Check out the new design

Prijevod značenja časnog Kur'ana - Khmerski prijevod - udruženje 'Razvoj islamskog društva' * - Sadržaj prijevodā

XML CSV Excel API
Please review the Terms and Policies

Prijevod značenja Sura: Alu Imran   Ajet:
إِذۡ هَمَّت طَّآئِفَتَانِ مِنكُمۡ أَن تَفۡشَلَا وَٱللَّهُ وَلِيُّهُمَاۗ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ
នៅពេលដែលមានពីរក្រុមក្នុងចំណោមពួកអ្នកបាន បាត់បង់ទឹកចិត្ដ(ក្នុងការប្រយុទ្ឋ)ខណៈដែលអល់ឡោះជាអ្នកគាំ ពារពួកគេទាំងពីរក្រុម។ ដូចេ្នះ ចូរឱ្យបណ្ដាអ្នកដែលមានជំនឿ ប្រគល់ការទុកចិត្ដលើអល់ឡោះចុះ។
Tefsiri na arapskom jeziku:
وَلَقَدۡ نَصَرَكُمُ ٱللَّهُ بِبَدۡرٖ وَأَنتُمۡ أَذِلَّةٞۖ فَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تَشۡكُرُونَ
ពិតប្រាកដណាស់អល់ឡោះបានជួយពួកអ្នកនៅ សមរភូមិហ្ពាទើរ ខណៈដែលពួកអ្នកមានភាពទន់ខ្សោយ(ដោយ មានគ្នាតិច)។ ដូចេ្នះចូរពួកអ្នកកោតខ្លាចអល់ឡោះ សង្ឃឹមថា ពួកអ្នកនឹងដឹងគុណ។
Tefsiri na arapskom jeziku:
إِذۡ تَقُولُ لِلۡمُؤۡمِنِينَ أَلَن يَكۡفِيَكُمۡ أَن يُمِدَّكُمۡ رَبُّكُم بِثَلَٰثَةِ ءَالَٰفٖ مِّنَ ٱلۡمَلَٰٓئِكَةِ مُنزَلِينَ
ចូរ(ចងចាំ)នៅពេលដែលអ្នកពោលទៅកាន់បណ្ដាអ្នក ដែលមានជំនឿថាៈ តើមិនទាន់គ្រប់គ្រាន់សម្រាប់ពួកអ្នកទៀតឬ ដែលម្ចាស់របស់ពួកអ្នកបន្ថែម(ទ័ព)ឱ្យពួកអ្នកនូវម៉ាឡាអ៊ីកាត់ ចំនួនបីពាន់នាក់ដែលត្រូវបានគេបញ្ចុះមកនោះ?
Tefsiri na arapskom jeziku:
بَلَىٰٓۚ إِن تَصۡبِرُواْ وَتَتَّقُواْ وَيَأۡتُوكُم مِّن فَوۡرِهِمۡ هَٰذَا يُمۡدِدۡكُمۡ رَبُّكُم بِخَمۡسَةِ ءَالَٰفٖ مِّنَ ٱلۡمَلَٰٓئِكَةِ مُسَوِّمِينَ
មិនដូច្នោះទេ. ប្រសិនបើពួកអ្នកអត់ធ្មត់ និងកោតខ្លាច អល់ឡោះ ហើយបើសិនជាពួកសត្រូវបានមកដល់ពួកអ្នកយ៉ាងឆាប់ រហ័សនោះ ប្រាកដជាម្ចាស់របស់ពួកអ្នកនឹងបន្ថែមឱ្យពួកអ្នកនូវ ម៉ាឡាអ៊ីកាត់ចំនួនប្រាំពាន់នាក់ដែលមានសញ្ញាសំគាល់យ៉ាងច្បាស់។
Tefsiri na arapskom jeziku:
وَمَا جَعَلَهُ ٱللَّهُ إِلَّا بُشۡرَىٰ لَكُمۡ وَلِتَطۡمَئِنَّ قُلُوبُكُم بِهِۦۗ وَمَا ٱلنَّصۡرُ إِلَّا مِنۡ عِندِ ٱللَّهِ ٱلۡعَزِيزِ ٱلۡحَكِيمِ
អល់ឡោះមិនធ្វើប្រការទាំងនេះក្រៅពីដើម្បីផ្ដល់ដំណឹង ល្អដល់ពួកអ្នក និងដើម្បីឱ្យចិត្ដរបស់ពួកអ្នកមានភាពនឹងនរនឹងវា ឡើយ។ ហើយគ្មានជោគជ័យទេ លើកលែងតែមានជំនួយមកពី អល់ឡោះដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតប៉ុណ្ណោះ។
