትርጉሞች ማዉጫ


የይዘት ትርጉም አንቀጽ: (72) ምዕራፍ: ሱረቱ አል-አዕራፍ
فَأَنجَيۡنَٰهُ وَٱلَّذِينَ مَعَهُۥ بِرَحۡمَةٖ مِّنَّا وَقَطَعۡنَا دَابِرَ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَاۖ وَمَا كَانُواْ مُؤۡمِنِينَ
ដូច្នេះ យើងក៏បានផ្តល់សុវត្តិភាពដល់ព្យាការីហ៊ូទ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគេដោយក្តីមេត្តាករុណាពីយើង ហើយយើងបានបំផ្លាញផ្តាច់ពូជពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងរបស់យើង។ ហើយពួកគេពុំមែនជាអ្នកមានជំនឿនោះឡើយ ផ្ទុយទៅវិញ ពួកគេជាពួកដែលបដិសេធ(មិនព្រមមានជំនឿ)។ ដូចនេះ ពួកគេពិតជាសាកសមហើយនឹងទទួលទណ្ឌកម្មនោះ។
የአረብኛ ቁርኣን ማብራሪያ:
ከአንቀጾቹ የምንማራቸዉ ቁም ነገሮች:
• ينبغي التّحلّي بالصبر في الدعوة إلى الله تأسيًا بالأنبياء عليهم السلام.
• ចាំបាច់ត្រូវមានភាពអត់ធ្មត់ក្នុងការអំពាវនាវមនុស្សទៅកាន់អល់ឡោះ ដើម្បីជាការយកគំរូតាមបណ្តាព្យការីទាំងឡាយ។

• من أولويات الدعوة إلى الله الدعوة إلى عبادة الله وحده لا شريك له، ورفض الإشراك به ونبذه.
• ក្នុងចំណោមប្រការដំបូងគេបង្អស់ដែលគេត្រូវអំពាវនាវមនុស្សទៅកាន់អល់ឡោះនោះ គឺត្រូវអំពាវនាវពួកគេទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ដោយគ្មានស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយនោះឡើយ ហើយត្រូវប្រឆាំងនិងបដិសេធចំពោះអំពើស្ហ៊ីរិក។

• الاغترار بالقوة المادية والجسدية يصرف صاحبها عن الاستجابة لأوامر الله ونواهيه.
• ការមានអំណួតចំពោះភាពខ្លាំងក្លានៃសម្ភារៈ និងភាពខ្លាំងក្លានៃរាងកាយ គឺនឹងនាំឲ្យរូបគេងាកចេញពីការទទួលយកបទបញ្ជារបស់អល់ឡោះ និងបម្រាមរបស់ទ្រង់។

• النبي يكون من جنس قومه، لكنه من أشرفهم نسبًا، وأفضلهم حسبًا، وأكرمهم مَعْشرًا، وأرفعهم خُلُقًا.
• ព្យាការីម្នាក់(ដែលនឹងទៅអំពាវនាវក្រុមណាមួយនោះ) គឺចេញពីក្នុងក្រុមនោះផ្ទាល់ ក៏ប៉ុន្តែ គាត់ចេញពីពូជពង្សដែលខ្ពង់ខ្ពស់ជាងក្នុងចំណោមពួកគេ ជាអ្នកដែលល្អប្រសើរជាងគេ កើតចេញពីពូជពង្សដែលគេគោរពជាងគេ និងជាអ្នកដែលមានសីលធម៌ខ្ពង់ខ្ពស់បំផុតក្នុងចំណោមពួកគេ។

• الأنبياء وورثتهم يقابلون السّفهاء بالحِلم، ويغضُّون عن قول السّوء بالصّفح والعفو والمغفرة.
• បណ្តាព្យាការីទាំងឡាយ និងអ្នកដែលទទួលមត៌កពីពួកគាត់ ធ្វើការជជែកវែកញែកជាមួយនឹងអ្នកដែលមានប្រាជ្ញាខ្សោយ(ពួកប្រឆាំង)ដោយភាពទន់ភ្លន់ ហើយបិទភ្នែក(មិនយកទោសពៃរ៍)ចំពោះពាក្យសម្តីអាក្រក់ដោយការអធ្យាស្រ័យ ការអភ័យទោស និងការសណ្តោសប្រណី។

 
የይዘት ትርጉም አንቀጽ: (72) ምዕራፍ: ሱረቱ አል-አዕራፍ
የምዕራፎች ማውጫ የገፅ ቁጥር
 
የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ - የትርጉሞች ማዉጫ

የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ፡ ከቁርአን ተፍሲር ጥናት ማዕከል የተገኘ

መዝጋት