Check out the new design

કુરઆન મજીદના શબ્દોનું ભાષાંતર - ખમેર ભાષામાં અલ્ મુખ્તસર ફી તફસીરિલ્ કુરઆનીલ્ કરીમ કિતાબનું અનુવાદ * - ભાષાંતરોની અનુક્રમણિકા


શબ્દોનું ભાષાંતર સૂરહ: ઈબ્રાહીમ   આયત:
مُهۡطِعِينَ مُقۡنِعِي رُءُوسِهِمۡ لَا يَرۡتَدُّ إِلَيۡهِمۡ طَرۡفُهُمۡۖ وَأَفۡـِٔدَتُهُمۡ هَوَآءٞ
គឺនៅថ្ងៃដែលមនុស្សលោកក្រោកចេញពីផ្នូររបស់ពួកគេទាំងប្រញាប់ប្រញាល់ទៅរកអ្នកដែលស្រែកហៅ ដោយពួកគេងើយក្បាលរបស់ពួកគេសម្លឹងមើលទៅលើមេឃដោយការព្រួយបារម្ភដោយពួកគេមិនទម្លាក់ក្រសែភ្នែករបស់ពួកគេឡើយ។ ផ្ទុយទៅវិញ ភ្នែករបស់ពួកគេនៅនឹងថ្កល់ ដោយសារតែភាពរន្ធត់ចំពោះអ្វីដែលពួកគេបានឃើញ។ ចំណែកឯចិត្តរបស់ពួកគេវិញ គឺទទេស្អាត គ្មានវិញ្ញាណនោះឡើយ ហើយពួកគេក៏មិនយល់ពីអ្វីដែលពួកគេកំពុងតែឃើញនោះដែរ។
અરબી તફસીરો:
وَأَنذِرِ ٱلنَّاسَ يَوۡمَ يَأۡتِيهِمُ ٱلۡعَذَابُ فَيَقُولُ ٱلَّذِينَ ظَلَمُواْ رَبَّنَآ أَخِّرۡنَآ إِلَىٰٓ أَجَلٖ قَرِيبٖ نُّجِبۡ دَعۡوَتَكَ وَنَتَّبِعِ ٱلرُّسُلَۗ أَوَلَمۡ تَكُونُوٓاْ أَقۡسَمۡتُم مِّن قَبۡلُ مَا لَكُم مِّن زَوَالٖ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ព្រមានបន្លាចប្រជាជាតិរបស់អ្នកពីទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោក ដោយនៅពេលនោះ ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំងនឹងអល់ឡោះ និងការធ្វើស្ហ៊ីរិកចំពោះទ្រង់នោះនឹងនិយាយថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាពន្យារពេលដល់ពួកយើងផង ហើយសូមមេត្តាពន្យារពេលដាក់ទណ្ឌកម្មចំពោះពួកយើង ព្រមទាំងមេត្តាត្រឡប់ពួកយើងទៅកាន់លោកិយវិញមួយរយៈពេលដ៏ខ្លីផងចុះ (ពេលនោះ)ពួកយើងនឹងមានជំនឿចំពោះទ្រង់ ហើយនឹងដើរតាមបណ្តាអ្នកនាំសារទាំងឡាយដែលទ្រង់បានតែងតាំងពួកគេមកកាន់ពួកយើងមិនខាន។ ពេលនោះ មានគេឆ្លើយតបដោយស្តីបន្ទោសចំពោះពួកគេថាៈ តើពួកអ្នកមិនធ្លាប់បានស្បថស្បែកាលនៅក្នុងជីវិតលោកិយទេឬថា ពិតណាស់ ពួកអ្នកមិនមានការផ្លាស់ប្តូរពីជីវិតលោកិយទៅកាន់ជីវិតបរលោកឡើយ ដោយពួកអ្នកបដិសេធនឹងការពង្រស់ឡើងវិញក្រោយពីស្លាប់នោះ?
અરબી તફસીરો:
وَسَكَنتُمۡ فِي مَسَٰكِنِ ٱلَّذِينَ ظَلَمُوٓاْ أَنفُسَهُمۡ وَتَبَيَّنَ لَكُمۡ كَيۡفَ فَعَلۡنَا بِهِمۡ وَضَرَبۡنَا لَكُمُ ٱلۡأَمۡثَالَ
ហើយពួកអ្នកបានមកស្នាក់នៅក្នុងលំនៅឋានរបស់ប្រជាជាតិជំនាន់មុនដែលបំពានលើខ្លួនឯងដោយការប្រឆាំងនឹងអល់ឡោះមុនពួកអ្នក ដូចជាក្រុមរបស់ព្យាការីហ៊ូទ និងក្រុមរបស់ព្យាការីសឡេះ ហើយគេបានបញ្ជាក់យ៉ាងច្បាស់ដល់ពួកអ្នកនូវអ្វីដែលយើងបំផ្លាញពួកគេ។ ហើយយើងបានលើកជាឧទហរណ៍ជាច្រើនទៀតនៅក្នុងគម្ពីររបស់អល់ឡោះដើម្បីឲ្យពួកអ្នកយកវាធ្វើជាមេរៀន តែពួកអ្នកមិនបានយកវាធ្វើជាមេរៀននោះឡើយ។
