কুরআনুল কারীমের অর্থসমূহের অনুবাদ - খমের ভাষায় আল-কুরআনুল কারীমের সংক্ষিপ্ত তাফসীর। * - অনুবাদসমূহের সূচী


অর্থসমূহের অনুবাদ আয়াত: (57) সূরা: সূরা গাফের
لَخَلۡقُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ أَكۡبَرُ مِنۡ خَلۡقِ ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ
ការបង្កើតមេឃជាច្រើនជាន់និងផែនដីដែលមានភាពធំធេង និងធំទូលាយនោះ គឺពិតជាធំធេង(អស្ចារ្យ)ជាងការបង្កើតមនុស្សលោកទៅទៀត។ ដូច្នេះ អ្នកដែលបង្កើតវាទាំងពីរ(មេឃនិងផែនដី)ខណៈដែលវាទាំងពីរមានភាពធំធេងនោះ គឺពិតជាអ្នកដែលមានសមត្ថភាពអាចពង្រស់អ្នកដែលស្លាប់ឲ្យមានជីវិតក្រោកចេញផ្នូររបស់ពួកគេឡើងវិញ ដើម្បីជំនុំជម្រះពួកគេ និងប្រទាននូវការតបស្នងដល់ពួកគេ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងនោះឡើយ។ ដូច្នេះហើយទើបពួកគេមិនបានយកវាធ្វើជាមេរៀន និងមិនបានយកវាធ្វើជាភស្តុតាងបញ្ជាក់ទៅលើការពង្រស់ឡើងវិញ ទោះបីជាវាច្បាស់លាស់យ៉ាងណាក៏ដោយ។
আরবি তাফসীরসমূহ:
এই পৃষ্ঠার আয়াতগুলোর কতক ফায়দা:
• نصر الله لرسله وللمؤمنين سُنَّة إلهية ثابتة.
• ការជួយរបស់អល់ឡោះចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់ និងបណ្តាអ្នកមានជំនឿ គឺជាមាគ៌ារបស់ព្រះជាម្ចាស់។

• اعتذار الظالم يوم القيامة لا ينفعه.
• ការដោះសារ និងសុំការអធ្យាស្រ័យរបស់ពួកបំពាននៅថ្ងៃបរលោក គឺគ្មានប្រយោជន៍អ្វីសម្រាប់ពួកគេឡើយ។

• أهمية الصبر في مواجهة الباطل.
• សារៈសំខាន់នៃការអត់ធ្មត់ក្នុងការប្រឈមមុខនឹងប្រការដែលមិនត្រឹមត្រូវ។

• دلالة خلق السماوات والأرض على البعث؛ لأن من خلق ما هو عظيم قادر على إعادة الحياة إلى ما دونه.
• ការបង្កើតមេឃជាច្រើនជាន់និងផែនដី គឺជាភស្តុតាងដែលបញ្ជាក់ទៅលើការពង្រស់ឡើងវិញម្តងទៀត ព្រោះថា អ្នកដែលមានសមត្ថភាពអាចបង្កើតអ្វីដែលធំធេងបំផុតនោះ ពិតជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់ជីវិតឲ្យមានជីវិតសារជាថ្មីឡើងវិញដែលជារឿងមួយតូចតាចប៉ុណ្ណោះសម្រាប់អល់ឡោះជាម្ចាស់។

 
অর্থসমূহের অনুবাদ আয়াত: (57) সূরা: সূরা গাফের
সূরাসমূহের সূচী পৃষ্ঠার নাম্বার
 
কুরআনুল কারীমের অর্থসমূহের অনুবাদ - খমের ভাষায় আল-কুরআনুল কারীমের সংক্ষিপ্ত তাফসীর। - অনুবাদসমূহের সূচী

খমের ভাষায় আল-কুরআনুল কারীমের সংক্ষিপ্ত তাফসীর। মারকাযু তাফসীর লিদ-দিরাসাতিল কুরআনিয়্যাহ থেকে প্রকাশিত।

বন্ধ