क़ुरआन के अर्थों का अनुवाद - الترجمة الخميرية للمختصر في تفسير القرآن الكريم * - अनुवादों की सूची


अर्थों का अनुवाद आयत: (178) सूरा: सूरा आले इम्रान
وَلَا يَحۡسَبَنَّ ٱلَّذِينَ كَفَرُوٓاْ أَنَّمَا نُمۡلِي لَهُمۡ خَيۡرٞ لِّأَنفُسِهِمۡۚ إِنَّمَا نُمۡلِي لَهُمۡ لِيَزۡدَادُوٓاْ إِثۡمٗاۖ وَلَهُمۡ عَذَابٞ مُّهِينٞ
ហើយកុំឲ្យពួកដែលប្រឆាំងនឹងម្ចាស់របស់ពួកគេ និងរឹងរូសមិនទទួលយកបទបញ្ញត្តិរបស់ទ្រង់នោះនឹកស្មានថា ជាការពិតណាស់ ការដែលគេ(អល់ឡោះ)ពន្យារជីវិតឲ្យពួកគេមានអាយុវែងដោយពួកគេស្ថិតនៅក្នុងភាពគ្មានជំនឿនោះ គឺជាការល្អប្រសើសម្រាប់ខ្លួនពួកគេឲ្យសោះ។ រឿងនោះ មិនដូចអ្វីដែលពួកគេកំពុងគិតស្មាននោះទេ។ តាមពិត ការដែលយើងពន្យារអាយុជីវិតរបស់ពួកគេនោះ គឺដើម្បីបន្ថែមនូវបាបកម្មដល់ពួកគេប៉ុណ្ណោះ ដោយឲ្យពួកប្រព្រឹត្តអំពើបាបកម្មកាន់តែច្រើនថែមទៀតទៅលើបាបកម្មដែលពួកគេបានប្រព្រឹត្តនោះ ហើយពួកគេនឹងទទួលទណ្ឌកម្មយ៉ាងអាម៉ាសបំផុត។
अरबी तफ़सीरें:
इस पृष्ठ की आयतों से प्राप्त कुछ बिंदु:
• ينبغي للمؤمن ألا يلتفت إلى تخويف الشيطان له بأعوانه وأنصاره من الكافرين، فإن الأمر كله لله تعالى.
• ចាំបាច់លើអ្នកដែលមានជំនឿមិនត្រូវយកចិត្តទុកដាក់ចំពោះការបំភ័យរបស់ស្ហៃតនមកកាន់រូបគេ តាមរយៈកូនចៅនិងជំនួយការរបស់វាក្នុងចំណោមពួកគ្មានជំនឿនោះឡើយ ពីព្រោះ កិច្ចការទាំងអស់ គឺស្ថិតនៅលើអល់ឡោះជាម្ចាស់តែមួយគត់។

• لا ينبغي للعبد أن يغتر بإمهال الله له، بل عليه المبادرة إلى التوبة، ما دام في زمن المهلة قبل فواتها.
• ខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះមិនត្រូវចាញ់បោកនឹងការដែលអល់ឡោះពន្យារអាយុជីវិតឲ្យមានអាយុវែងនោះទេ ប៉ុន្តែចាំបាច់លើគេត្រូវរួសរាន់ទៅកាន់ការសារភាពទោសកំហុសចំពោះអល់ឡោះជាម្ចាស់ ដរាបណាជីវិតរបស់គេនៅមាន មុននឹងបាត់បង់ឱកាស(ស្លាប់)។

• البخيل الذي يمنع فضل الله عليه إنما يضر نفسه بحرمانها المتاجرة مع الله الكريم الوهاب، وتعريضها للعقوبة يوم القيامة.
• អ្នកដែលកំណាញ់មិនព្រមបរិច្ចាគទ្រព្យសម្បត្តិដែលអល់ឡោះបានប្រោសប្រទានឲ្យគេនោះ តាមការពិតទ្រព្យសម្បត្តិទាំងនោះនឹងបង្កគ្រោះថ្នាក់ដល់ខ្លួនគេទៅវិញទេ ដោយសារតែគេមិនបានប្រើប្រាស់ទ្រព្យសម្បត្តិទាំងនោះក្នុងការជួញដូរជាមួយនឹងអល់ឡោះជាម្ចាស់ដ៏មហាសប្បុរស ជាអ្នកប្រទានដ៏មហាលើសលប់។ ហើយម្យ៉ាងវិញទៀត ទ្រព្យទាំងនោះនោះផ្ទាល់នឹងក្លាយជាឧបករណ៍ដាក់ទណ្ឌកម្មលើរូបគេវិញនៅថ្ងៃបរលោក។

 
अर्थों का अनुवाद आयत: (178) सूरा: सूरा आले इम्रान
सूरों की सूची पृष्ठ संख्या
 
क़ुरआन के अर्थों का अनुवाद - الترجمة الخميرية للمختصر في تفسير القرآن الكريم - अनुवादों की सूची

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

बंद करें