Check out the new design

क़ुरआन के अर्थों का अनुवाद - ख़्मेर अनुवाद - इस्लामी समाज विकास संस्था * - अनुवादों की सूची

XML CSV Excel API
Please review the Terms and Policies

अर्थों का अनुवाद सूरा: अल्-जिन्न   आयत:
وَأَنَّا مِنَّا ٱلۡمُسۡلِمُونَ وَمِنَّا ٱلۡقَٰسِطُونَۖ فَمَنۡ أَسۡلَمَ فَأُوْلَٰٓئِكَ تَحَرَّوۡاْ رَشَدٗا
ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកយើង មាន អ្នកខ្លះជាមូស្លីម និងអ្នកខ្លះទៀតជាអ្នកបំពាន។ អ្នកណាហើយដែល បានប្រតិបត្ដិតាមសាសនាអ៊ីស្លាម អ្នកទាំងនោះជាអ្នកដែលមាន បំណងទៅរកមាគ៌ាដ៏ត្រឹមត្រូវ។
अरबी तफ़सीरें:
وَأَمَّا ٱلۡقَٰسِطُونَ فَكَانُواْ لِجَهَنَّمَ حَطَبٗا
រីឯពួកដែលបំពានវិញ ពួកគេគឺជាអុសសម្រាប់ដុតនៅក្នុង នរកជើហាន់ណាំ។
अरबी तफ़सीरें:
وَأَلَّوِ ٱسۡتَقَٰمُواْ عَلَى ٱلطَّرِيقَةِ لَأَسۡقَيۡنَٰهُم مَّآءً غَدَقٗا
ហើយពិតប្រាកដណាស់ ប្រសិនបើពួកគេ(មនុស្សលោក និងជិន)ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវនោះ យើងពិតជានឹងផ្ដល់ឱ្យពួក គេនូវទឹកភ្លៀង(និងផ្ដល់លាភសក្ការៈ)យ៉ាងច្រើន។
अरबी तफ़सीरें:
لِّنَفۡتِنَهُمۡ فِيهِۚ وَمَن يُعۡرِضۡ عَن ذِكۡرِ رَبِّهِۦ يَسۡلُكۡهُ عَذَابٗا صَعَدٗا
ដើម្បីយើងនឹងសាកល្បងពួកគេនឹងវា។ អ្នកណាហើយ ដែលគេចចេញពីការរំលឹកចំពោះម្ចាស់របស់គេនោះ ទ្រង់ពិតជា បញ្ចូលគេទៅក្នុងទារុណកម្មដ៏ធ្ងន់ធ្ងរ។
अरबी तफ़सीरें:
وَأَنَّ ٱلۡمَسَٰجِدَ لِلَّهِ فَلَا تَدۡعُواْ مَعَ ٱللَّهِ أَحَدٗا
ហើយពិតប្រាកដណាស់ ម៉ាស្ជិទ(វិហារ)គឺជាកម្មសិទ្ធិ របស់អល់ឡោះ។ ដូចេ្នះ ចូរពួកអ្នកកុំបួងសួងសុំអ្នកណាម្នាក់រួមជា មួយអល់ឡោះឱ្យសោះ។
अरबी तफ़सीरें:
وَأَنَّهُۥ لَمَّا قَامَ عَبۡدُ ٱللَّهِ يَدۡعُوهُ كَادُواْ يَكُونُونَ عَلَيۡهِ لِبَدٗا
ហើយពិតប្រាកដណាស់ នៅពេលដែលខ្ញុំរបស់អល់ឡោះ ម្នាក់(មូហាំម៉ាត់)ក្រោកឈរឡើង ដើម្បីថ្វាយបង្គំនោះ ពួកគេ (ជិន)មួយក្រុមស្ទើរតែប្រជ្រៀតគ្នាទៅរកគេ(ដើម្បីស្ដាប់គេសូត្រ គម្ពីរគួរអាន)។
अरबी तफ़सीरें:
قُلۡ إِنَّمَآ أَدۡعُواْ رَبِّي وَلَآ أُشۡرِكُ بِهِۦٓ أَحَدٗا
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំគោរព សក្ការៈចំពោះម្ចាស់របស់ខ្ញុំតែមួយគត់ ហើយខ្ញុំមិនគោរពសក្ការៈ អ្នកណាម្នាក់រួមជាមួយនឹងទ្រង់ឡើយ។
अरबी तफ़सीरें:
قُلۡ إِنِّي لَآ أَمۡلِكُ لَكُمۡ ضَرّٗا وَلَا رَشَدٗا
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំគ្មាន លទ្ធភាពការពារពួកអ្នកពីគ្រោះថ្នាក់ ហើយក៏គ្មានលទ្ធភាពផ្ដល់ ផលប្រយោជន៍ដល់ពួកអ្នកដែរ។
अरबी तफ़सीरें:
