Prijevod značenja časnog Kur'ana - Kmerski prijevod * - Sadržaj prijevodā

XML CSV Excel API
Please review the Terms and Policies

Prijevod značenja Ajet: (50) Sura: Sura el-Ahzab
يَٰٓأَيُّهَا ٱلنَّبِيُّ إِنَّآ أَحۡلَلۡنَا لَكَ أَزۡوَٰجَكَ ٱلَّٰتِيٓ ءَاتَيۡتَ أُجُورَهُنَّ وَمَا مَلَكَتۡ يَمِينُكَ مِمَّآ أَفَآءَ ٱللَّهُ عَلَيۡكَ وَبَنَاتِ عَمِّكَ وَبَنَاتِ عَمَّٰتِكَ وَبَنَاتِ خَالِكَ وَبَنَاتِ خَٰلَٰتِكَ ٱلَّٰتِي هَاجَرۡنَ مَعَكَ وَٱمۡرَأَةٗ مُّؤۡمِنَةً إِن وَهَبَتۡ نَفۡسَهَا لِلنَّبِيِّ إِنۡ أَرَادَ ٱلنَّبِيُّ أَن يَسۡتَنكِحَهَا خَالِصَةٗ لَّكَ مِن دُونِ ٱلۡمُؤۡمِنِينَۗ قَدۡ عَلِمۡنَا مَا فَرَضۡنَا عَلَيۡهِمۡ فِيٓ أَزۡوَٰجِهِمۡ وَمَا مَلَكَتۡ أَيۡمَٰنُهُمۡ لِكَيۡلَا يَكُونَ عَلَيۡكَ حَرَجٞۗ وَكَانَ ٱللَّهُ غَفُورٗا رَّحِيمٗا
ឱព្យាការី! ពិតប្រាកដណាស់ យើងបានអនុញ្ញាតឲ្យអ្នកនូវបណ្តាភរិយាទាំងឡាយរបស់អ្នកដែលអ្នកបានប្រគល់ឲ្យពួកនាងនូវប្រាក់ប្រាក់ខាន់ស្លារបស់ពួកនាង ហើយយើងក៏បានអនុញ្ញាតឲ្យអ្នកផងដែរនូវស្ត្រីបម្រើដាច់ថ្លៃដែលអល់ឡោះបានប្រទានឲ្យអ្នកពីឈ្លើយសឹក(ជាជ័យភណ្ឌ)។ ហើយយើងក៏បានអនុញ្ញាតឲ្យអ្នកផងដែរក្នុងការរៀបការជាមួយកូនស្រីរបស់ពូឬមីងខាងឪពុករបស់អ្នក និងកូនស្រីរបស់ពូឬមីងខាងម្តាយរបស់អ្នកដែលពួកនាងបានភៀសខ្លួនមកក្រុងម៉ាក្កះទៅកាន់ក្រុងម៉ាទីណះជាមួយអ្នក។ ហើយយើងបានអនុញ្ញាតឲ្យអ្នកផងដែរក្នុងការរៀបការជាមួយស្ត្រីមានជំនឿដែលនាងស្ម័គ្រចិត្តរៀបការជាមួយអ្នកដោយមិនត្រូវការប្រាក់ខាន់ស្លា ប្រសិនបើអ្នកចង់រៀបការជាមួយនាងនោះ។ ហើយការរៀបការដោយមិនមានប្រាក់ខាន់ស្លាបែបនេះ គឺជាករណីពិសេសសម្រាប់តែព្យាការីប៉ុណ្ណោះ ដោយគេមិនអនុញ្ញាតឲ្យអ្នកផ្សេងក្រៅពីព្យាការីអាចធ្វើដូច្នេះឡើយ។ ពិតប្រាកដណាស់ យើងបានដឹងនូវអ្វីដែលយើងបានដាក់វាជាកាតព្វកិច្ចចាំបាច់ទៅលើបណ្តាអ្នកមានជំនឿក្នុងរឿងរៀបការរបស់ពួកគេ ដោយគេមិនអនុញ្ញាតឲ្យពួកគេយកប្រពន្ធលើសពីបួននាក់ឡើយ ហើយនិងអ្វីដែលយើងបានដាក់វាជាច្បាប់បញ្ញត្តិចំពោះពួកគេក្នុងរឿងស្រ្តីខ្ញុំបម្រើដាច់ថ្លៃ ដោយពួកគេអាចរួមដំណេកជាមួយពួកនាងនូវនរណាម្នាក់ដែលពួកគេចង់ដោយគ្មានកំណត់ចំនួនឡើយ។ ហើយយើងបានអនុញ្ញាតឲ្យអ្នកនូវអ្វីដែលយើងមិនអនុញ្ញាតឲ្យអ្នកដទៃក្រៅពីអ្នកនោះ គឺដើម្បីកុំឲ្យអ្នកមានការចង្អៀតចង្អល់និងការពិបាក។ ហើយអល់ឡោះមហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
Tefsiri na arapskom jeziku:
 
Prijevod značenja Ajet: (50) Sura: Sura el-Ahzab
Indeks sura Broj stranice
 
Prijevod značenja časnog Kur'ana - Kmerski prijevod - Sadržaj prijevodā

Prijevod značenja Plemenitog Kur'ana na kmerski jezik - udruženje "Razvoj kambodžanskog islamskog društva", 2012. godine.

Zatvaranje