Check out the new design

क़ुरआन के अर्थों का अनुवाद - ख़्मेर अनुवाद - इस्लामी समाज विकास संस्था * - अनुवादों की सूची

XML CSV Excel API
Please review the Terms and Policies

अर्थों का अनुवाद सूरा: अल्-ह़ज्ज   आयत:
أَلَمۡ تَرَ أَنَّ ٱللَّهَ سَخَّرَ لَكُم مَّا فِي ٱلۡأَرۡضِ وَٱلۡفُلۡكَ تَجۡرِي فِي ٱلۡبَحۡرِ بِأَمۡرِهِۦ وَيُمۡسِكُ ٱلسَّمَآءَ أَن تَقَعَ عَلَى ٱلۡأَرۡضِ إِلَّا بِإِذۡنِهِۦٓۚ إِنَّ ٱللَّهَ بِٱلنَّاسِ لَرَءُوفٞ رَّحِيمٞ
តើអ្នកមិនបានឃើញទេថាៈ ពិតប្រាកដណាស់ អល់ឡោះ បានបង្កើតអ្វីដែលមាននៅលើផែនដី និង(បានបង្កើត)ឱ្យមានសំពៅ ដើម្បីធ្វើដំណើរតាមសមុទ្រតាមបទបញ្ជារបស់ទ្រង់ជាប្រយោជន៍ សម្រាប់ពួកអ្នក។ ហើយទ្រង់ទប់មេឃដើម្បីកុំឱ្យវាបាក់ធ្លាក់មកលើ ផែនដី លើកលែងតែមានការអនុញ្ញាតពីទ្រង់នោះ? ពិតប្រាកដ ណាស់ អល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់ចំពោះ មនុស្សលោក។
अरबी तफ़सीरें:
وَهُوَ ٱلَّذِيٓ أَحۡيَاكُمۡ ثُمَّ يُمِيتُكُمۡ ثُمَّ يُحۡيِيكُمۡۗ إِنَّ ٱلۡإِنسَٰنَ لَكَفُورٞ
ហើយទ្រង់គឺជាអ្នកដែលបានធ្វើឱ្យពួកអ្នករស់ បន្ទាប់មក ទ្រង់ធ្វើឱ្យពួកអ្នកស្លាប់ បន្ទាប់មកទៀតទ្រង់ធ្វើឱ្យពួកអ្នករស់ឡើង វិញ។ ប្រាកដណាស់ មនុស្សលោកពិតជាអ្នកដែលប្រឆាំងបំផុត។
अरबी तफ़सीरें:
لِّكُلِّ أُمَّةٖ جَعَلۡنَا مَنسَكًا هُمۡ نَاسِكُوهُۖ فَلَا يُنَٰزِعُنَّكَ فِي ٱلۡأَمۡرِۚ وَٱدۡعُ إِلَىٰ رَبِّكَۖ إِنَّكَ لَعَلَىٰ هُدٗى مُّسۡتَقِيمٖ
រាល់ប្រជាជាតិគ្រប់ជំនាន់់ យើងបានកំណត់ឱ្យមានច្បាប់ (ក្នុងការគោរពសក្ការៈ) ដែលពួកគេជាអ្នកដែលអនុវត្ដវា។ ដូចេ្នះ ចូរកុំឱ្យពួកគេខ្វែងគំនិតនឹងអ្នកក្នុងកិច្ចការនេះឱ្យសោះ។ ហើយចូរ អ្នកអំពាវនាវ(មនុស្សលោក)ទៅកាន់ម្ចាស់របស់អ្នក។ ពិតប្រាកដ ណាស់ អ្នកពិតជាស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។
अरबी तफ़सीरें:
وَإِن جَٰدَلُوكَ فَقُلِ ٱللَّهُ أَعۡلَمُ بِمَا تَعۡمَلُونَ
ហើយប្រសិនបើពួកគេ(ពួកមូស្ហរីគីន)បានឈ្លោះប្រកែក ជាមួយអ្នក(ពីការសំឡេះសត្វ) ចូរអ្នកពោលថាៈ អល់ឡោះដឹង បំផុតនូវអ្វីដែលពួកអ្នកកំពុងធ្វើ។
अरबी तफ़सीरें:
ٱللَّهُ يَحۡكُمُ بَيۡنَكُمۡ يَوۡمَ ٱلۡقِيَٰمَةِ فِيمَا كُنتُمۡ فِيهِ تَخۡتَلِفُونَ
