Check out the new design

Traduction des sens du Noble Coran - La traduction en khmer - Centre de traduction Rawwâd. * - Lexique des traductions


Traduction des sens Sourate: Yûsuf   Verset:
قَالَ يَٰبُنَيَّ لَا تَقۡصُصۡ رُءۡيَاكَ عَلَىٰٓ إِخۡوَتِكَ فَيَكِيدُواْ لَكَ كَيۡدًاۖ إِنَّ ٱلشَّيۡطَٰنَ لِلۡإِنسَٰنِ عَدُوّٞ مُّبِينٞ
គាត់(ឪពុកព្យាការីយូសុះ)បានតបថា៖ ឱកូនសម្លាញ់របស់ពុក! ចូរកូនកុំនិទានពីសុបិនរបស់កូនប្រាប់ដល់បងប្អូនរបស់កូនឱ្យសោះ ដែលជាហេតុធ្វើឱ្យពួកគេរៀបចំឧបាយកលប្រឆាំងនឹងកូន។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងច្បាស់លាស់នឹងមនុស្ស។
Les exégèses en arabe:
وَكَذَٰلِكَ يَجۡتَبِيكَ رَبُّكَ وَيُعَلِّمُكَ مِن تَأۡوِيلِ ٱلۡأَحَادِيثِ وَيُتِمُّ نِعۡمَتَهُۥ عَلَيۡكَ وَعَلَىٰٓ ءَالِ يَعۡقُوبَ كَمَآ أَتَمَّهَا عَلَىٰٓ أَبَوَيۡكَ مِن قَبۡلُ إِبۡرَٰهِيمَ وَإِسۡحَٰقَۚ إِنَّ رَبَّكَ عَلِيمٌ حَكِيمٞ
ហើយដូច្នោះដែរ ព្រះជាម្ចាស់របស់អ្នកទ្រង់ជ្រើសរើសអ្នក(ឱព្យាការីយូសុះ) និងបានបង្រៀនអ្នកឱ្យចេះកាត់សុបិន។ ហើយទ្រង់បានបំពេញឧបការគុណរបស់ទ្រង់ចំពោះអ្នក និងពូជពង្សរបស់ព្យាការីយ៉ាក់កូប ដូចដែលទ្រង់បានបំពេញវាទៅចំពោះជីតាទាំងពីររបស់អ្នក គឺព្យាការីអ៊ីព្រហ៊ីម និងព្យាការីអ៊ីស្ហាកពីមុនមកដែរ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកមហាដឹង មហាគតិបណ្ឌិត។
Les exégèses en arabe:
۞ لَّقَدۡ كَانَ فِي يُوسُفَ وَإِخۡوَتِهِۦٓ ءَايَٰتٞ لِّلسَّآئِلِينَ
ជាការពិតណាស់ ចំពោះ(រឿងរ៉ាវរបស់)ព្យាការីយូសុះ និងបងប្អូនរបស់គាត់ គឺជាមេរៀនមួយសម្រាប់អ្នកទាំងឡាយដែលសួរនាំ(ពីរឿងរ៉ាវរបស់ពួកគេ)។
Les exégèses en arabe:
إِذۡ قَالُواْ لَيُوسُفُ وَأَخُوهُ أَحَبُّ إِلَىٰٓ أَبِينَا مِنَّا وَنَحۡنُ عُصۡبَةٌ إِنَّ أَبَانَا لَفِي ضَلَٰلٖ مُّبِينٍ
នៅពេលដែលពួកគេ(បងប្អូនរបស់គាត់)បាននិយាយគ្នាថា៖ ពិតប្រាកដណាស់ យូសុះ និងប្អូនប្រុសបង្កើតរបស់គេ(ពុនយ៉ាមីន) គឺជាទីស្រលាញ់ពេញចិត្តចំពោះឪពុកយើងជាងពួកយើង ទាំងដែលពួកយើងមានគ្នាច្រើនក៏ដោយ។ ជាការពិតណាស់ ឪពុករបស់យើងស្ថិតក្នុងភាពខុសឆ្គង(លម្អៀង)យ៉ាងច្បាស់លាស់។
Les exégèses en arabe:
ٱقۡتُلُواْ يُوسُفَ أَوِ ٱطۡرَحُوهُ أَرۡضٗا يَخۡلُ لَكُمۡ وَجۡهُ أَبِيكُمۡ وَتَكُونُواْ مِنۢ بَعۡدِهِۦ قَوۡمٗا صَٰلِحِينَ
