কুরআনুল কারীমের অর্থসমূহের অনুবাদ - খমের ভাষায় আল-কুরআনুল কারীমের সংক্ষিপ্ত তাফসীর। * - অনুবাদসমূহের সূচী


অর্থসমূহের অনুবাদ আয়াত: (24) সূরা: সূরা ইবরাহীম
أَلَمۡ تَرَ كَيۡفَ ضَرَبَ ٱللَّهُ مَثَلٗا كَلِمَةٗ طَيِّبَةٗ كَشَجَرَةٖ طَيِّبَةٍ أَصۡلُهَا ثَابِتٞ وَفَرۡعُهَا فِي ٱلسَّمَآءِ
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា តើអល់ឡោះជាម្ចាស់ទ្រង់លើកឧទាហរណ៍យ៉ាងដូចម្តេចចំពោះកាលីម៉ះតាវហេទ(ពាក្យដែលទទួលស្គាល់ពីភាពជាម្ចាស់តែមួយរបស់អល់ឡោះ) នោះគឺ لا إله إلا الله (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) ខណៈដែលទ្រង់បានប្រៀបធៀបវាទៅនឹងដើមឈើដ៏ល្អមួយដើម នោះគឺដើមល្មើ ដែលមានឫសរបស់វាចាក់ចូលទៅក្នុងដីយ៉ាងមាំ ដោយស្រូបយកទឹកតាមរយៈរឹសដ៏ល្អរបស់វា ហើយមែកធាងរបស់វាចាក់ឆ្ពោះទៅលើមេឃ ដោយវាស្រូបយកទឹកសន្សើម និងស្រូបយកខ្យល់បរិសុទ្ធនោះ?
আরবি তাফসীরসমূহ:
এই পৃষ্ঠার আয়াতগুলোর কতক ফায়দা:
• بيان سوء عاقبة التابع والمتبوع إن اجتمعا على الباطل.
• បញ្ជាក់អំពីលទ្ធផលដ៏អាក្រក់របស់អ្នកដែលដើរតាមគេ និងអ្នកដែលគេដើរតាម(ពួកមេដឹកនាំ)ប្រសិនបើពួកគេទាំងពីរស្ថិតនៅលើមាគ៌ាដែលមិនត្រឹមត្រូវ។

• بيان أن الشيطان أكبر عدو لبني آدم، وأنه كاذب مخذول ضعيف، لا يملك لنفسه ولا لأتباعه شيئًا يوم القيامة.
• បញ្ជាក់ថា ជាការពិតណាស់ ស្ហៃតន គឺជាសត្រូវដ៏ធំបំផុតរបស់កូនចៅអាហ្ទាំ(មនុស្សលោក)។ ពិតប្រាកដណាស់ វាគឺជាអ្នកបោកប្រាស់ អមត្ថភាព និងទន់ខ្សោយ ដោយវាមិនអាចការពាខ្លួនរបស់វា ក៏ដូចជាអ្នកដែលដើរតាមវាបន្តិចណាឡើយនៅថ្ងៃបរលោក។

• اعتراف إبليس أن وعد الله تعالى هو الحق، وأن وعد الشيطان إنما هو محض الكذب.
• អ៊ីព្លិសទទួលស្គាល់ថា ពិតណាស់ ការសន្យារបស់អល់ឡោះជាម្ចាស់គឺជាការពិត ហើយការសន្យារបស់ស្ហៃតន តាមពិត គឺគ្រាន់តែជាការកុហកបោកប្រាស់ប៉ុណ្ណោះ។

• تشبيه كلمة التوحيد بالشجرة الطيبة الثمر، العالية الأغصان، الثابتة الجذور.
• ការប្រៀបប្រដូចកាលីម៉ះតាវហេទ(ពាក្យដែលទទួលស្គាល់ពីភាពជាម្ចាស់តែមួយរបស់អល់ឡោះ) ទៅនឹងដើមឈើដែលមានផ្លែល្អ មែកធាងខ្ពស់ និងមានឫសជាប់រឹងមាំ។

 
অর্থসমূহের অনুবাদ আয়াত: (24) সূরা: সূরা ইবরাহীম
সূরাসমূহের সূচী পৃষ্ঠার নাম্বার
 
কুরআনুল কারীমের অর্থসমূহের অনুবাদ - খমের ভাষায় আল-কুরআনুল কারীমের সংক্ষিপ্ত তাফসীর। - অনুবাদসমূহের সূচী

খমের ভাষায় আল-কুরআনুল কারীমের সংক্ষিপ্ত তাফসীর। মারকাযু তাফসীর লিদ-দিরাসাতিল কুরআনিয়্যাহ থেকে প্রকাশিত।

বন্ধ