Firo maanaaji al-quraan tedduɗo oo - Firo kamiriiwo tonngaango facciroowo al-quraan tedduɗo oo * - Tippudi firooji ɗii


Firo maanaaji Aaya: (40) Simoore: Simoore koreeji imraan
قَالَ رَبِّ أَنَّىٰ يَكُونُ لِي غُلَٰمٞ وَقَدۡ بَلَغَنِيَ ٱلۡكِبَرُ وَٱمۡرَأَتِي عَاقِرٞۖ قَالَ كَذَٰلِكَ ٱللَّهُ يَفۡعَلُ مَا يَشَآءُ
នៅពេលដែលម៉ាឡាអ៊ីកាត់បានផ្ដល់ដំណឹងរីករាយដល់ហ្សាការីយ៉ាអំពីកូនប្រុសម្នាក់ឈ្មោះយ៉ះយ៉ានោះ គាត់ក៏បាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ! តើឱ្យខ្ញុំមានកូនយ៉ាងដូចមេ្ដច បើខ្ញុំមានវ័យចំណាស់ទៅហើយ ហើយប្រពន្ធរបស់ខ្ញុំក៏ជាស្រី្ដអារដែលមិនអាចមានកូនបាននោះផងនោះ? អល់ឡោះបានឆ្លើយតបទៅកាន់គាត់វិញដោយបន្ទូលរបស់ទ្រង់ថាៈ ការបង្កើតយ៉ះយ៉ាក្នុងពេលដែលអ្នកមានវ័យចំណាស់ទៅហើយ ព្រមទាំងប្រពន្ធរបស់អ្នកជាស្ត្រីអារទៀតនោះ គឺប្រៀបដូចជាការបង្កើតរបស់អល់ឡោះចំពោះអ្វីដែលទ្រង់មានចេតនានូវអ្វីដែលខុសពីទម្លាប់ធម្មតាដូច្នោះដែរ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ ទ្រង់ធ្វើអ្វីមួយតាមដែលទ្រង់មានចេតនាដោយគតិបណ្ឌិតនិងចំណេះដឹងរបស់ទ្រង់។
Faccirooji aarabeeji:
Ina jeyaa e nafoore aayeeje ɗee e ngol hello:
• عناية الله تعالى بأوليائه، فإنه سبحانه يجنبهم السوء، ويستجيب دعاءهم.
• ការថែរក្សារបស់អល់ឡោះចំពោះអ្នកជាទីស្រលាញ់របស់ទ្រង់ ហើយជាការពិតណាស់ អល់ឡោះបានបញ្ជៀសពួកគេពីប្រការអាក្រក់ ហើយទ្រង់ទទួលយកនូវការបួងសួងរបស់ពួកគេ។

• فَضْل مريم عليها السلام حيث اختارها الله على نساء العالمين، وطهَّرها من النقائص، وجعلها مباركة.
• ឧត្តមភាពរបស់ម៉ារយ៉ាំ(នាងម៉ារី) ដោយអល់ឡោះបានជ្រើសរើសនាងឲ្យមានភាពល្អប្រសើរលើសស្រ្តីទាំងឡាយនៅលើលោក ហើយទ្រង់បានធ្វើឲ្យនាងស្អាតស្អំអំពីការខ្វះខាតនានា និងបានផ្តល់ឲ្យនាងនូវពរជ័យ។

• كلما عظمت نعمة الله على العبد عَظُم ما يجب عليه من شكره عليها بالقنوت والركوع والسجود وسائر العبادات.
• នៅពេលដែលអល់ឡោះបានលើកតម្កើងខ្ញុំបម្រើណាម្នាក់ដោយលាភសក្ការៈរបស់ទ្រង់ដ៏ច្រើនហើយនោះ ចាំបាច់លើគេត្រូវតែអរគុណចំពោះទ្រង់នូវលាភសក្ការៈទាំងនោះ ដោយការសឡាត ការរូកុ ការស៊ូជូត និងការគោរពសក្ការៈផ្សេងៗទៀតឲ្យបានច្រើនដូចគ្នា។

• مشروعية القُرْعة عند الاختلاف فيما لا بَيِّنة عليه ولا قرينة تشير إليه.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យធ្វើការចាប់ឆ្នោតនៅពេលដែលមានការខ្វែងគំនិតគ្នា ខណៈពេលដែលគ្មានការបញ្ជាក់ច្បាស់លាស់ និងមិនមានភស្តុតាងសម្រាប់ចង្អុលទៅកាន់វា។

 
Firo maanaaji Aaya: (40) Simoore: Simoore koreeji imraan
Tippudi cimooje Tonngoode hello ngoo
 
Firo maanaaji al-quraan tedduɗo oo - Firo kamiriiwo tonngaango facciroowo al-quraan tedduɗo oo - Tippudi firooji ɗii

Firo kamiriiwo raɓɓiɗngo firoowo al-quraan tedduɗo oo, ummriingo hentorde facciro jaŋdeeli alquraan

Uddude