ចូរពួកអ្នកសម្លាប់យូសុះ ឬយកគេទៅបំបរបង់ចោលនៅកន្លែងឆ្ងាយចុះ នោះឪពុករបស់ពួកអ្នកនឹងងាកមក(ស្រឡាញ់)តែពួកអ្នកវិញ។ ហើយក្រោយពីនោះមក ពួកអ្នកនឹងក្លាយជាក្រុមមួយដែលល្អត្រឹមត្រូវវិញ។
Les exégèses en arabe:
قَالَ قَآئِلٞ مِّنۡهُمۡ لَا تَقۡتُلُواْ يُوسُفَ وَأَلۡقُوهُ فِي غَيَٰبَتِ ٱلۡجُبِّ يَلۡتَقِطۡهُ بَعۡضُ ٱلسَّيَّارَةِ إِن كُنتُمۡ فَٰعِلِينَ
ម្នាក់ក្នុងចំណោមពួកគេបាននិយាយថា៖ ចូរពួកអ្នកកុំសម្លាប់យូសុះ តែពួកអ្នកត្រូវបោះគេចូលទៅក្នុងបាតអណ្តូងវិញ នោះអ្នកដំណើរមួយចំនួន(ដែលឆ្លងកាត់ទីនោះ)នឹងរើសយកគេជាមិនខាន ប្រសិនបើពួកអ្នកចង់ធ្វើដូច្នោះមែននោះ។
Les exégèses en arabe:
قَالُواْ يَٰٓأَبَانَا مَا لَكَ لَا تَأۡمَ۬نَّا عَلَىٰ يُوسُفَ وَإِنَّا لَهُۥ لَنَٰصِحُونَ
(ក្រោយពេលពួកគេបានឯកភាពគ្នារួច) ពួកគេក៏និយាយថា៖ ឱ ឪពុករបស់ពួកយើង! ហេតុអ្វីបានជាពុកមិនទុកចិត្តពួកយើងឲ្យមើលថែយូសុះ? ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកផ្តល់ដំបូន្មានដល់រូបគេ។
Les exégèses en arabe:
أَرۡسِلۡهُ مَعَنَا غَدٗا يَرۡتَعۡ وَيَلۡعَبۡ وَإِنَّا لَهُۥ لَحَٰفِظُونَ
សូមពុកបញ្ជូនរូបគេទៅជាមួយពួកយើងនៅថ្ងៃស្អែក ដើម្បីឱ្យគេបានរីករាយ និងការលេងសប្បាយផងចុះ។ ពិតប្រាកដណាស់ ពួកខ្ញុំគឺជាអ្នកមើលថែរក្សារូបគេ។
Les exégèses en arabe:
قَالَ إِنِّي لَيَحۡزُنُنِيٓ أَن تَذۡهَبُواْ بِهِۦ وَأَخَافُ أَن يَأۡكُلَهُ ٱلذِّئۡبُ وَأَنتُمۡ عَنۡهُ غَٰفِلُونَ
គាត់(ឪពុករបស់ពួកគេ)បានតបថា៖ ពិតណាស់ យើងមានការព្រួយបារម្ភនៅពេលដែលពួកឯងយកគេទៅជាមួយ ហើយយើងបារម្ភខ្លាចរូបគេត្រូវឆ្កែចចកខាំស៊ី ខណៈដែលពួកឯងធ្វេសប្រហែសចំពោះរូបគេ។
Les exégèses en arabe:
قَالُواْ لَئِنۡ أَكَلَهُ ٱلذِّئۡبُ وَنَحۡنُ عُصۡبَةٌ إِنَّآ إِذٗا لَّخَٰسِرُونَ
ពួកគេតបថា៖ ប្រសិនបើរូបគេត្រូវឆ្កែចចកខាំស៊ី ខណៈដែលពួកយើងជាក្រុមដែលខ្លាំងក្លានោះ បើដូច្នោះមែន ពួកយើងគឺជាពួកដែលខាតបង់(គ្មានបានការ)នោះឡើយ។
Les exégèses en arabe:
 
Traduction des sens Sourate: Yûsuf
Lexique des sourates Numéro de la page
 
Traduction des sens du Noble Coran - La traduction en khmer - Centre de traduction Rawwâd. - Lexique des traductions

L'équipe du Centre Rouwwâd At-Tarjamah (Les Pionniers de la Traduction) l'a traduite.

Fermeture