क़ुरआन के अर्थों का अनुवाद - الترجمة الخميرية للمختصر في تفسير القرآن الكريم * - अनुवादों की सूची


अर्थों का अनुवाद आयत: (157) सूरा: सूरा आले इम्रान
وَلَئِن قُتِلۡتُمۡ فِي سَبِيلِ ٱللَّهِ أَوۡ مُتُّمۡ لَمَغۡفِرَةٞ مِّنَ ٱللَّهِ وَرَحۡمَةٌ خَيۡرٞ مِّمَّا يَجۡمَعُونَ
ហើយប្រសិនបើពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)ត្រូវបានគេសម្លាប់ក្នុងមាគ៌ារបស់អល់ឡោះ ឬបានស្លាប់(ដោយមូលហេតុផ្សេងៗ)នោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងអភ័យទោសដល់ពួកអ្នកនូវការអភ័យទោសដ៏ធំធេង ហើយទ្រង់នឹងអាណិតស្រឡាញ់ពួកអ្នកដោយក្តីមេត្តាករុណាពីទ្រង់ ហើយនេះ គឺវាប្រសើរជាងលោកិយនិងអ្វីៗដែលមនុស្សកំពុងតែប្រមូលទុកនៃលាភសក្ការៈលោកិយដែលនឹងបាត់បង់នេះទៅទៀត។
अरबी तफ़सीरें:
इस पृष्ठ की आयतों से प्राप्त कुछ बिंदु:
• الجهل بالله تعالى وصفاته يُورث سوء الاعتقاد وفساد الأعمال.
• ភាពល្ងង់អវិជ្ជាមិនស្គាល់អល់ឡោះ និងមិនស្គាល់អំពីលក្ខណៈសម្បត្តិរបស់ទ្រង់ វានឹងបន្សល់ទុកនូវគោលជំនឿដ៏អាក្រក់ និងធ្វើឲ្យខូចខាតទង្វើកុសលទាំងឡាយដែលគេបានសាង។

• آجال العباد مضروبة محدودة، لا يُعجلها الإقدام والشجاعة، ولايؤخرها الجبن والحرص.
• អាយុកាលរបស់ម៉ាខ្លូកត្រូវបានកំណត់រួចជាស្រេច។ សេចក្តីក្លាហាននិងការឈានមុខគេក្នុងការប្រយុទ្ធមិនអាចធ្វើឲ្យការកំណត់នៃសេចក្តីស្លាប់នោះឆាប់មកដល់ឡើយ ហើយភាពកំសាក និងយកចិត្តទុកដាក់ចំពោះជីវិតនោះ ក៏មិនអាចឲ្យពេលកំណត់នៃការស្លាប់នោះត្រូវបានពន្យាដែរ។

• من سُنَّة الله تعالى الجارية ابتلاء عباده؛ ليميز الخبيث من الطيب.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះនោះ គឺទ្រង់ធ្វើការសាកល្បងទៅចំពោះខ្ញុំបម្រើរបស់ទ្រង់ ដើម្បីវែកញែកមនុស្សអាក្រក់ចេញពីមនុស្សល្អ។

• من أعظم المنازل وأكرمها عند الله تعالى منازل الشهداء في سبيله.
• ក្នុងចំណោមឋានៈដ៏ធំធេងនិងខ្ពង់ខ្ពស់បំផុតនៅឯអល់ឡោះជាម្ចាស់នោះ គឺឋានៈរបស់បណ្តាអ្នកដែលបានពលីជីវិតក្នុងមាគ៌ារបស់ទ្រង់(ស្លាប់ស្ហាហ៊ីទ)។

 
अर्थों का अनुवाद आयत: (157) सूरा: सूरा आले इम्रान
सूरों की सूची पृष्ठ संख्या
 
क़ुरआन के अर्थों का अनुवाद - الترجمة الخميرية للمختصر في تفسير القرآن الكريم - अनुवादों की सूची

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

बंद करें