क़ुरआन के अर्थों का अनुवाद - الترجمة الخميرية للمختصر في تفسير القرآن الكريم * - अनुवादों की सूची


अर्थों का अनुवाद आयत: (113) सूरा: सूरा अस्-साफ़्फ़ात
وَبَٰرَكۡنَا عَلَيۡهِ وَعَلَىٰٓ إِسۡحَٰقَۚ وَمِن ذُرِّيَّتِهِمَا مُحۡسِنٞ وَظَالِمٞ لِّنَفۡسِهِۦ مُبِينٞ
ហើយយើងបានបញ្ចុះនូវពរជ័យអំពីយើងទៅកាន់គេ និងកូនប្រុសរបស់គេ ព្យាការីអ៊ីស្ហាក ហើយយើងបានប្រទាននូវឧបការគុណយ៉ាងច្រើនដល់គេទាំងពីរ ហើយក្នុងចំណោមឧបការគុណទាំងនោះ គឺអល់ឡោះបានប្រទាននូវកូនចៅជាច្រើនដល់គេទាំងពីរ។ ក្នុងចំណោមកូនចៅរបស់គេទាំងពីរ គឺមានអ្នកដែលសាងទង្វើកុសលដោយគោរពប្រតិបត្តិម្ចាស់របស់គេ(ដើរតាមគន្លងធម៌របស់គេ) ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកដែលបំពានលើខ្លួនឯងដោយការប្រឆាំង និងប្រព្រឹត្តល្មើស ដែលជាការបំពានយ៉ាងច្បាស់លាស់។
अरबी तफ़सीरें:
इस पृष्ठ की आयतों से प्राप्त कुछ बिंदु:
• قوله: ﴿فَلَمَّآ أَسْلَمَا﴾ دليل على أن إبراهيم وإسماعيل عليهما السلام كانا في غاية التسليم لأمر الله تعالى.
• បន្ទូលរបស់អល់ឡោះ (فلما أسلما) (នៅពេលដែលគេទាំងពីរបានយល់ព្រមអនុវត្តន៍នូវបទបញ្ជា) គឺជាភស្តុតាងបញ្ជាក់ថា ជាការពិតណាស់ ព្យាការីអ៊ីព្រហ៊ីមនិងព្យាការីអ៊ីស្មាអេល គឺជាអ្នកដែលទទួលអនុវត្តន៍យ៉ាងពេញលេញនូវបទបញ្ជារបស់អល់ឡោះជាម្ចាស់។

• من مقاصد الشرع تحرير العباد من عبودية البشر.
• ក្នុងចំណោមគោលបំណងនៃបទបញ្ញត្តិឥស្លាម គឺរំដោះមនុស្សលោកអំពីភាពជាខ្ញុំបម្រើរបស់មនុស្សលោកដូចគ្នា។

• الثناء الحسن والذكر الطيب من النعيم المعجل في الدنيا.
• ការទទួលបានកេរ្តិ៍ឈ្មោះល្អប្រពៃ និងការរំលឹកដ៏ល្អ គឺជាឧបការគុណដែលកើតមានភ្លាមៗក្នុងលោកិយ។

 
अर्थों का अनुवाद आयत: (113) सूरा: सूरा अस्-साफ़्फ़ात
सूरों की सूची पृष्ठ संख्या
 
क़ुरआन के अर्थों का अनुवाद - الترجمة الخميرية للمختصر في تفسير القرآن الكريم - अनुवादों की सूची

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

बंद करें