អល់ឡោះនឹងកាត់សេចក្ដីរវាងពួកអ្នក(អ្នកមានជំនឿនិង អ្នកគ្មានជំនឿ)នៅថ្ងៃបរលោកចំពោះអ្វីដែលពួកអ្នកធ្លាប់បានខ្វែង គំនិតគ្នា។
अरबी तफ़सीरें:
أَلَمۡ تَعۡلَمۡ أَنَّ ٱللَّهَ يَعۡلَمُ مَا فِي ٱلسَّمَآءِ وَٱلۡأَرۡضِۚ إِنَّ ذَٰلِكَ فِي كِتَٰبٍۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٞ
តើអ្នកមិនបានដឹងទេថា ពិតប្រាកដណាស់ អល់ឡោះដឹង នូវអ្វីដែលមាននៅលើមេឃនិងផែនដីនោះ? ពិតប្រាកដណាស់ រឿង នោះគឺមាននៅក្នុងគម្ពីរឡាវហុលម៉ះហ្វ៊ូស។ ពិតប្រាកដណាស់ រឿង នោះគឺជាការងាយស្រួលបំផុតចំពោះអល់ឡោះ។
अरबी तफ़सीरें:
وَيَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ سُلۡطَٰنٗا وَمَا لَيۡسَ لَهُم بِهِۦ عِلۡمٞۗ وَمَا لِلظَّٰلِمِينَ مِن نَّصِيرٖ
តែពួកគេគោរពសក្ការៈផេ្សងពីអល់ឡោះនូវអ្វីដែលទ្រង់ មិនបានបញ្ចុះភស្ដុតាងណាមួយនឹងវា និងអ្វីដែលពួកគេគ្មានចំណេះ ដឹងនឹងវា ហើយពួកដែលបំពានគ្មានអ្នកជួយឡើយ។
अरबी तफ़सीरें:
وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُنَا بَيِّنَٰتٖ تَعۡرِفُ فِي وُجُوهِ ٱلَّذِينَ كَفَرُواْ ٱلۡمُنكَرَۖ يَكَادُونَ يَسۡطُونَ بِٱلَّذِينَ يَتۡلُونَ عَلَيۡهِمۡ ءَايَٰتِنَاۗ قُلۡ أَفَأُنَبِّئُكُم بِشَرّٖ مِّن ذَٰلِكُمُۚ ٱلنَّارُ وَعَدَهَا ٱللَّهُ ٱلَّذِينَ كَفَرُواْۖ وَبِئۡسَ ٱلۡمَصِيرُ
ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗដ៏ច្បាស់លាស់ របស់យើងឱ្យពួកគេស្ដាប់ អ្នកអាចសងេ្កតឃើញការខឹងសម្បានៅ លើទឹកមុខរបស់ពួកដែលបានប្រឆាំង ដោយពួកគេស្ទើរតែហក់ទៅ វាយប្រហារបណ្ដាអ្នកដែលកំពុងសូត្រអាយ៉ាត់ៗរបស់យើងឱ្យពួក គេស្ដាប់នោះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើចង់ឱ្យខ្ញុំប្រាប់ពួក អ្នកនូវអ្វីដែលអាក្រក់ជាងនេះទៅទៀតទេ? នោះគឺភ្លើងនរកដែល អល់ឡោះបានសន្យាវាចំពោះពួកដែលបានប្រឆាំង ហើយជាកន្លែង វិលត្រឡប់ដ៏អាក្រក់បំផុត។
अरबी तफ़सीरें:
 
अर्थों का अनुवाद सूरा: अल्-ह़ज्ज
सूरों की सूची पृष्ठ संख्या
 
क़ुरआन के अर्थों का अनुवाद - ख़्मेर अनुवाद - इस्लामी समाज विकास संस्था - अनुवादों की सूची

कम्बोडियन इस्लामी समाज विकास संघ की ओर से निर्गत।

बंद करें