Check out the new design

Traduction des sens du Noble Coran - La traduction en khmer - Centre de traduction Rawwâd. * - Lexique des traductions


Traduction des sens Sourate: Al 'Imran   Verset:
وَكَيۡفَ تَكۡفُرُونَ وَأَنتُمۡ تُتۡلَىٰ عَلَيۡكُمۡ ءَايَٰتُ ٱللَّهِ وَفِيكُمۡ رَسُولُهُۥۗ وَمَن يَعۡتَصِم بِٱللَّهِ فَقَدۡ هُدِيَ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ
តើពួកអ្នកប្រឆាំងយ៉ាងដូចម្តេច ខណៈដែលពួកអ្នកត្រូវបានគេសូត្រឲ្យស្តាប់នូវបណ្តាវាក្យខណ្ឌរបស់អល់ឡោះ ហើយអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់) ក៏ស្ថិតនៅជាមួយពួកអ្នកផងដែរនោះ? ជនណាដែលប្រកាន់ខ្ជាប់នឹងអល់ឡោះ(គម្ពីរគួរអាន និងស៊ុណ្ណះ) ពិតប្រាកដណាស់ រូបគេនឹងត្រូវបានគេចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។
Les exégèses en arabe:
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ حَقَّ تُقَاتِهِۦ وَلَا تَمُوتُنَّ إِلَّا وَأَنتُم مُّسۡلِمُونَ
ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់នូវការកោតខ្លាចមួយដ៏ពិតប្រាកដ។ ហើយពួកអ្នកមិនត្រូវស្លាប់ជាដាច់ខាត លើកលែងតែពួកអ្នកជាជនមូស្លីម។
Les exégèses en arabe:
وَٱعۡتَصِمُواْ بِحَبۡلِ ٱللَّهِ جَمِيعٗا وَلَا تَفَرَّقُواْۚ وَٱذۡكُرُواْ نِعۡمَتَ ٱللَّهِ عَلَيۡكُمۡ إِذۡ كُنتُمۡ أَعۡدَآءٗ فَأَلَّفَ بَيۡنَ قُلُوبِكُمۡ فَأَصۡبَحۡتُم بِنِعۡمَتِهِۦٓ إِخۡوَٰنٗا وَكُنتُمۡ عَلَىٰ شَفَا حُفۡرَةٖ مِّنَ ٱلنَّارِ فَأَنقَذَكُم مِّنۡهَاۗ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمۡ ءَايَٰتِهِۦ لَعَلَّكُمۡ تَهۡتَدُونَ
ហើយចូរពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)ប្រកាន់ខ្ជាប់នឹងខ្សែរបស់អល់ឡោះ(គម្ពីរគួរអាន និងស៊ុណ្ណះ)ទាំងអស់គ្នា និងមិនត្រូវបែកបាក់គ្នាឡើយ។ ហើយចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់អល់ឡោះចំពោះពួកអ្នក ខណៈដែលពួកអ្នកធ្លាប់ជាសត្រូវនឹងគ្នា(មុនពេលដែលអ៊ីស្លាមបានមកដល់) ក្រោយមក ទ្រង់បានផ្សះផ្សារវាងដួងចិត្តរបស់ពួកអ្នក(តាមរយៈសាសនាអ៊ីស្លាម)។ ពេលនោះ ដោយការប្រោសប្រទានរបស់ទ្រង់ ពួកអ្នកក៏បានក្លាយជាបងប្អូននឹងគ្នា(ក្នុងសាសនា)។ ហើយពួកអ្នកធ្លាប់ស្ថិតនៅលើមាត់រណ្តៅនៃឋាននរក ប៉ុន្តែអល់ឡោះជាម្ចាស់បានសង្គ្រោះពួកអ្នកឱ្យរួចផុតពីវាវិញ(តាមរយៈសាសនាអ៊ីស្លាម)។ ដូច្នោះដែរ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ប្រាប់ពួកអ្នកនូវវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ សង្ឃឹមថាពួកអ្នកទទួលបានការចង្អុលបង្ហាញ។
Les exégèses en arabe:
