Check out the new design

क़ुरआन के अर्थों का अनुवाद - पवित्र क़ुरआन की संक्षिप्त व्याख्या का खमेर अनुवाद। * - अनुवादों की सूची


अर्थों का अनुवाद सूरा: अल्-मुद्दस्सिर   आयत:

អាល់មុដដាស់សៀរ

सूरा के उद्देश्य:
الأمر بالاجتهاد في دعوة المكذبين، وإنذارهم بالآخرة والقرآن.
បង្គាប់ប្រើឲ្យតស៊ូព្យាយាមអំពាវនាវពួកដែលបដិសេធ និងដាស់តឿនព្រមានពួកគេពីថ្ងៃបរលោកនិងតាមរយៈគម្ពីរគួរអាន។

يَٰٓأَيُّهَا ٱلۡمُدَّثِّرُ
ឱអ្នកដែលដណ្ដប់ភួយ (ពោលគឺព្យាការីមូហាំម៉ាត់)!
अरबी तफ़सीरें:
قُمۡ فَأَنذِرۡ
ចូរអ្នកក្រោកឡើង ហើយព្រមានមនុស្សលោកឱ្យខ្លាចទណ្ឌកម្មរបស់អល់ឡោះ។
अरबी तफ़सीरें:
وَرَبَّكَ فَكَبِّرۡ
ហើយចូរអ្នកលើកតម្កើងម្ចាស់របស់អ្នកចុះ។
अरबी तफ़सीरें:
وَثِيَابَكَ فَطَهِّرۡ
ហើយចូរអ្នកសម្អាតខ្លួនរបស់អ្នកពីបាបកម្មទាំងឡាយ និងសម្អាតសម្លៀកបំពាក់របស់អ្នកពីភាពកខ្វក់។
अरबी तफ़सीरें:
وَٱلرُّجۡزَ فَٱهۡجُرۡ
ហើយចូរអ្នកចៀសឱ្យឆ្ងាយពីការគោរពសក្ការៈរូបបដិមា។
अरबी तफ़सीरें:
وَلَا تَمۡنُن تَسۡتَكۡثِرُ
ហើយចូរកុំរំលើកគុណដល់ម្ចាស់របស់អ្នក ដោយសារការធ្វើទង្វើល្អជាច្រើនរបស់អ្នកឲ្យសោះ។
अरबी तफ़सीरें:
وَلِرَبِّكَ فَٱصۡبِرۡ
ហើយចូរអ្នកអត់ធ្មត់ក្នុងនាមអល់ឡោះចំពោះការធ្វើទុក្ខបុកម្នេញទាំងឡាយដែលអ្នកបានទទួលរង
अरबी तफ़सीरें:
فَإِذَا نُقِرَ فِي ٱلنَّاقُورِ
ព្រោះនៅពេលដែលគេផ្លុំត្រែលើកទីពីរ
अरबी तफ़सीरें:
فَذَٰلِكَ يَوۡمَئِذٖ يَوۡمٌ عَسِيرٌ
គឺថ្ងៃនោះហើយជាថ្ងៃដែលលំបាកបំផុត។
अरबी तफ़सीरें:
عَلَى ٱلۡكَٰفِرِينَ غَيۡرُ يَسِيرٖ
ចំពោះពួកដែលប្រឆាំងនឹងអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់នោះ គឺគ្មានភាពងាយស្រួលឡើយ(នៅថ្ងៃនោះ)។
अरबी तफ़सीरें:
ذَرۡنِي وَمَنۡ خَلَقۡتُ وَحِيدٗا
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកឱ្យយើងចាត់ការអ្នកដែលយើងបានបង្កើតគេឲ្យនៅតែម្នាក់ឯងក្នុងផ្ទៃម្តាយរបស់គេដោយគ្មានទ្រព្យនិងកូនចៅនោះ (ពោលគឺសំដៅលើ អាល់វ៉ាលីទ កូនប្រុស អាល់ម៉ូហ្គីរ៉ោះ)។
अरबी तफ़सीरें:
وَجَعَلۡتُ لَهُۥ مَالٗا مَّمۡدُودٗا
ហើយយើងបានធ្វើឱ្យគេក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។
