क़ुरआन के अर्थों का अनुवाद - الترجمة الخميرية للمختصر في تفسير القرآن الكريم * - अनुवादों की सूची


अर्थों का अनुवाद आयत: (83) सूरा: सूरा अल्-ब-क़-रा
وَإِذۡ أَخَذۡنَا مِيثَٰقَ بَنِيٓ إِسۡرَٰٓءِيلَ لَا تَعۡبُدُونَ إِلَّا ٱللَّهَ وَبِٱلۡوَٰلِدَيۡنِ إِحۡسَانٗا وَذِي ٱلۡقُرۡبَىٰ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينِ وَقُولُواْ لِلنَّاسِ حُسۡنٗا وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ ثُمَّ تَوَلَّيۡتُمۡ إِلَّا قَلِيلٗا مِّنكُمۡ وَأَنتُم مُّعۡرِضُونَ
ហើយចូរពួកអ្នកចងចាំ(ឱអម្បូរអ៊ីស្រាអែល)ពីកិច្ចសន្យាដែលយើងបានដាក់វាទៅលើពួកអ្នកថាៈ ពួកអ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងមិនត្រូវគោរពសក្ការៈចំពោះអ្នកណាផ្សេងក្រៅពីទ្រង់រួមជាមួយនឹងទ្រង់ឡើយ ហើយត្រូវធ្វើល្អចំពោះមាតាបិតា ញាតិសន្ដាន កេ្មងកំព្រា និងអ្នកក្រីក្រដែលមានតម្រូវការចាំបាច់ ហើយត្រូវនិយាយស្ដីនូវពាក្យដែលល្អជាមួយមនុស្សលោក ដោយប្រើគ្នាឱ្យធ្វើល្អ និងហាមឃាត់គ្នាពីប្រការអាក្រក់ដោយមិនត្រូវប្រើពាក្យសម្តីគ្រោតគ្រាត គំរោះគំរើយនោះទេ និងត្រូវប្រតិបត្ដិសឡាត(ថ្វាយបង្គំ)ឱ្យបានពេញលេញតាមអ្វីដែលគេបានប្រើពួកអ្នក និងត្រូវបរិច្ចាគហ្សាកាត់ ដោយផ្តល់វាទៅឱ្យអ្នកដែលស័ក្ដិសមនឹងទទួល ដើម្បីជាការជម្រះសម្អាតខ្លួនរបស់ពួកអ្នក។ តែក្រោយពីទទួលកិច្ចបានសន្យានេះហើយ ពួកអ្នកបែរជាងាកចេញ ប្រឆាំង មិនព្រមអនុវត្តន៍តាមកិច្ចសន្យាដែលគេបានដាក់លើពួកអ្នកនេះទៅវិញ លើកលែងតែជនណាដែលអល់ឡោះជាម្ចាស់ទ្រង់បានការពាររូបគេក្នុងចំណោមពួកអ្នកប៉ុណ្ណោះ ដោយពួកគេបានបំពេញ និងអនុវត្តន៍នូវកិច្ចសន្យានោះ(បានយ៉ាងល្អ)ចំពោះអល់ឡោះជាម្ចាស់។
अरबी तफ़सीरें:
इस पृष्ठ की आयतों से प्राप्त कुछ बिंदु:
• بعض أهل الكتاب يدّعي العلم بما أنزل الله، والحقيقة أن لا علم له بما أنزل الله، وإنما هو الوهم والجهل.
• ពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ)មួយចំនួនអះអាងថា ពួកគេមានចំណេះដឹងចំពោះអ្វីដែលអល់ឡោះបានបញ្ចុះមក តែតាមការពិត ពួកគេគ្មានចំណេះដឹងពីអ្វីដែលអល់ឡោះបានបញ្ចុះមកឡើយ។ តាមពិត វាគឺគ្រាន់តែជាការបំភាន់ និងភាពល្ងង់របស់ពួកគេខ្លៅប៉ុណ្ណោះ។

• من أعظم الناس إثمًا من يكذب على الله تعالى ورسله ؛ فينسب إليهم ما لم يكن منهم.
• ក្នុងចំណោមមនុស្សដែលមានបាបកម្មធំធេងបំផុតនោះ គឺអ្នកដែលកុហកទៅលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ដោយពួកគេអះអាងថា វាមកពីទ្រង់នូវអ្វីដែលមិនមានពីទ្រង់។

• مع عظم المواثيق التي أخذها الله تعالى على اليهود وشدة التأكيد عليها، لم يزدهم ذلك إلا إعراضًا عنها ورفضًا لها.
• ទោះបីជាអល់ឡោះបានដាក់កិច្ចព្រមព្រៀងយ៉ាងម៉ឺងម៉ាត់ទៅលើពួកយូដាយ៉ាងណាក៏ដោយ ក៏គ្មានបន្ថែមអ្វីដល់ពួកគេដែរ ក្រៅតែពីការប្រឆាំងនិងបដិសេធប៉ុណ្ណោះ។

 
अर्थों का अनुवाद आयत: (83) सूरा: सूरा अल्-ब-क़-रा
सूरों की सूची पृष्ठ संख्या
 
क़ुरआन के अर्थों का अनुवाद - الترجمة الخميرية للمختصر في تفسير القرآن الكريم - अनुवादों की सूची

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

बंद करें