Check out the new design

Traducción de los significados del Sagrado Corán - Traducción Jemer - Asociación para el Desarrollo de la Comunidad Islámica * - Índice de traducciones

XML CSV Excel API
Please review the Terms and Policies

Traducción de significados Capítulo: Al-Nahl   Versículo:
وَلَا تَتَّخِذُوٓاْ أَيۡمَٰنَكُمۡ دَخَلَۢا بَيۡنَكُمۡ فَتَزِلَّ قَدَمُۢ بَعۡدَ ثُبُوتِهَا وَتَذُوقُواْ ٱلسُّوٓءَ بِمَا صَدَدتُّمۡ عَن سَبِيلِ ٱللَّهِ وَلَكُمۡ عَذَابٌ عَظِيمٞ
ហើយចូរពួកអ្នកកុំយកពាក្យសម្បថរបស់ពួកអ្នកមកបោក បញ្ឆោតរវាងពួកអ្នក ជាហេតុធ្វើឱ្យជើងរអិលក្រោយពីមានភាពរឹង មាំហើយនោះឱ្យសោះ។ ហើយពួកអ្នកនឹងភ្លក្សរសជាតិអាក្រក់ (ទណ្ឌកម្មក្នុងលោកិយនេះ) ដោយសារតែពួកអ្នកបានរារាំងអ្នក ដទៃពីមាគ៌ារបស់អល់ឡោះ។ ហើយពួកអ្នកនឹងទទួលទារុណកម្ម យ៉ាងធ្ងន់ធ្ងរបំផុត។
Las Exégesis Árabes:
وَلَا تَشۡتَرُواْ بِعَهۡدِ ٱللَّهِ ثَمَنٗا قَلِيلًاۚ إِنَّمَا عِندَ ٱللَّهِ هُوَ خَيۡرٞ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ
ហើយចូរពួកអ្នកកុំប្ដូរកិច្ចសន្យារបស់អល់ឡោះជាមួយ នឹងតម្លៃមួយដ៏តិចតួចបំផុតឱ្យសោះ។ ពិតប្រាកដណាស់ អ្វីដែល មាននៅជាមួយអល់ឡោះគឺវាប្រសើរសម្រាប់ពួកអ្នក ប្រសិនបើ ពួកអ្នកបានដឹង។
Las Exégesis Árabes:
مَا عِندَكُمۡ يَنفَدُ وَمَا عِندَ ٱللَّهِ بَاقٖۗ وَلَنَجۡزِيَنَّ ٱلَّذِينَ صَبَرُوٓاْ أَجۡرَهُم بِأَحۡسَنِ مَا كَانُواْ يَعۡمَلُونَ
អ្វីដែលមាននៅជាមួយពួកអ្នក(នៅក្នុងលោកិយនេះ) វា នឹងរលាយសាបសូន្យ ហើយអ្វីដែលមាននៅជាមួយអល់ឡោះនោះ គឺអមតៈ។ ហើយយើងពិតជានឹងតបស្នងឱ្យបណ្ដាអ្នកដែលបាន អត់ធ្មត់នូវផលបុណ្យរបស់ពួកគេ ដោយសារតែអំពើល្អដែលពួកគេ ធ្លាប់បានសាងកន្លងមក។
Las Exégesis Árabes:
مَنۡ عَمِلَ صَٰلِحٗا مِّن ذَكَرٍ أَوۡ أُنثَىٰ وَهُوَ مُؤۡمِنٞ فَلَنُحۡيِيَنَّهُۥ حَيَوٰةٗ طَيِّبَةٗۖ وَلَنَجۡزِيَنَّهُمۡ أَجۡرَهُم بِأَحۡسَنِ مَا كَانُواْ يَعۡمَلُونَ
អ្នកណាហើយដែលបានសាងអំពើល្អក្នុងចំណោមបុរស ឬ ស្ដ្រី ហើយគេជាអ្នកមានជំនឿទៀតនោះ គឺយើងពិតជានឹងធ្វើឱ្យគេ មានជីវិតរស់នៅដ៏ល្អប្រសើរ និងតបស្នងឱ្យពួកគេនូវផលបុណ្យ របស់ពួកគេ ដោយសារតែអំពើល្អដែលពួកគេធ្លាប់បានសាង។
Las Exégesis Árabes:
فَإِذَا قَرَأۡتَ ٱلۡقُرۡءَانَ فَٱسۡتَعِذۡ بِٱللَّهِ مِنَ ٱلشَّيۡطَٰنِ ٱلرَّجِيمِ
នៅពេលដែលអ្នកចង់សូត្រគម្ពីរគួរអានអ្នកត្រូវសូត្រ
أَعُوذُ بِاللهِ مِنَ الشَّيْطَانِ الرَّجِيْمِ (សូមអល់ឡោះមេត្ដាបញ្ចៀស ខ្ញុំពីស្ហៃតនដែលត្រូវគេដាក់បណ្ដាសាផងចុះ)។
Las Exégesis Árabes:
إِنَّهُۥ لَيۡسَ لَهُۥ سُلۡطَٰنٌ عَلَى ٱلَّذِينَ ءَامَنُواْ وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ
ពិតប្រាកដណាស់ វា(ស្ហៃតន)គ្មានអំណាចអ្វីលើបណ្ដា អ្នកដែលមានជំនឿនោះឡើយ ហើយពួកគេប្រគល់ការទុកចិត្ដទៅ ចំពោះម្ចាស់របស់ពួកគេតែមួយគត់។
Las Exégesis Árabes:
إِنَّمَا سُلۡطَٰنُهُۥ عَلَى ٱلَّذِينَ يَتَوَلَّوۡنَهُۥ وَٱلَّذِينَ هُم بِهِۦ مُشۡرِكُونَ
តាមពិត អំណាចរបស់វាគឺមានតែនៅលើពួកដែល គោរពតាមវា និងពួកដែលធ្វើស្ហ៊ីរិកនឹងទ្រង់ប៉ុណ្ណោះ។
Las Exégesis Árabes:
وَإِذَا بَدَّلۡنَآ ءَايَةٗ مَّكَانَ ءَايَةٖ وَٱللَّهُ أَعۡلَمُ بِمَا يُنَزِّلُ قَالُوٓاْ إِنَّمَآ أَنتَ مُفۡتَرِۭۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ
ហើយនៅពេលយើងបានប្ដូរអាយ៉ាត់(ច្បាប់)មួយ(នៃ គម្ពីរគួរអាន)ដោយអាយ៉ាត់មួយទៀត ហើយអល់ឡោះដឹងបំផុត នូវអ្វីដែលទ្រង់បញ្ចុះមកនោះ ពួកគេ(ពួកប្រឆាំង)បែរជានិយាយ ថាៈ ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)គ្រាន់តែជាមនុស្សភូត កុហកទៅវិញ។ ផ្ទុយទៅវិញពួកគេភាគច្រើនមិនដឹងឡើយ។
Las Exégesis Árabes:
قُلۡ نَزَّلَهُۥ رُوحُ ٱلۡقُدُسِ مِن رَّبِّكَ بِٱلۡحَقِّ لِيُثَبِّتَ ٱلَّذِينَ ءَامَنُواْ وَهُدٗى وَبُشۡرَىٰ لِلۡمُسۡلِمِينَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ជីព្រីលបានបញ្ចុះវា (គម្ពីរគួរអាន)មកពីម្ចាស់របស់អ្នកដោយពិតប្រាកដ ដើម្បីពង្រឹង ដល់បណ្ដាអ្នកដែលមានជំនឿ និងជាការចង្អុលបង្ហាញ ហើយនិង ជាការផ្ដល់ដំណឹងល្អចំពោះបណ្ដាអ្នកមូស្លីម។
Las Exégesis Árabes:
 
Traducción de significados Capítulo: Al-Nahl
Índice de Capítulos Número de página
 
Traducción de los significados del Sagrado Corán - Traducción Jemer - Asociación para el Desarrollo de la Comunidad Islámica - Índice de traducciones

Publicado por la Asociación para el Desarrollo de la Comunidad Islámica Camboyana.

Cerrar