Check out the new design

Traducción de los significados del Sagrado Corán - Traducción Jemer - Asociación para el Desarrollo de la Comunidad Islámica * - Índice de traducciones

XML CSV Excel API
Please review the Terms and Policies

Traducción de significados Capítulo: Al-Nahl   Versículo:
وَأَلۡقَىٰ فِي ٱلۡأَرۡضِ رَوَٰسِيَ أَن تَمِيدَ بِكُمۡ وَأَنۡهَٰرٗا وَسُبُلٗا لَّعَلَّكُمۡ تَهۡتَدُونَ
ហើយទ្រង់បានបោះភ្ជាប់នៅលើផែនដីនូវភ្នំជាច្រើន ដើម្បី កុំឱ្យវារញ្ជួយដល់ពួកអ្នក ហើយ(ទ្រង់បានបង្កើត)ទនេ្ល និងផ្លូវជា ច្រើន ដើម្បីពួកអ្នកធ្វើជាត្រីវិស័យ។
Las Exégesis Árabes:
وَعَلَٰمَٰتٖۚ وَبِٱلنَّجۡمِ هُمۡ يَهۡتَدُونَ
និងមានសញ្ញាសំគាល់ជាច្រើនទៀត(នៅពេលថ្ងៃ)។ ហើយចំពោះផ្កាយវិញ(ជាសញ្ញានៅពេលយប់)ដែលពួកគេធ្វើ ជាត្រីវិស័យ។
Las Exégesis Árabes:
أَفَمَن يَخۡلُقُ كَمَن لَّا يَخۡلُقُۚ أَفَلَا تَذَكَّرُونَ
ដូចេ្នះ តើអ្នកដែលបង្កើត ដូចនឹងអ្នកដែលមិនបានបង្កើត ឬ? តើពួកអ្នកមិនចងចាំទេឬ?
Las Exégesis Árabes:
وَإِن تَعُدُّواْ نِعۡمَةَ ٱللَّهِ لَا تُحۡصُوهَآۗ إِنَّ ٱللَّهَ لَغَفُورٞ رَّحِيمٞ
ហើយប្រសិនបើពួកអ្នករាប់ចំនួននៀកម៉ាត់របស់ អល់ឡោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ។ ពិតប្រាកដណាស់ អល់ឡោះគឺមហាអភ័យទោស មហាអាណិតស្រឡាញ់។
Las Exégesis Árabes:
وَٱللَّهُ يَعۡلَمُ مَا تُسِرُّونَ وَمَا تُعۡلِنُونَ
ហើយអល់ឡោះដឹងច្បាស់នូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាង។
Las Exégesis Árabes:
وَٱلَّذِينَ يَدۡعُونَ مِن دُونِ ٱللَّهِ لَا يَخۡلُقُونَ شَيۡـٔٗا وَهُمۡ يُخۡلَقُونَ
ហើយព្រះនានាដែលពួកគេ(ពួកមូស្ហរីគីន)បួងសួងសុំ ក្រៅពីអល់ឡោះនោះ គឺពួកវា(ព្រះនានា)មិនអាចបង្កើតអ្វីបាន ទាល់តែសោះ តែពួកវាវិញទេដែលត្រូវគេ(មនុស្សលោក)បង្កើត នោះ។
Las Exégesis Árabes:
أَمۡوَٰتٌ غَيۡرُ أَحۡيَآءٖۖ وَمَا يَشۡعُرُونَ أَيَّانَ يُبۡعَثُونَ
(ព្រះទាំងអស់នោះ)គឺស្លាប់ មិនមានជីវិតឡើយ។ ហើយ ពួកវាក៏មិនដឹងថា ពួកគេ(ពួកដែលគោរពពួកវា)ត្រូវគេធ្វើឱ្យរស់ ឡើងវិញនៅពេលណាដែរ។
Las Exégesis Árabes:
إِلَٰهُكُمۡ إِلَٰهٞ وَٰحِدٞۚ فَٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ قُلُوبُهُم مُّنكِرَةٞ وَهُم مُّسۡتَكۡبِرُونَ