Tefsiri na arapskom jeziku:
لِيَقۡطَعَ طَرَفٗا مِّنَ ٱلَّذِينَ كَفَرُوٓاْ أَوۡ يَكۡبِتَهُمۡ فَيَنقَلِبُواْ خَآئِبِينَ
ដើម្បីទ្រង់នឹងបំបែកក្រុមមួយក្នុងចំណោមពួកដែល ប្រឆាំង ឬធ្វើឱ្យពួកគេជួបប្រទះនូវភាពអាម៉ាស់ ពេលនោះពួកគេ នឹងដកថយវិញដោយបរាជ័យជាមិនខាន។
Tefsiri na arapskom jeziku:
لَيۡسَ لَكَ مِنَ ٱلۡأَمۡرِ شَيۡءٌ أَوۡ يَتُوبَ عَلَيۡهِمۡ أَوۡ يُعَذِّبَهُمۡ فَإِنَّهُمۡ ظَٰلِمُونَ
ពុំមែនជាភារកិច្ចរបស់អ្នក(មូហាំម៉ាត់)ទេនៅក្នុងកិច្ច ការនេះ(តែវាជាសិទ្ធិរបស់អល់ឡោះក្នុងការបំបែកពួកគេ) ឬទ្រង់ ត្រូវអភ័យទោសដល់ពួកគេឬដាក់ទារុណកម្មពួកគេ ព្រោះពួកគេ គឺពិតជាពួកបំពាន។
Tefsiri na arapskom jeziku:
وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ يَغۡفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُۚ وَٱللَّهُ غَفُورٞ رَّحِيمٞ
ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់នឹងអភ័យទោសចំពោះអ្នកណា ដែលទ្រង់មានចេតនា និងធ្វើទារុណកម្មចំពោះអ្នកណាដែលទ្រង់ មានចេតនា។ ហើយអល់ឡោះ មហាអភ័យទោស មហាអាណិត ស្រឡាញ់។
Tefsiri na arapskom jeziku:
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَأۡكُلُواْ ٱلرِّبَوٰٓاْ أَضۡعَٰفٗا مُّضَٰعَفَةٗۖ وَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تُفۡلِحُونَ
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំស៊ីការប្រាក់ ដែលនាំឱ្យមានការកើនឡើងទេ្វដងឬច្រើនជាងនេះ។ ហើយចូរពួក អ្នកកោតខ្លាចចំពោះអល់ឡោះ ដើម្បីឱ្យពួកអ្នកទទួលបាន ជោគជ័យ។
Tefsiri na arapskom jeziku:
وَٱتَّقُواْ ٱلنَّارَ ٱلَّتِيٓ أُعِدَّتۡ لِلۡكَٰفِرِينَ
ហើយចូរពួកអ្នកខ្លាចភ្លើងនរកដែលត្រូវបានគេរៀបចំ សម្រាប់ពួកដែលប្រឆាំង។
Tefsiri na arapskom jeziku:
وَأَطِيعُواْ ٱللَّهَ وَٱلرَّسُولَ لَعَلَّكُمۡ تُرۡحَمُونَ
ហើយចូរពួកអ្នកប្រតិបត្ដិតាមអល់ឡោះនិងអ្នកនាំសារ (មូហាំម៉ាត់) ដើម្បីឱ្យពួកអ្នកទទួលបានការអាណិតស្រឡាញ់។
Tefsiri na arapskom jeziku:
 
Prijevod značenja Sura: Alu Imran
Indeks sura Broj stranice
 
Prijevod značenja časnog Kur'ana - Khmerski prijevod - udruženje 'Razvoj islamskog društva' - Sadržaj prijevodā

Izdato od strane Organizacije unapređenja islamskog društva u Kambodži.

Zatvaranje