وَلۡتَكُن مِّنكُمۡ أُمَّةٞ يَدۡعُونَ إِلَى ٱلۡخَيۡرِ وَيَأۡمُرُونَ بِٱلۡمَعۡرُوفِ وَيَنۡهَوۡنَ عَنِ ٱلۡمُنكَرِۚ وَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ
ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)បង្កើតឱ្យមានក្រុមមួយក្នុងចំណោមពួកអ្នក ដែលអំពាវនាវទៅរកប្រការល្អ ហើយពួកគេប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់។ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលជោគជ័យ(ទាំងក្នុងលោកិយ និងថ្ងៃបរលោក)។
Les exégèses en arabe:
وَلَا تَكُونُواْ كَٱلَّذِينَ تَفَرَّقُواْ وَٱخۡتَلَفُواْ مِنۢ بَعۡدِ مَا جَآءَهُمُ ٱلۡبَيِّنَٰتُۚ وَأُوْلَٰٓئِكَ لَهُمۡ عَذَابٌ عَظِيمٞ
ហើយចូរពួកអ្នកកុំធ្វើដូច(ពួកអះលីគីតាប)ដែលបានបែកបាក់គ្នា និងបានខ្វែងគំនិតគ្នាបន្ទាប់ពីភស្តុតាងយ៉ាងច្បាស់លាស់បានមកដល់ពួកគេហើយនោះឱ្យសោះ។ ហើយពួកទាំងនោះ ពួកគេនឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
Les exégèses en arabe:
يَوۡمَ تَبۡيَضُّ وُجُوهٞ وَتَسۡوَدُّ وُجُوهٞۚ فَأَمَّا ٱلَّذِينَ ٱسۡوَدَّتۡ وُجُوهُهُمۡ أَكَفَرۡتُم بَعۡدَ إِيمَٰنِكُمۡ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡفُرُونَ
គឺនៅថ្ងៃដែលផ្ទៃមុខ(អ្នកមានជំនឿ) សភ្លឺ និងផ្ទៃមុខ(ពួកគ្មានជំនឿ) ខ្មៅងងឹត។ រីឯពួកដែលផ្ទៃមុខរបស់ពួកគេខ្មៅងងឹតនោះ (មានគេសួរទៅកាន់ពួកគេថា៖) តើពួកអ្នកប្រឆាំង(នឹងអល់ឡោះ)ក្រោយពីពួកអ្នកបានជំនឿហើយឬ? ដូច្នេះ ចូរពួកអ្នកភ្លក់នូវទណ្ឌកម្ម(របស់អល់ឡោះ)ដោយសារតែការប្រឆាំងរបស់ពួកអ្នកនោះចុះ។
Les exégèses en arabe:
وَأَمَّا ٱلَّذِينَ ٱبۡيَضَّتۡ وُجُوهُهُمۡ فَفِي رَحۡمَةِ ٱللَّهِۖ هُمۡ فِيهَا خَٰلِدُونَ
ចំណែកឯបណ្តាអ្នកដែលផ្ទៃមុខរបស់ពួកគេសភ្លឺវិញ ពួកគេស្ថិតនៅក្នុងក្តីមេត្តាករុណារបស់អល់ឡោះ(ឋានសួគ៌)។ ពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
Les exégèses en arabe:
تِلۡكَ ءَايَٰتُ ٱللَّهِ نَتۡلُوهَا عَلَيۡكَ بِٱلۡحَقِّۗ وَمَا ٱللَّهُ يُرِيدُ ظُلۡمٗا لِّلۡعَٰلَمِينَ
ទាំងនោះគឺជាបណ្តាវាក្យខណ្ឌរបស់អល់ឡោះដែលយើងបានសូត្រឲ្យអ្នកស្តាប់យ៉ាងពិតប្រាកដ។ ហើយអល់ឡោះទ្រង់មិនប្រាថ្នាបំពានទៅលើពិភពទាំងអស់ឡើយ។
Les exégèses en arabe:
 
Traduction des sens Sourate: Al 'Imran
Lexique des sourates Numéro de la page
 
Traduction des sens du Noble Coran - La traduction en khmer - Centre de traduction Rawwâd. - Lexique des traductions

L'équipe du Centre Rouwwâd At-Tarjamah (Les Pionniers de la Traduction) l'a traduite.

Fermeture