የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ * - የትርጉሞች ማዉጫ


የይዘት ትርጉም አንቀጽ: (22) ምዕራፍ: ሱረቱ አት-ተውባህ
خَٰلِدِينَ فِيهَآ أَبَدًاۚ إِنَّ ٱللَّهَ عِندَهُۥٓ أَجۡرٌ عَظِيمٞ
ពួកគេនឹងស្ថិតនៅក្នុងឋានសួគ៌នោះជាអមតៈដោយគ្មានទីបញ្ចប់ឡើយ ជាតបស្នងដល់ពួកគេចំពោះទង្វើកុសលដែលពួកគេបានសាងនៅក្នុងលោកិយ។ ជាការពិតណាស់ អល់ឡោះគឺជាអ្នកដែលមានផលបុណ្យដ៏ធំធេងបំផុតសម្រាប់អ្នកដែលគោរពតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការដែលទ្រង់ហាមឃាត់ដោយចិត្តស្មោះសចំពោះសាសនារបស់ទ្រង់។
የአረብኛ ቁርኣን ማብራሪያ:
ከአንቀጾቹ የምንማራቸዉ ቁም ነገሮች:
• مراتب فضل المجاهدين كثيرة، فهم أعظم درجة عند الله من كل ذي درجة، فلهم المزية والمرتبة العلية، وهم الفائزون الظافرون الناجون، وهم الذين يبشرهم ربهم بالنعيم.
• ឧត្តមភាពរបស់អ្នកដែលតស៊ូក្នុងមាគ៌ារបស់អល់ឡោះ គឺមានច្រើនលំដាប់ ក្នុងនោះមានដូចជា ៖ ពួកគេនឹងទទួលបាននូវឋានៈដ៏ធំធេងនៅចំពោះមុខអល់ឡោះលើសឋានៈផ្សេងទៀតទាំងអស់ ហើយពួកគេនឹងទទួលបាននូវលក្ខណៈពិសេស និងឋានៈមួយដ៏ខ្ពង់ខ្ពស់បំផុត។ ហើយពួកគេ គឺជាអ្នកដែលទទួលបានជោគជ័យ និងទទួលជ័យជំនះ ព្រមទាំងទទួលបាននូវដំណឹងរីករាយមួយពីម្ចាស់របស់ពួកគេ នោះគឺសូគ៌ា។

• في الآيات أعظم دليل على وجوب محبة الله ورسوله، وتقديم هذه المحبة على محبة كل شيء.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺជាភស្តុតាងដ៏ធំធេងមួយដែលបង្ហាញពីកាតព្វកិច្ចនៃការស្រឡាញ់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយត្រូវផ្តល់អាទិភាពចំពោះក្តីស្រឡាញ់ទាំងពីរនេះជាងក្តីស្រឡាញ់ចំពោះអ្វីៗទាំងអស់។

• تخصيص يوم حنين بالذكر من بين أيام الحروب؛ لما فيه من العبرة بحصول النصر عند امتثال أمر الله ورسوله صلى الله عليه وسلم وحصول الهزيمة عند إيثار الحظوظ العاجلة على الامتثال.
• ការជ្រើសយកសមរភូមិហ៊ូណែនមកធ្វើការរំលឹកជាពិសេសដោយមិនលើកយកសមរភូមិផ្សេងទៀត ដោយសារតែនៅក្នុងសមរភូមិនេះ គឺជាមេរៀនមួយ តាមរយៈការទទួលបានជ័យជំនះនៅពេលដែលគេអនុវត្តតាមបទបញ្ជារបស់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយទទួលភាពបរាជ័យនៅពេលដែលពួកគេមោទនភាពនឹងចំនួនទ័ពដ៏ច្រើននិងគ្រឿងសព្វាវុធខ្លាំងក្លា ជាជាងការអនុវត្តតាមបទបញ្ជា។

• فضل نزول السكينة، فسكينة الرسول صلى الله عليه وسلم سكينة اطمئنان على المسلمين الذين معه وثقة بالنصر، وسكينة المؤمنين سكينة ثبات وشجاعة بعد الجَزَع والخوف.
• ឧត្តមភាពនៃភាពនឹងនរ។ ពិតណាស់ ភាពនឹងនររបស់ព្យាការីមូហាំម៉ាត់នោះ គឺជាភាពនឹងនរមួយដែលផ្តល់ឲ្យអ្នកមូស្លីមដែលនៅជាមួយគាត់មានភាពនឹងនរដែរ ហើយនិងភាពជឿជាក់ចំពោះជ័យជំនះ។ រីឯភាពនឹងនររបស់អ្នកមានជំនឿវិញនោះ គឺជាភាពនឹងនរមួយដែលពង្រឹងនូវភាពក្លាហានដល់ពួកគេ ក្រោយពីមានភាពភ័យរន្ធត់ និងភាពភ័យខ្លាចបានកើតមានចំពោះពួកគេ។

 
የይዘት ትርጉም አንቀጽ: (22) ምዕራፍ: ሱረቱ አት-ተውባህ
የምዕራፎች ማውጫ የገፅ ቁጥር
 
የቅዱስ ቁርዓን ይዘት ትርጉም - የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ - የትርጉሞች ማዉጫ

የሙኽተሰር ቁርአን ተፍሲር ትርጉም በኽመርኛ ቋንቋ፡ ከቁርአን ተፍሲር ጥናት ማዕከል የተገኘ

መዝጋት