ម្ចាស់ដែលត្រូវពួកអ្នកគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺ ជាម្ចាស់តែមួយគត់(អល់ឡោះ)។ តែពួកដែលគ្មានជំនឿនឹងថ្ងៃ បរលោកនោះ គឺចិត្ដរបស់ពួកគេបដិសេធដោយពួកគេថែមទាំង ក្រអឺតក្រទមទៀតផង។
Las Exégesis Árabes:
لَا جَرَمَ أَنَّ ٱللَّهَ يَعۡلَمُ مَا يُسِرُّونَ وَمَا يُعۡلِنُونَۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُسۡتَكۡبِرِينَ
គ្មានការសង្ស័យឡើយ ពិតប្រាកដណាស់អល់ឡោះដឹង នូវអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។ ពិត ប្រាកដណាស់ ទ្រង់មិនស្រឡាញ់ពួកដែលក្រអឺតក្រទមនោះឡើយ។
Las Exégesis Árabes:
وَإِذَا قِيلَ لَهُم مَّاذَآ أَنزَلَ رَبُّكُمۡ قَالُوٓاْ أَسَٰطِيرُ ٱلۡأَوَّلِينَ
ហើយនៅពេលដែលមានគេសួរពួកគេ(ពួកមូស្ហរីគីន)ថាៈ តើម្ចាស់របស់ពួកអ្នកបានបញ្ចុះអ្វី(ទៅឱ្យមូហាំម៉ាត់)? ពួកគេបាន តបថាៈ វាគឺជារឿងពេ្រងនិទានតែប៉ុណ្ណោះ។
Las Exégesis Árabes:
لِيَحۡمِلُوٓاْ أَوۡزَارَهُمۡ كَامِلَةٗ يَوۡمَ ٱلۡقِيَٰمَةِ وَمِنۡ أَوۡزَارِ ٱلَّذِينَ يُضِلُّونَهُم بِغَيۡرِ عِلۡمٍۗ أَلَا سَآءَ مَا يَزِرُونَ
(ពាក្យសំដីនោះ)ពួកគេនឹងរែកបន្ដនូវបាបកម្មរបស់ពួកគេ យ៉ាងពេញបន្ទុកនៅថ្ងៃបរលោក និងរែកបាបកម្មមួយចំនួនរបស់ពួក ដែលពួកគេដឹកនាំទៅរកផ្លូវខុសដោយអវិជ្ជាផងដែរ។ ចូរដឹងថា. អ្វីដែលពួកគេរែកនោះវាជាប្រការអាក្រក់បំផុត។
Las Exégesis Árabes:
قَدۡ مَكَرَ ٱلَّذِينَ مِن قَبۡلِهِمۡ فَأَتَى ٱللَّهُ بُنۡيَٰنَهُم مِّنَ ٱلۡقَوَاعِدِ فَخَرَّ عَلَيۡهِمُ ٱلسَّقۡفُ مِن فَوۡقِهِمۡ وَأَتَىٰهُمُ ٱلۡعَذَابُ مِنۡ حَيۡثُ لَا يَشۡعُرُونَ
ជាការពិតណាស់ ពួកដែលនៅសម័យមុនពួកគេ(ពួក មូស្ហរីគីន)ក៏បានប្រើល្បិចបោកប្រាស់(អ្នកនាំសាររបស់ពួកគេ) ដែរ។ តែអល់ឡោះបានកំទេចគ្រឹះនៃផ្ទះសំបែងរបស់ពួកគេ ហើយ ដំបូលក៏បានធ្លាក់សង្កត់ទៅលើពួកគេ ហើយនៅពេលនោះទារុណកម្មបានមកដល់ពួកគេ ខណៈដែលពួកគេមិនដឹងខ្លួន។
Las Exégesis Árabes:
 
Traducción de significados Capítulo: Al-Nahl
Índice de Capítulos Número de página
 
Traducción de los significados del Sagrado Corán - Traducción Jemer - Asociación para el Desarrollo de la Comunidad Islámica - Índice de traducciones

Publicado por la Asociación para el Desarrollo de la Comunidad Islámica Camboyana.

Cerrar