Traduction des sens du Noble Coran - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Lexique des traductions


Traduction des sens Verset: (45) Sourate: TÂ-HÂ
قَالَا رَبَّنَآ إِنَّنَا نَخَافُ أَن يَفۡرُطَ عَلَيۡنَآ أَوۡ أَن يَطۡغَىٰ
ព្យាការីមូសា និងព្យាការីហារូនបានតប(ទៅកាន់អល់ឡោះជាម្ចាស់)ថាៈ ឱម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងខ្លាចគេ(ហ្វៀរអោន)ដាក់ទណ្ឌកម្ម(ពួកយើង)ភ្លាមៗមុនពេល(ដែលពួកយើង)បញ្ចប់ការអំពាវនាវចំពោះគេ ឬក៏គេបំពានព្រំដែនក្នុងការបំពានមកលើពួកយើងដោយការសម្លាប់ ឬអ្វីផ្សេងទៀត។
Les exégèses en arabe:
Parmi les bénéfices ( méditations ) des versets de cette page:
• كمال اعتناء الله بكليمه موسى عليه السلام والأنبياء والرسل، ولورثتهم نصيب من هذا الاعتناء على حسب أحوالهم مع الله.
• ភាពពេញលេញនៃជួយជ្រោមជ្រែងរបស់អល់ឡោះចំពោះព្យាការីមូសា និងបណ្តាព្យាការី និងអ្នកនាំសារទាំងអស់ ហើយសម្រាប់អ្នកដែលដើរតាមពួកគាត់ ពួកគេក៏នឹងទទួលបានចំណែកនៃការជួយជ្រោមជ្រែងនេះផងដែរ អាស្រ័យទៅតាមស្ថានភាពរបស់ពួកគេជាមួយនឹងអល់ឡោះ។

• من الهداية العامة للمخلوقات أن تجد كل مخلوق يسعى لما خلق له من المنافع، وفي دفع المضار عن نفسه.
• ក្នុងចំណោមការចង្អុលបង្ហាញទូទៅសម្រាប់ម៉ាខ្លូកទាំងឡាយនោះ គឺការដែលម៉ាខ្លូកទាំងឡាយទទួលបាននូវអ្វីដែលទ្រង់បានបង្កើតជាផលប្រយោជន៍សម្រាប់ពួកគេ និងជាការការពារខ្លួនគេអំពីគ្រោះថ្នាក់។

• بيان فضيلة الأمر بالمعروف والنهي عن المنكر، وأن ذلك يكون باللين من القول لمن معه القوة، وضُمِنَت له العصمة.
• បញ្ជាក់អំពីឧត្តមភាពនៃការប្រើគ្នាឲ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីការធ្វើអំពើអាក្រក់ ដោយទាំងនោះគឺត្រូវធ្វើឡើងដោយការប្រើពាក្យសម្ដីទន់ភ្លន់ចំពោះអ្នកដែលមានអំណាច ហើយរូបគេនឹងទទួលបាននូវការធានាការពារពីអល់ឡោះ។

• الله هو المختص بعلم الغيب في الماضي والحاضر والمستقبل.
• មានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹងពីប្រការអាចថ៌កំបាំងទាំងឡាយ ទាំងអ្វីដែលបានកើតឡើង អ្វីដែលកំពុងតែកើត និងអ្វីដែលនឹងកើតឡើងនាពេលអនាគត។

 
Traduction des sens Verset: (45) Sourate: TÂ-HÂ
Lexique des sourates Numéro de la page
 
Traduction des sens du Noble Coran - الترجمة الخميرية للمختصر في تفسير القرآن الكريم - Lexique des traductions

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Fermeture