અરબી તફસીરો:
وَقَدۡ مَكَرُواْ مَكۡرَهُمۡ وَعِندَ ٱللَّهِ مَكۡرُهُمۡ وَإِن كَانَ مَكۡرُهُمۡ لِتَزُولَ مِنۡهُ ٱلۡجِبَالُ
ហើយជាការពិតណាស់ ពួកដែលស្នាក់នៅក្នុងផ្ទះសម្បែងរបស់ប្រជាជាតិដែលបំពានទាំងនោះបានរៀបចំឧបាយកលជាច្រើនដើម្បីសម្លាប់ព្យាការីមូហាំម៉ាត់ និង(ដើម្បី)បញ្ចប់ការអំពាវនាវរបស់គាត់ តែអល់ឡោះជាម្ចាស់ទ្រង់បានដឹងពីឧបាយកលរបស់ពួកគេដែលពួកគេបានរៀបចំ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ហើយការរៀបចំ(ឧបាយកល)របស់ពួកគេនោះ គឺទន់ខ្សោយខ្លាំងណាស់ ពីព្រោះវាមិនបានធ្វើឲ្យភ្នំទាំងឡាយ ឬអ្វីផ្សេងទៀតរលាយបាត់រូបរាងនោះឡើយ ដោយសារតែភាពទន់ខ្សោយរបស់វា ខុសពីគម្រោងការរបស់អល់ឡោះចំពោះពួកគេ(ដែលអាចធ្វើឲ្យពួកគេវិនាសអន្តរាយបាន)។
અરબી તફસીરો:
فَلَا تَحۡسَبَنَّ ٱللَّهَ مُخۡلِفَ وَعۡدِهِۦ رُسُلَهُۥٓۚ إِنَّ ٱللَّهَ عَزِيزٞ ذُو ٱنتِقَامٖ
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំគិតថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលជាអ្នកសន្យានឹងបណ្តាអ្នកនាំសាររបស់ទ្រង់ដោយការផ្តល់ជំនួយ និង(សន្យា)ធ្វើឲ្យសាសនា(របស់ទ្រង់)ត្រដែតឡើងនោះ ទ្រង់ក្បត់នូវអ្វីដែលទ្រង់បានសន្យានឹងបណ្តាអ្នកនាំសារទ្រង់ឲ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែដោយគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់នឹងធ្វើឲ្យអ្នកដែលទ្រង់ពេញចិត្តខ្លាំងពូកែ ហើយទ្រង់គឺជាអ្នកដែលមានអានុភាពផ្តន្ទាទោសយ៉ាងខ្លាំងក្លាបំផុតចំពោះសត្រូវរបស់ទ្រង់ និងសត្រូវទាំងឡាយរបស់បណ្តាអ្នកនាំសាររបស់ទ្រង់។
અરબી તફસીરો:
يَوۡمَ تُبَدَّلُ ٱلۡأَرۡضُ غَيۡرَ ٱلۡأَرۡضِ وَٱلسَّمَٰوَٰتُۖ وَبَرَزُواْ لِلَّهِ ٱلۡوَٰحِدِ ٱلۡقَهَّارِ
ការផ្តន្ទាទោសចំពោះពួកប្រឆាំងនេះ នឹងកើតឡើង(យ៉ាងពិតប្រាកដ)នៅពេលដែលថ្ងៃបរលោកកើតឡើង គឺនៅថ្ងៃដែលគេផ្លាស់ប្តូរផែនដីនេះទៅជាផែនដីផ្សេងដែលមានពណ៌សថ្លា ហើយមេឃជាច្រើនជាន់វិញ ក៏ត្រូវបានគេផ្លាស់ប្តូរទៅជាមេឃផ្សេងដែរ។ ហើយមនុស្សលោកទាំងអសស់បានក្រោកចេញពីផ្នូររបស់ពួកគេ ទាំងខ្លួនរបស់ពួកគេនិងទង្វើរបស់ពួកគេដើម្បីឈរនៅចំពោះមុខអល់ឡោះជាម្ចាស់ដែលជាអ្នកដែលមានអំណាចគ្រប់គ្រង និងធំធេងតែមួយគត់ ជាអ្នកដែលខ្លាំងពូកែ ជាអ្នកដែលយកឈ្នះលើគេដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ។
અરબી તફસીરો:
وَتَرَى ٱلۡمُجۡرِمِينَ يَوۡمَئِذٖ مُّقَرَّنِينَ فِي ٱلۡأَصۡفَادِ
