Traduction des sens du Noble Coran - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Lexique des traductions


Traduction des sens Verset: (8) Sourate: AN-NAHL
وَٱلۡخَيۡلَ وَٱلۡبِغَالَ وَٱلۡحَمِيرَ لِتَرۡكَبُوهَا وَزِينَةٗۚ وَيَخۡلُقُ مَا لَا تَعۡلَمُونَ
ហើយអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតសម្រាប់ពួកអ្នកនូវសត្វសេះ សត្វសេះទេស និងសត្វលាដើម្បីឲ្យពួកអ្នកជិះ និងដឹកជញ្ជូនទំនិញរបស់ពួកអ្នក ហើយក៏ដើម្បីជាការលម្អសម្រាប់ពួកអ្នកផងដែរ ដោយពួកអ្នកអាចយកវាមកលម្អក្នុងចំណោមមនុស្សលោក។ ហើយទ្រង់បានបង្កើតអ្វីៗផ្សេងទៀតដែលពួកអ្នកមិនដឹងក្នុងចំណោមអ្វីៗទាំងឡាយដែលទ្រង់មានចេតនាចង់បង្កើតវា។
Les exégèses en arabe:
Parmi les bénéfices ( méditations ) des versets de cette page:
• من عظمة الله أنه يخلق ما لا يعلمه جميع البشر في كل حين يريد سبحانه.
• ក្នុងចំណោមភាពធំធេងរបស់អល់ឡោះជាម្ចាស់នោះ គឺទ្រង់បង្កើតនូវអ្វីដែលមនុស្សទាំងអស់មិនអាចដឹងបាន គ្រប់ពេលណាដែលទ្រង់មានចេតនាចង់បង្កើត។

• خلق الله النجوم لزينة السماء، والهداية في ظلمات البر والبحر، ومعرفة الأوقات وحساب الأزمنة.
• អល់ឡោះបានបង្កើតផ្កាយដើម្បីលម្អផ្ទៃមេឃ និងដើម្បីជាការបង្ហាញផ្លូវនៅក្នុងពេលងងឹតទាំងការធ្វើដំណើរនៅលើដីគោក និងនៅលើផ្ទៃសមុទ្រ ព្រមទាំងដើម្បីដឹងពីពេលវេលា និងដើម្បីគណនារយៈពេល។

• الثناء والشكر على الله الذي أنعم علينا بما يصلح حياتنا ويعيننا على أفضل معيشة.
• កោតសរសើរ និងថ្លែងអំណរគុណចំពោះអល់ឡោះជាម្ចាស់ដែលទ្រង់បានប្រទាននូវឧបការគុណរបស់ទ្រង់យ៉ាងច្រើនដល់ពួកយើងនូវអ្វីដែលផ្តល់ផលប្រយោជន៍ដល់ជីវិតរស់នៅរបស់ពួកយើង និងជួយឲ្យការរស់នៅរបស់ពួកយើងកាន់តែមានភាពល្អប្រសើរ។

• الله سبحانه أنعم علينا بتسخير البحر لتناول اللحوم (الأسماك)، واستخراج اللؤلؤ والمرجان، وللركوب، والتجارة، وغير ذلك من المصالح والمنافع.
អល់ឡោះជាម្ចាស់ទ្រង់ប្រទាននូវឧបការគុណរបស់ទ្រង់ដល់ពួកយើងតាមរយៈការបង្កើតឱ្យមាននូវសមុទ្រដើម្បីឱ្យពួកយើងអាចទទួលទានសាច់(ត្រី) ហើយទាញយកនូវគជ់ខ្យងនិងត្បូង សម្រាប់ឱ្យពួកយើងធ្វើដំណើរលើវា និងសម្រាប់ការធ្វើពាណិជ្ជកម្ម ក៏ដូចជាផលប្រយោជន៍ជាច្រើនផ្សេងទៀត។

 
Traduction des sens Verset: (8) Sourate: AN-NAHL
Lexique des sourates Numéro de la page
 
Traduction des sens du Noble Coran - الترجمة الخميرية للمختصر في تفسير القرآن الكريم - Lexique des traductions

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Fermeture