કુરઆન મજીદના શબ્દોનું ભાષાંતર - ખમીર ભાષાતર : કુરઆન મજીદની સક્ષિપ્ત સમજુતી * - ભાષાંતરોની અનુક્રમણિકા


શબ્દોનું ભાષાંતર આયત: (30) સૂરહ: અલ્ અન્ફાલ
وَإِذۡ يَمۡكُرُ بِكَ ٱلَّذِينَ كَفَرُواْ لِيُثۡبِتُوكَ أَوۡ يَقۡتُلُوكَ أَوۡ يُخۡرِجُوكَۚ وَيَمۡكُرُونَ وَيَمۡكُرُ ٱللَّهُۖ وَٱللَّهُ خَيۡرُ ٱلۡمَٰكِرِينَ
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលពួកមុស្ហរីគីនបានរៀបចំល្បិចកលដើម្បីឃុំឃាំងអ្នក ឬក៏សម្លាប់អ្នក ឬក៏និរទេសអ្នកចេញពីភូមិស្រុករបស់អ្នកទៅកាន់កន្លែងផ្សេង។ ពួកគេបានប្រើល្បិចកលមកលើអ្នក តែអល់ឡោះបានបង្វែរល្បិចកលរបស់ពួកគេនោះឲ្យធ្លាក់ទៅលើពួកគេវិញ ហើយអល់ឡោះក៏បានប្រើល្បិចកល(ចំពោះពួកគេ)វិញដែរ។ ហើយអល់ឡោះ គឺជាអ្នកដែលប្រើល្បិចដ៏ប្រសើរបំផុត។
અરબી તફસીરો:
આયતોના ફાયદાઓ માંથી:
• الشكر نعمة عظيمة يزيد بها فضل الله تعالى، وينقص عند إغفالها.
• ការចេះដឹងគុណ គឺជាឧបការគុណធំធេងមួយដែលធ្វើឲ្យអល់ឡោះកាន់តែបន្ថែមនូវភាពសប្បុរសរបស់ទ្រង់ថែមទៀត ហើយវានឹងថយចុះទៅវិញ នៅពេលគេដែលគេធ្វេសប្រហែសមិនចេះដឺងគុណ។

• للأمانة شأن عظيم في استقامة أحوال المسلمين، ما ثبتوا عليها وتخلقوا بها، وهي دليل نزاهة النفس واعتدال أعمالها.
• ភាពស្មោះត្រង់(អាម៉ាណះ) គឺជាកិច្ចការដ៏ធំធេងមួយដែលធ្វើឲ្យស្ថានភាពអ្នកមូស្លីមមានស្ថេរភាព ដរាបណាគេនៅតែប្រកាន់ខ្ជាប់នឹងវា ហើយវាគឺជាភស្តុតាងមួយដែលបញ្ជាក់ពីភាពស្អាតស្អំនៃដួងចិត្ត និងភាពយុត្តិធម៌ចំពោះទង្វើរបស់គេ។

• ما عند الله من الأجر على كَفِّ النفس عن المنهيات، خير من المنافع الحاصلة عن اقتحام المناهي لأجل الأموال والأولاد.
• ផលបុណ្យដែលនៅជាមួយអល់ឡោះជាម្ចាស់ចំពោះការដែលគេបោះបង់ ឬទប់ស្កាត់ខ្លួនរបស់គេពីការធ្លាក់ចូលក្នុងប្រការដែលគេហាមឃាត់នោះ គឺល្អប្រសើរជាងផលប្រយោជន៍ដែលគេទទួលបានពីការប្រព្រឹត្តប្រការដែលគេហាមឃាត់ព្រោះតែទ្រព្យសម្បត្តិនិងកូនចៅ។

• في الآيات بيان سفه عقول المعرضين؛ لأنهم لم يقولوا: اللَّهُمَّ إن كان هذا هو الحق من عندك فاهدنا إليه.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះបញ្ជាក់ពីភាពខ្សោយប្រាជ្ញារបស់ពួកដែលប្រឆាំង ពីព្រោះពួកគេមិននិយាយថាៈ “ឱអល់ឡោះជាម្ចាស់! ប្រសិនបើវាគឺជាការពិតដែលមកពីទ្រង់មែននោះ សូមទ្រង់មេត្តាចង្អុលបង្ហាញពួកយើងទៅកាន់វាផងចុះ” នោះឡើយ។

• في الآيات فضيلة الاستغفار وبركته، وأنه من موانع وقوع العذاب.
• ក្នុងបណ្តាវាក្យខណ្ឌទាំងនេះ ក៏បានបង្ហាញពីឧត្តមភាពនៃការសុំការអភ័យទោស និងពរជ័យរបស់វាផងដែរ ហើយពិតណាស់ វាជាទង្វើមួយក្នុងចំណោមទង្វើទាំងឡាយដែលអាចរារាំង ឬទប់ស្កាត់មិនឲ្យទទួលនូវទណ្ឌកម្ម។

 
શબ્દોનું ભાષાંતર આયત: (30) સૂરહ: અલ્ અન્ફાલ
સૂરહ માટે અનુક્રમણિકા પેજ નંબર
 
કુરઆન મજીદના શબ્દોનું ભાષાંતર - ખમીર ભાષાતર : કુરઆન મજીદની સક્ષિપ્ત સમજુતી - ભાષાંતરોની અનુક્રમણિકા

ખમીર ભાષતર - કુરઆન મજીદની સંક્ષિપ્ત સમજુતી, જેને તફસીર લિદ્દરાસતીલ્ કુરઆનિયહે દ્વારા પ્રકાશિત થયું

બંધ કરો