ហើយនៅថ្ងៃដែលគេផ្លាស់ប្តូរផែនដីនេះទៅជាផែនដីផ្សេង និងផ្លាស់ប្តូរមេឃទៅជាមេឃផ្សេងនោះ គេនឹងបង្ហាញឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពួកប្រឆាំង និងពួកមុស្ហរីគីនត្រូវបានគេចងភ្ជាប់គ្នា ហើយគេនឹងចងដៃចងជើងរបស់ពួកគេភ្ជាប់ទៅនឹងកដោយច្រវាក់។ សម្លៀកបំពាក់របស់ពួកគេដែលពួកគេពាក់នោះ គឺធ្វើអំពីជ័រ(ដែលងាយនឹងឆេះខ្លាំងបំផុត) ហើយភ្លើងនរកនឹងគ្របដណ្តប់លើផ្ទៃមុខរបស់ពួកគេ។
અરબી તફસીરો:
سَرَابِيلُهُم مِّن قَطِرَانٖ وَتَغۡشَىٰ وُجُوهَهُمُ ٱلنَّارُ
ហើយនៅថ្ងៃដែលគេផ្លាស់ប្តូរផែនដីនេះទៅជាផែនដីផ្សេង និងផ្លាស់ប្តូមេឃទៅជាមេឃផ្សេងនោះ គេនឹងបង្ហាញឲ្យអ្នក(ឱអ្នកនាំសារ)ឃើញពួកប្រឆាំងនិងពួកមុស្ហរីគីនត្រូវបានគេចងភ្ជាប់គ្នា ហើយគេនឹងចងដៃចងជើងរបស់ពួកគេភ្ជាប់ទៅនឹងកដោយច្រវាក់។ សម្លៀកបំពាក់របស់ពួកគេដែលពួកគេពាក់នោះ គឺធ្វើអំពីជ័រ(ដែលវាងាយនឹងឆេះខ្លាំងបំផុត) ហើយភ្លើងនរកនឹងគ្របដណ្តប់លើផ្ទៃមុខរបស់ពួកគេ។
અરબી તફસીરો:
لِيَجۡزِيَ ٱللَّهُ كُلَّ نَفۡسٖ مَّا كَسَبَتۡۚ إِنَّ ٱللَّهَ سَرِيعُ ٱلۡحِسَابِ
ដើម្បីអល់ឡោះនឹងតបស្នងរាល់ៗបុគ្គលគ្រប់រូបចំពោះអ្វីដែលពួកគេបានសាង មិនថាប្រការល្អ ឬប្រការអាក្រក់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលជំនុំជម្រះយ៉ាងឆាប់រហ័សបំផុតចំពោះទង្វើទាំងឡាយ ។
અરબી તફસીરો:
هَٰذَا بَلَٰغٞ لِّلنَّاسِ وَلِيُنذَرُواْ بِهِۦ وَلِيَعۡلَمُوٓاْ أَنَّمَا هُوَ إِلَٰهٞ وَٰحِدٞ وَلِيَذَّكَّرَ أُوْلُواْ ٱلۡأَلۡبَٰبِ
គម្ពីរគួរអានដែលត្រូវបានបញ្ចុះទៅកាន់ព្យាការីមូហាំម៉ាត់នេះ គឺជាការប្រកាសមួយពីអល់ឡោះជាម្ចាស់ទៅកាន់មនុស្សលោក និងដើម្បីដាស់តឿងព្រមានពួកគេតាមរយៈអ្វីដែលមាននៅក្នុងវា(គម្ពីរគួរអាន)នៃការព្រមានបន្លាច និងការសន្យាដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ហើយនិងដើម្បីឲ្យពួកគេបានដឹងថាៈ ពិតប្រាកដណាស់ ម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។ ពេលនោះ ពួកគេនឹងគោរពសក្ការៈចំពោះទ្រង់(តែមួយគត់) ហើយពួកគេនឹងមិនធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់នូវអ្វីមួយឡើយ ព្រមទាំងដើម្បីឲ្យអ្នកដែលមានប្រាជ្ញាស្មារតីល្អត្រឹមត្រូវយកវាធ្វើជាមេរៀន ពីព្រោះពួកគេ គឺជាអ្នកដែលទាញយកផលប្រយោជន៍ពីវាតាមរយៈដំបូន្មាន និងមេរៀនជាច្រើន(ដែលមាននៅក្នុងវា)។
અરબી તફસીરો:
આયતોના ફાયદાઓ માંથી:
• تصوير مشاهد يوم القيامة وجزع الخلق وخوفهم وضعفهم ورهبتهم، وتبديل الأرض والسماوات.
• បង្ហាញពីរូបភាពនិងទិដ្ឋភាពនៃថ្ងៃបរលោក ការភ័យព្រួយរបស់ម៉ាខ្លូកទាំងឡាយ ការភ័យខ្លាចរបស់ពួកគេ ភាពទន់ខ្សោយ និងការខ្លាចរអារបស់ពួកគេ ព្រមទាំងបង្ហាញពីការផ្លាស់ប្តូរមេឃ និងផែនដីផងដែរ។