قُلۡ إِنِّي لَن يُجِيرَنِي مِنَ ٱللَّهِ أَحَدٞ وَلَنۡ أَجِدَ مِن دُونِهِۦ مُلۡتَحَدًا
ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ គ្មានអ្នកណាម្នាក់អាច ជួយសង្គ្រោះខ្ញុំឱ្យរួចផុតពីទារុណកម្មរបស់អល់ឡោះបានឡើយ ហើយខ្ញុំក៏គ្មានកន្លែងជ្រកកោនណាផេ្សងពីទ្រង់ដែរ។
अरबी तफ़सीरें:
إِلَّا بَلَٰغٗا مِّنَ ٱللَّهِ وَرِسَٰلَٰتِهِۦۚ وَمَن يَعۡصِ ٱللَّهَ وَرَسُولَهُۥ فَإِنَّ لَهُۥ نَارَ جَهَنَّمَ خَٰلِدِينَ فِيهَآ أَبَدًا
ប៉ុន្ដែខ្ញុំគ្រាន់តែជាអ្នកផ្សព្វផ្សាយបទបញ្ជាពីអល់ឡោះ និងសាររបស់ទ្រង់តែប៉ុណ្ណោះ។ អ្នកណាហើយប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់នោះ ពិតប្រាកដណាស់ សម្រាប់គេគឺនរក ជើហាន់ណាំ ដោយពួកគេស្ថិតនៅកុ្នងនោះជាអមតៈ។
अरबी तफ़सीरें:
حَتَّىٰٓ إِذَا رَأَوۡاْ مَا يُوعَدُونَ فَسَيَعۡلَمُونَ مَنۡ أَضۡعَفُ نَاصِرٗا وَأَقَلُّ عَدَدٗا
លុះនៅពេលដែលពួកគេ(ពួកគ្មានជំនឿ)បានឃើញនូវអ្វី (ទារុណកម្ម)ដែលពួកគេត្រូវគេសន្យានោះ ពួកគេនឹងដឹងថា តើអ្នក ណាមានជំនួយខ្សោយជាងគេ និងមានបក្សពួកតិចជាងគេ?
अरबी तफ़सीरें:
قُلۡ إِنۡ أَدۡرِيٓ أَقَرِيبٞ مَّا تُوعَدُونَ أَمۡ يَجۡعَلُ لَهُۥ رَبِّيٓ أَمَدًا
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនដឹងទេថា តើទារុណកម្មដែលគេសន្យាចំពោះពួកអ្នកនោះនឹងកើតឡើងក្នុងពេលឆាប់ៗ នេះ ឬក៏ម្ចាស់របស់ខ្ញុំពន្យារពេលវាឱ្យយូរអង្វែង?
अरबी तफ़सीरें:
عَٰلِمُ ٱلۡغَيۡبِ فَلَا يُظۡهِرُ عَلَىٰ غَيۡبِهِۦٓ أَحَدًا
ទ្រង់ជាម្ចាស់ដែលដឹងនូវប្រការអាថ៌កំបាំង ហើយទ្រង់មិន លាតត្រដាងអាថ៌កំបាំងរបស់ទ្រង់ឱ្យនរណាម្នាក់ឃើញឡើយ។
अरबी तफ़सीरें:
إِلَّا مَنِ ٱرۡتَضَىٰ مِن رَّسُولٖ فَإِنَّهُۥ يَسۡلُكُ مِنۢ بَيۡنِ يَدَيۡهِ وَمِنۡ خَلۡفِهِۦ رَصَدٗا
លើកលែងតែអ្នកណាដែលទ្រង់ជ្រើសរើសគេធ្វើជាអ្នកនាំ សារប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់បានចាត់តាំងអ្នកយាម(ម៉ា-ឡាអ៊ីកាត់)នៅខាងមុខគេ(អ្នកនាំសារ)និងនៅខាងក្រោយគេ។
अरबी तफ़सीरें:
لِّيَعۡلَمَ أَن قَدۡ أَبۡلَغُواْ رِسَٰلَٰتِ رَبِّهِمۡ وَأَحَاطَ بِمَا لَدَيۡهِمۡ وَأَحۡصَىٰ كُلَّ شَيۡءٍ عَدَدَۢا
ដើម្បីទ្រង់ដឹងថា ពួកគេពិតជាបានផ្ដល់សារនៃម្ចាស់របស់ ពួកគេ ហើយទ្រង់ដឹងជ្រួតជ្រាបនូវអ្វីដែលពួកគេមាន ហើយទ្រង់ ដឹងចំនួនគ្រប់អ្វីៗទាំងអស់។
अरबी तफ़सीरें:
 
अर्थों का अनुवाद सूरा: अल्-जिन्न
सूरों की सूची पृष्ठ संख्या
 
क़ुरआन के अर्थों का अनुवाद - ख़्मेर अनुवाद - इस्लामी समाज विकास संस्था - अनुवादों की सूची

कम्बोडियन इस्लामी समाज विकास संघ की ओर से निर्गत।

बंद करें