કુરઆન મજીદના શબ્દોનું ભાષાંતર - ખમીર ભાષાતર : કુરઆન મજીદની સક્ષિપ્ત સમજુતી * - ભાષાંતરોની અનુક્રમણિકા


શબ્દોનું ભાષાંતર આયત: (80) સૂરહ: યૂસુફ
فَلَمَّا ٱسۡتَيۡـَٔسُواْ مِنۡهُ خَلَصُواْ نَجِيّٗاۖ قَالَ كَبِيرُهُمۡ أَلَمۡ تَعۡلَمُوٓاْ أَنَّ أَبَاكُمۡ قَدۡ أَخَذَ عَلَيۡكُم مَّوۡثِقٗا مِّنَ ٱللَّهِ وَمِن قَبۡلُ مَا فَرَّطتُمۡ فِي يُوسُفَۖ فَلَنۡ أَبۡرَحَ ٱلۡأَرۡضَ حَتَّىٰ يَأۡذَنَ لِيٓ أَبِيٓ أَوۡ يَحۡكُمَ ٱللَّهُ لِيۖ وَهُوَ خَيۡرُ ٱلۡحَٰكِمِينَ
ដូច្នោះ នៅពេលដែលពួកគេបានអស់សង្ឃឹមពីការទទួលយកសំណើរបស់ព្យការីយូសុះចំពោះការទាមទាររបស់ពួកគេនោះ ពួកគេក៏បានបែរចេញពីមនុស្សលោកដើម្បីនិយាយពិភាក្សាគ្នា។ បងប្រុសច្បងរបស់ពួកគេបាននិយាយថាៈ តើពួកអ្នកមិននឹកឃើញទេឬថា ពិតប្រាកដណាស់ ឪពុករបស់ពួកអ្នកបានឲ្យពួកអ្នកធ្វើកិច្ចសន្យានឹងអល់ឡោះ(ដោយស្បថ)យ៉ាងម៉ឺងម៉ាត់ថា ពួកអ្នកនឹងនាំកូនប្រុសរបស់គាត់(ពុនយ៉ាមីន)ត្រឡប់ទៅកាន់គាត់វិញ លើកលែងតែមានអ្វី(គ្រោះថ្នាក់)ហ៊ុមព័ទ្ធពួកអ្នកដែលពួកអ្នកគ្មានលទ្ធភាពអាចការពារគេបាន ហើយកាលពីមុនទៀត ពួកអ្នកបានធ្វើឲ្យបាត់យូសុះ ដោយពួកអ្នកមិនបានបំពេញនូវការសន្យារបស់ពួកអ្នកចំពោះឪពុករបស់ពួកអ្នកក្នុងរឿងរបស់គេទេនោះ? ជាការពិតណាស់ ខ្ញុំនឹងមិនចាកចេញពីទឹកដឹអេហ្ស៊ីបនេះជាដាច់ខាត លុះត្រាណាតែលោកពុកអនុញ្ញាតឲ្យខ្ញុំវិលត្រឡប់ទៅកាន់គាត់វិញ ឬក៏អល់ឡោះទ្រង់កាត់សេចក្តីឲ្យខ្ញុំដោយឲ្យខ្ញុំនាំយកប្អូនប្រុសរបស់ខ្ញុំមកវិញ។ ហើយអល់ឡោះគឺជាអ្នកដែលកាត់សេចក្តីដ៏ប្រសើរបំផុត។ ដូចនេះ ទ្រង់នឹងកាត់សេចក្តីដោយត្រឹមត្រូវ និងប្រកបដោយភាពយុត្តិធម៌បំផុត។។
અરબી તફસીરો:
આયતોના ફાયદાઓ માંથી:
• لا يجوز أخذ بريء بجريرة غيره، فلا يؤخذ مكان المجرم شخص آخر.
• គេមិនអនុញ្ញាតឲ្យឃាត់ខ្លួន ឬចាប់ខ្លួនអ្នកដែលគ្មានកំហុសឡើយ ហើយក៏មិនអនុញ្ញាតឲ្យយកអ្នកផ្សេងដែលគ្មានទោសពៃរ៍មកទទួលទោសជំនួសជនល្មើសនោះដែរ។

• الصبر الجميل هو ما كانت فيه الشكوى لله تعالى وحده.
• ការអត់ធ្មត់ដែលប្រសើរ គឺការអត់ធ្មត់ដែលគេតែងត្អូញត្អែរទុក្ខព្រួយរបស់គេចំពោះអល់ឡោះជាម្ចាស់តែមួយគត់(មិនត្អូញត្អែរដាក់មនុស្សលោក)។

• على المؤمن أن يكون على تمام يقين بأن الله تعالى يفرج كربه.
• ចំបាច់លើអ្នកមានជំនឿត្រូវជឿជាក់យ៉ាងពិតប្រាកដថា ពិតណាស់ អល់ឡោះជាម្ចាស់នឹងរំដោះគេចេញពីទុក្ខព្រួយដែលគេជួបប្រទះ។

 
શબ્દોનું ભાષાંતર આયત: (80) સૂરહ: યૂસુફ
સૂરહ માટે અનુક્રમણિકા પેજ નંબર
 
કુરઆન મજીદના શબ્દોનું ભાષાંતર - ખમીર ભાષાતર : કુરઆન મજીદની સક્ષિપ્ત સમજુતી - ભાષાંતરોની અનુક્રમણિકા

ખમીર ભાષતર - કુરઆન મજીદની સંક્ષિપ્ત સમજુતી, જેને તફસીર લિદ્દરાસતીલ્ કુરઆનિયહે દ્વારા પ્રકાશિત થયું

બંધ કરો