अरबी तफ़सीरें:
وَبَنِينَ شُهُودٗا
ហើយយើងបានប្រទានឱ្យគេមានកូនច្រើនរស់នៅជុំគ្នា ដោយពួកគេមិនចាំបាច់រស់នៅបែកខ្ញែកគ្នាធ្វើចំណាកស្រុកឡើយ ដោយសារពួកគេជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភទៅហើយ។
अरबी तफ़सीरें:
وَمَهَّدتُّ لَهُۥ تَمۡهِيدٗا
ហើយយើងបានប្រទានដល់គេនូវជីវិតរស់នៅដែលស្រណុកសុខស្រួល មានលាភសក្ការៈនិងមានកូនចៅជាច្រើន។
अरबी तफ़सीरें:
ثُمَّ يَطۡمَعُ أَنۡ أَزِيدَ
បន្ទាប់មក ទោះបីជាគេ(អាល់មូហ្គីរ៉ោះ)ប្រឆាំងនឹងយើងហើយក៏ដោយ ក៏គេមានភាពលោភលន់ចង់ឱ្យយើងបន្ថែមឱ្យគេថែមទៀត។
अरबी तफ़सीरें:
كَلَّآۖ إِنَّهُۥ كَانَ لِأٓيَٰتِنَا عَنِيدٗا
រឿងនោះមិនដូចអ្វីដែលគេស្រមៃនោះឡើយ! ពិតប្រាកដណាស់ គេគឺជាអ្នកដែលប្រឆាំងរឹងរូសចំពោះបណ្តាវាក្យខណ្ឌរបស់យើងដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់យើង។
अरबी तफ़सीरें:
سَأُرۡهِقُهُۥ صَعُودًا
យើងនឹងដាក់ទណ្ឌកម្មលើគេកាន់តែខ្លាំង និងកាន់តែវេទនាថែមទៀតដែលគេមិនអាចទ្រាំទ្របាន។
अरबी तफ़सीरें:
إِنَّهُۥ فَكَّرَ وَقَدَّرَ
ជាការពិតណាស់ បុគ្គលគ្មានជំនឿរូបនេះដែលយើង(អល់ឡោះ)បានប្រទានឧបការគុណទាំងនោះដល់គេនោះ បានរិះគិតពាក្យសម្ដីដើម្បីនិយាយបដិសេធនឹងគម្ពីរគួរអាន និងបានរៀបគម្រោងធ្វើអាក្រក់ក្នុងខ្លួនរបស់គេ។
अरबी तफ़सीरें:
इस पृष्ठ की आयतों से प्राप्त कुछ बिंदु:
• المشقة تجلب التيسير.
• ការលំបាកតែងនាំមកនូវភាពងាយស្រួល។

• وجوب الطهارة من الخَبَث الظاهر والباطن.
• ចាំបាច់ត្រូវសម្អាតភាពកខ្វក់ទាំងផ្នែកខាងក្រៅ(រូបរាងកាយ សម្លៀកបំពាក់) និងផ្នែកខាងក្នុងខ្លួន(គោលជំនឿ ចិត្តគំនិត)។

• الإنعام على الفاجر استدراج له وليس إكرامًا.
• ការផ្តល់លាភសក្ការៈដល់មនុស្សអាក្រក់ គឺគ្រាន់តែជាការល្បួងដល់រូបគេប៉ុណ្ណោះ មិនមែនជាការលើកតម្កើងចំពោះគេនោះឡើយ។

 
अर्थों का अनुवाद सूरा: अल्-मुद्दस्सिर
सूरों की सूची पृष्ठ संख्या
 
क़ुरआन के अर्थों का अनुवाद - पवित्र क़ुरआन की संक्षिप्त व्याख्या का खमेर अनुवाद। - अनुवादों की सूची

कुरआनिक अध्ययन के लिए कार्यरत व्याख्या केंद्र द्वारा निर्गत।

बंद करें