क़ुरआन के अर्थों का अनुवाद - الترجمة الخميرية للمختصر في تفسير القرآن الكريم * - अनुवादों की सूची


अर्थों का अनुवाद आयत: (174) सूरा: सूरा अल्-ब-क़-रा
إِنَّ ٱلَّذِينَ يَكۡتُمُونَ مَآ أَنزَلَ ٱللَّهُ مِنَ ٱلۡكِتَٰبِ وَيَشۡتَرُونَ بِهِۦ ثَمَنٗا قَلِيلًا أُوْلَٰٓئِكَ مَا يَأۡكُلُونَ فِي بُطُونِهِمۡ إِلَّا ٱلنَّارَ وَلَا يُكَلِّمُهُمُ ٱللَّهُ يَوۡمَ ٱلۡقِيَٰمَةِ وَلَا يُزَكِّيهِمۡ وَلَهُمۡ عَذَابٌ أَلِيمٌ
ពិតប្រាកដណាស់ ពួកដែលបានលាក់បាំងនូវបណ្តាគម្ពីរដែលអល់ឡោះបានបញ្ចុះមក ហើយនិងអ្វីដែលមាននៅក្នុងវានៃសញ្ញាភស្តុតាងដែលបញ្ជាក់ទៅលើសេចក្តីពិត និងភាពជាព្យាការីរបស់ព្យាការីមូហាំម៉ាត់ដូចដែលពួកយូដានិងពួកណាសរ៉នីបានប្រព្រឹត្ត ដោយពួកគេបានប្តូរការលាក់បាំងរបស់ពួកគេនោះជាមួយនឹងកម្រៃបន្តិចបន្តួច ដូចជាតំណែង ឋានៈសក្តិ ឬទ្រព្យសម្បត្តិនោះ ធាតុពិត អ្វីដែលពួកគេទទួលទានចូលទៅក្នុងពោះរបស់ពួកគេនោះ គ្មានអ្វីក្រៅពីមូលហេតុដែលនាំឲ្យពួកគេទទួលទណ្ឌកម្មក្នុងឋាននរកនោះឡើយ។ ហើយអល់ឡោះនឹងមិនមានបន្ទូលជាមួយពួកគេនៅថ្ងៃបរលោកនូវអ្វីដែលពួកគេចូលចិត្តឡើយ ផ្ទុយទៅវិញ គឺមានតែការស្តីបន្ទោសប៉ុណ្ណោះ ហើយទ្រង់ក៏មិនជម្រះសម្អាតពួកគេ និងមិនសរសើរពួកគេឡើយ។ ហើយពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។
अरबी तफ़सीरें:
इस पृष्ठ की आयतों से प्राप्त कुछ बिंदु:
• أكثر ضلال الخلق بسبب تعطيل العقل، ومتابعة من سبقهم في ضلالهم، وتقليدهم بغير وعي.
• មនុស្សលោកភាគច្រើន គឺវង្វេងដោយសារតែមិនព្រមស្វែងយល់ និងដើរតាមបុព្វបុរសរបស់ពួកគេដែលមានភាពវង្វេង និងដើរតាមទំនៀមទម្លាប់ប្រពៃណីជីដូនជីតារបស់ពួកគេដោយងងឹតងងុល និងគ្មានចំណេះដឹង។

• عدم انتفاع المرء بما وهبه الله من نعمة العقل والسمع والبصر، يجعله مثل من فقد هذه النعم.
• គ្មានប្រយោជន៍អ្វីឡើយចំពោះបុគ្គលដែលអល់ឡោះបានប្រទានឧបការគុណនៃប្រាជ្ញា ការស្តាប់លឺ និងការមើលឃើញឱ្យគេ តែគេបែរជាធ្វើដូចអ្នកដែលបានបាត់បង់ឧបការគុណទាំងនេះទៅវិញនោះ។

• من أشد الناس عقوبة يوم القيامة من يكتم العلم الذي أنزله الله، والهدى الذي جاءت به رسله تعالى.
• ក្នុងចំណោមអ្នកដែលទទួលទណ្ឌកម្មធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក គឺអ្នកដែលបានលាក់បាំងចំណេះដឹងដែលអល់ឡោះបានបញ្ចុះមក និងការចង្អុលបង្ហាញដែលបណ្តាអ្នកនាំសាររបស់ទ្រង់បាននាំមក។

• من نعمة الله تعالى على عباده المؤمنين أن جعل المحرمات قليلة محدودة، وأما المباحات فكثيرة غير محدودة.
• ក្នុងចំណោមឧបការគុណរបស់អល់ឡោះដែលទ្រង់ប្រទានឱ្យបណ្តាខ្ញុំបម្រើរបស់ទ្រង់នៃអ្នកមានជំនឿ គឺទ្រង់បានបង្កើតបម្រាម(ប្រការហាមឃាត់)ដែលមានដែនកំណត់បន្តិចបន្តួច ចំណែកប្រការដែលទ្រង់អនុញ្ញាតវិញ គឺមានជាច្រើនដោយគ្មានដែនកំណត់ឡើយ។

 
अर्थों का अनुवाद आयत: (174) सूरा: सूरा अल्-ब-क़-रा
सूरों की सूची पृष्ठ संख्या
 
क़ुरआन के अर्थों का अनुवाद - الترجمة الخميرية للمختصر في تفسير القرآن الكريم - अनुवादों की सूची

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

बंद करें