• وصف شدة العذاب والذل الذي يلحق بأهل المعصية والكفر يوم القيامة.
• ពណ៌នាពីទណ្ឌកម្មដ៏ខ្លាំងក្លា និងភាពអាម៉ាសនៃអ្នកដែលនៅជាមួយនឹងពួកដែលប្រព្រឹត្តបាបកម្ម និងពួកដែលប្រឆាំង នៅថ្ងៃបរលោក។

• أن العبد في سعة من أمره في حياته في الدنيا، فعليه أن يجتهد في الطاعة، فإن الله تعالى لا يتيح له فرصة أخرى إذا بعثه يوم القيامة.
• ពិតប្រាកដណាស់ ខ្ញុំបម្រើរបស់អល់ឡោះ គឺមានសេរីភាពយ៉ាងពេញលេញចំពោះកិច្ចការរបស់គេនៅក្នុងជីវិតលោកិយនេះ។ ដូច្នេះ ចាំបាច់លើគេត្រូវព្យាយាមគោរពប្រតិបត្តិអល់ឡោះជាម្ចាស់ ពីព្រោះទ្រង់នឹងមិនផ្តល់ឱកាសម្តងទៀតដល់គេនោះទេនៅពេលដែលគេពង្រស់មនុស្សឡើងវិញនាថ្ងៃបរលោកនោះ។

 
શબ્દોનું ભાષાંતર સૂરહ: ઈબ્રાહીમ
સૂરહ માટે અનુક્રમણિકા પેજ નંબર
 
કુરઆન મજીદના શબ્દોનું ભાષાંતર - ખમેર ભાષામાં અલ્ મુખ્તસર ફી તફસીરિલ્ કુરઆનીલ્ કરીમ કિતાબનું અનુવાદ - ભાષાંતરોની અનુક્રમણિકા

તફસીર લિદ્ દિરાસતીલ્ કુરઆનિયહ દ્વારા પ્રકાશિત.

બંધ કરો