Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (188) Surah: Al-Baqarah
وَلَا تَأۡكُلُوٓاْ أَمۡوَٰلَكُم بَيۡنَكُم بِٱلۡبَٰطِلِ وَتُدۡلُواْ بِهَآ إِلَى ٱلۡحُكَّامِ لِتَأۡكُلُواْ فَرِيقٗا مِّنۡ أَمۡوَٰلِ ٱلنَّاسِ بِٱلۡإِثۡمِ وَأَنتُمۡ تَعۡلَمُونَ
ហើយចូរពួកអ្នកកុំយកទ្រពសម្បត្តិគ្នាទៅវិញទៅមកដោយខុសច្បាប់ឲ្យសោះ ដូចជាតាមរយៈការលួច ការប្លន់ និងកេងប្រវ័ញ្ញបោកប្រាស់ជាដើម។ ហើយចូរពួកអ្នកកុំឈ្លោះប្រកែកគ្នាចំពោះរឿងនោះទៅដល់អ្នកកាត់ក្តី ដើម្បីពួកអ្នកបានស៊ីទ្រព្យសម្បត្តិរបស់មនុស្សមួយក្រុមដោយខុសច្បាប់ ខណៈដែលពួកអ្នកបានដឹងថាអល់ឡោះបានហាមឃាត់អំពីរឿងនេះឲ្យសោះ។ ហើយការប្រព្រឹត្តអំពើបាបទាំងដឹងថា ប្រការនោះត្រូវបានគេហាមឃាត់នោះ គឺជាទង្វើដ៏អាក្រក់បំផុត និងត្រូវទទួលរងនូវការដាក់ទោសដ៏ធ្ងន់ធ្ងរបំផុត។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• مشروعية الاعتكاف، وهو لزوم المسجد للعبادة؛ ولهذا يُنهى عن كل ما يعارض مقصود الاعتكاف، ومنه مباشرة المرأة.
• ការបង្គាប់ប្រើឲ្យអៀកទីកាហ្វ នោះគឺការស្ថិតនៅក្នុងម៉ាស្ជិតដើម្បីគោរពសក្ការៈចំពោះអល់ឡោះ។ ដូច្នោះហើយទើបគេហាមឃាត់រាល់ប្រការទាំងឡាយដែលផ្ទុយពីគោលបំណងនៃការអៀកទីកាហ្វ ដែលក្នុងនោះ គឺការរួមដំណេកជាមួយភរិយា។

• النهي عن أكل أموال الناس بالباطل، وتحريم كل الوسائل والأساليب التي تقود لذلك، ومنها الرشوة.
• ហាមឃាត់អំពីការស៊ីទ្រព្យសម្បត្តិអ្នកដទៃដោយខុសច្បាប់ និងហាមឃាត់គ្រប់វិធីសាស្ត្រនិងមធ្យោបាយទាំងឡាយណាដែលនាំទៅរករឿងនេះ ដែលក្នុងនោះ គឺការស៊ីសំណូកសូកប៉ាន់។

• تحريم الاعتداء والنهي عنه؛ لأن هذا الدين قائم على العدل والإحسان.
• ហាមឃាត់អំពីការស៊ីទ្រព្យសម្បត្តិអ្នកដទៃដោយខុសច្បាប់ និងហាមឃាត់គ្រប់វិធីសាស្ត្រនិងមធ្យោបាយទាំងឡាយណាដែលនាំទៅរករឿងនេះ ដែលក្នុងនោះ គឺការស៊ីសំណូកសូកប៉ាន់។

 
Translation of the meanings Ayah: (188) Surah: Al-Baqarah
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close