Traduction des sens du Noble Coran - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Lexique des traductions


Traduction des sens Verset: (16) Sourate: AN-NAML
وَوَرِثَ سُلَيۡمَٰنُ دَاوُۥدَۖ وَقَالَ يَٰٓأَيُّهَا ٱلنَّاسُ عُلِّمۡنَا مَنطِقَ ٱلطَّيۡرِ وَأُوتِينَا مِن كُلِّ شَيۡءٍۖ إِنَّ هَٰذَا لَهُوَ ٱلۡفَضۡلُ ٱلۡمُبِينُ
ក្រោយមក ព្យាការីស៊ូឡៃម៉ានបានទទួលមត៌កពីបិតារបស់គាត់ ព្យាការីហ្ទាវូទនូវភាពជាព្យាការី ចំណេះវិជ្ជា និងភាពជាស្តេចផែនដី។ ហើយគាត់ក៏បានរំលឹកពីឧបការគុណរបស់អល់ឡោះចំពោះគាត់ និងចំពោះបិតារបស់គាត់(ព្យាការីហ្ទារូទ)ថាៈ ឱមនុស្សលោកទាំងឡាយ! អល់ឡោះជាម្ចាស់ទ្រង់បានបង្រៀនយើងឲ្យយល់ពីសំឡេង(ភាសា)របស់សត្វបង្សី ហើយទ្រង់បានប្រទានដល់យើងនូវអ្វីៗគ្រប់បែបយ៉ាងនូវអ្វីដែលទ្រង់បានប្រទានវាដល់បណ្តាព្យាការី និងស្តេចទាំងឡាយ។ ពិតប្រាកដណាស់ ប្រការទាំងអស់ដែលអល់ឡោះបានប្រទានដល់យើងនេះ គឺជាការប្រោសប្រទានយ៉ាងច្បាស់លាស់(អំពីទ្រង់)។
Les exégèses en arabe:
Parmi les bénéfices ( méditations ) des versets de cette page:
• التبسم ضحك أهل الوقار.
• ការសើចរបស់មនុស្សដែលមានសេចក្តីថ្លៃថ្នូរ គឹការញញឹម។

• شكر النعم أدب الأنبياء والصالحين مع ربهم.
• ការចេះថ្លែងអំណរគុណចំពោះឧបការគុណទាំងឡាយ គឺជាសីលធម៌របស់បណ្តាព្យាការី និងអ្នកដែលសាងទង្វើកុសលទាំងឡាយជាមួយនឹងម្ចាស់របស់ពួកគេ។

• الاعتذار عن أهل الصلاح بظهر الغيب.
• ការសុំអធ្យាស្រ័យចំពោះមនុស្សល្អ គឺត្រូវធ្វើដោយស្ងាត់ៗ។

• سياسة الرعية بإيقاع العقاب على من يستحقه، وقبول عذر أصحاب الأعذار.
• នយោបាយ ឬគោលការណ៍របស់អ្នកគ្រប់គ្រង គឺការដាក់ទណ្ឌកម្មចំពោះអ្នកដែលសាកសមនឹងទទួលទណ្ឌកម្ម ហើយទទួលយកនូវការសុំការអធ្យាស្រ័យចំពោះក្រុមអ្នកដែលមានមូលហេតុច្បាស់លាស់។

• قد يوجد من العلم عند الأصاغر ما لا يوجد عند الأكابر.
• ជួនកាល អ្នកដែលតូចទាបអាចមានចំណេះដឹងដែលអ្នកធំខ្ពស់មិនមាន។

 
Traduction des sens Verset: (16) Sourate: AN-NAML
Lexique des sourates Numéro de la page
 
Traduction des sens du Noble Coran - الترجمة الخميرية للمختصر في تفسير القرآن الكريم - Lexique des traductions

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Fermeture