કુરઆન મજીદના શબ્દોનું ભાષાંતર - ખમીર ભાષાતર : કુરઆન મજીદની સક્ષિપ્ત સમજુતી * - ભાષાંતરોની અનુક્રમણિકા


શબ્દોનું ભાષાંતર આયત: (28) સૂરહ: અલ્ હજ્
لِّيَشۡهَدُواْ مَنَٰفِعَ لَهُمۡ وَيَذۡكُرُواْ ٱسۡمَ ٱللَّهِ فِيٓ أَيَّامٖ مَّعۡلُومَٰتٍ عَلَىٰ مَا رَزَقَهُم مِّنۢ بَهِيمَةِ ٱلۡأَنۡعَٰمِۖ فَكُلُواْ مِنۡهَا وَأَطۡعِمُواْ ٱلۡبَآئِسَ ٱلۡفَقِيرَ
ដើម្បីឲ្យពួកគេចូលរួមនូវអ្វី(ការធ្វើហាជ្ជី)ដែលបានផលត្រឡប់ទៅកាន់ពួកគេវិញ ដូចជាការទទួលបានការអភ័យទោសពីបាបកម្មទាំងឡាយ ការទទួលបាននូវផលបុណ្យនិងការរួបរួមគ្នា និងដើម្បីឲ្យពួកគេរំលឹកព្រះនាមរបស់អល់ឡោះទៅលើសត្វជំនូនដែលពួកគេសម្លេះនៅក្នុងអំឡុងថ្ងៃដែលត្រូវបានគេកំណត់ នោះគឺថ្ងៃទី១០ខែហ្ស៊ុលហិជ្ជះ(ខែទី១២នៃប្រតិទិនឥស្លាម)និងបីថ្ងៃទៀតបន្ទាប់ពីវា(បណ្តាថ្ងៃតាសរិក) ជាការថ្លែងអំណរគុណអល់ឡោះចំពោះអ្វីដែលទ្រង់ប្រទានជាលាភសក្ការៈដល់ពួកគេនៃសត្វអូដ្ឋ សត្វគោ និងសត្វពពែ។ ដូច្នេះ ចូរពួកអ្នកបរិភោគអំពីសត្វជំនូនទាំងនេះ ហើយចូរបរិច្ចាគអំពីវាទៅឲ្យអ្នកដែលក្រលំបាក។
અરબી તફસીરો:
આયતોના ફાયદાઓ માંથી:
• حرمة البيت الحرام تقتضي الاحتياط من المعاصي فيه أكثر من غيره.
• ភាពថ្កុំថ្កើងនៃពៃតុលឡោះអាល់ហារ៉មដែលទាមទារឲ្យមានការចៀសវាងពីការប្រព្រឹត្តទង្វើបាបកម្មនៅទីនោះជាងកន្លែងផ្សេងទៀត។

• بيت الله الحرام مهوى أفئدة المؤمنين في كل زمان ومكان.
• ពៃតុលឡោះអាល់ហារ៉ម គឺជាកន្លែងជ្រកកោន(ទាក់ទាញ)នៃដួងចិត្តរបស់អ្នកមានជំនឿនៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង។

• منافع الحج عائدة إلى الناس سواء الدنيوية أو الأخروية.
• ផលប្រយោជន៍នៃហាជ្ជី គឺត្រឡប់ទៅកាន់មនុស្សលោកវិញ មិនថាផលប្រយោជន៍ក្នុងលោកិយ ឬផលប្រយោជន៍សម្រាប់ថ្ងៃបរលោកនោះទេ។

• شكر النعم يقتضي العطف على الضعفاء.
• ការដឹងគុណចំពោះឧបការគុណទាំងឡាយ គឺទាមទារឲ្យគេមានចិត្តអាណិតអាសូរ សណ្តោសប្រណី(ចេះចែករំលែក)ចំពោះអ្នកទន់ខ្សោយ។

 
શબ્દોનું ભાષાંતર આયત: (28) સૂરહ: અલ્ હજ્
સૂરહ માટે અનુક્રમણિકા પેજ નંબર
 
કુરઆન મજીદના શબ્દોનું ભાષાંતર - ખમીર ભાષાતર : કુરઆન મજીદની સક્ષિપ્ત સમજુતી - ભાષાંતરોની અનુક્રમણિકા

ખમીર ભાષતર - કુરઆન મજીદની સંક્ષિપ્ત સમજુતી, જેને તફસીર લિદ્દરાસતીલ્ કુરઆનિયહે દ્વારા પ્રકાશિત થયું

બંધ કરો