কুরআনুল কারীমের অর্থসমূহের অনুবাদ - খমের ভাষায় আল-কুরআনুল কারীমের সংক্ষিপ্ত তাফসীর। * - অনুবাদসমূহের সূচী


অর্থসমূহের অনুবাদ আয়াত: (84) সূরা: সূরা আন-নাহল
وَيَوۡمَ نَبۡعَثُ مِن كُلِّ أُمَّةٖ شَهِيدٗا ثُمَّ لَا يُؤۡذَنُ لِلَّذِينَ كَفَرُواْ وَلَا هُمۡ يُسۡتَعۡتَبُونَ
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលអល់ឡោះជាម្ចាស់នឹងតែងតាំងពីរាល់ប្រជាជាតិនីមួយៗនូវអ្នកនាំសារដែលយើងបានបញ្ជូនទៅកាន់ប្រជាជាតិទាំងនោះដើម្បីធ្វើជាសាក្សីលើការមានជំនឿរបស់អ្នកដែលមានជំនឿក្នុងចំណោមពួកគេ និង(ធ្វើជាសាក្សី)លើការគ្មានជំនឿរបស់ពួកដែលគ្មានជំនឿក្នុងចំណោមពួកគេ។ បន្ទាប់ពីនោះមក គេមិនអនុញ្ញាតឲ្យពួកគ្មានជំនឿនិយាយដោះសារចំពោះអ្វីដែលពួកគេធ្លាប់បានប្រឆាំងនោះទេ ហើយពួកគេក៏មិនត្រូវបានគេឲ្យត្រឡប់ទៅកាន់លោកិយវិញម្តងទៀតដើម្បីសាងនូវទង្វើដែលម្ចាស់របស់ពួកគេពេញចិត្តនោះដែរ ពីព្រោះថ្ងៃបរលោកគឺជាកន្លែងសម្រាប់ជំនុំជម្រះ ពុំមែនជាកន្លែងសម្រាប់សាងអំពើល្អនោះទេ។
আরবি তাফসীরসমূহ:
এই পৃষ্ঠার আয়াতগুলোর কতক ফায়দা:
• دلت الآيات على جواز الانتفاع بالأصواف والأوبار والأشعار على كل حال، ومنها استخدامها في البيوت والأثاث.
• បណ្តាវាក្យខណ្ឌខាងលើបង្ហាញថា គេអនុញ្ញាតក្នុងការទាញយកប្រយោជន៍អំពីរោមចៀម ស្បែកសត្វអូដ្ឋ និងរោមសត្វពពែទាំងឡាយលើគ្រប់សា្ថនភាពទាំងអស់ ហើយក្នុងនោះ គេអាចប្រើប្រាស់វានៅក្នុងផ្ទះ និងធ្វើជាគ្រឿងតុបតែងលម្អ។

• كثرة النعم من الأسباب الجالبة من العباد مزيد الشكر، والثناء بها على الله تعالى.
• ការទទួលបានឧបការគុណច្រើនពីអល់ឡោះ គឺជាមូលហេតុដែលខ្ញុំបម្រើអល់ឡោះត្រូវតែបន្ថែមនូវការថ្លែងអំណរគុណចំពោះអល់ឡោះ និងកោតសរសើរចំពោះទ្រង់។

• الشهيد الذي يشهد على كل أمة هو أزكى الشهداء وأعدلهم، وهم الرسل الذين إذا شهدوا تمّ الحكم على أقوامهم.
• សាក្សីដែលនឹងត្រូវធ្វើជាសាក្សីទៅលើរាល់ប្រជាជាតិនោះ គឺជាសាក្សីដែលស្អាតស្អំ និងយុត្តិធម៌បំផុតក្នុងចំណោមពួកគេ ហើយពួកគេ គឺជាបណ្តាអ្នកនាំសារទាំងឡាយ ដែលនៅពេលណាដែលពួកគាត់ធ្វើសាក្សីហើយនោះ ការកាត់សេចក្តីត្រូវបានបញ្ចប់(បិទការតវ៉ា)។

• في قوله تعالى: ﴿وَسَرَابِيلَ تَقِيكُم بِأْسَكُمْ﴾ دليل على اتخاذ العباد عدّة الجهاد؛ ليستعينوا بها على قتال الأعداء.
• នៅក្នុងបន្ទូលរបស់អល់ឡោះ ﴿ وَسَرَابِيلَ تَقِيكُمْ بَأْسَكُمْ ﴾ “និងសំលៀកបំពាក់(អាវក្រោះ)ដើម្បីការពារពួកអ្នកក្នុងពេលសង្គ្រាម” ជាភស្តុតាងបង្ហាញថា ខ្ញុំបម្រើអល់ឡោះត្រូវត្រៀមនូវសម្ភារៈសឹកផ្សេងៗក្នុងពេលធ្វើសង្គ្រាមដើម្បីជាជំនួយក្នុងការច្បាំងតទល់នឹងសត្រូវ។

 
অর্থসমূহের অনুবাদ আয়াত: (84) সূরা: সূরা আন-নাহল
সূরাসমূহের সূচী পৃষ্ঠার নাম্বার
 
কুরআনুল কারীমের অর্থসমূহের অনুবাদ - খমের ভাষায় আল-কুরআনুল কারীমের সংক্ষিপ্ত তাফসীর। - অনুবাদসমূহের সূচী

খমের ভাষায় আল-কুরআনুল কারীমের সংক্ষিপ্ত তাফসীর। মারকাযু তাফসীর লিদ-দিরাসাতিল কুরআনিয়্যাহ থেকে প্রকাশিত।

বন্ধ