क़ुरआन के अर्थों का अनुवाद - الترجمة الخميرية للمختصر في تفسير القرآن الكريم * - अनुवादों की सूची


अर्थों का अनुवाद आयत: (40) सूरा: सूरा अल्-अन्फ़ाल
وَإِن تَوَلَّوۡاْ فَٱعۡلَمُوٓاْ أَنَّ ٱللَّهَ مَوۡلَىٰكُمۡۚ نِعۡمَ ٱلۡمَوۡلَىٰ وَنِعۡمَ ٱلنَّصِيرُ
តែប្រសិនបើពួកគេបែរចេញពីអ្វីដែលគេបានប្រើឲ្យពួកគេបញ្ឈប់ ដូចជាបញ្ឈប់កាប្រឆាំង និងការរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះនោះ ដូច្នេះ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ជឿជាក់ចុះថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកជួយពួកអ្នកឲ្យយកឈ្នះលើពួកគេ។ ទ្រង់គឺជាអ្នកគាំពារដ៏ប្រសើរបំផុតចំពោះជនណាដែលគាំពារទ្រង់ ហើយក៏ជាអ្នកជួយដ៏ល្អប្រសើរបំផុតចំពោះជនណាដែលជួយទ្រង់។ ពិតប្រាកដណាស់ ជនណាហើយដែលទ្រង់គាំពាររូបគេ ជននោះពិតជាទទួលបានជោគជ័យ ហើយជនណាដែលទ្រង់ជួយគេនោះ ជននោះនឹងទទួលបាននូវជ័យជម្នះ។
अरबी तफ़सीरें:
इस पृष्ठ की आयतों से प्राप्त कुछ बिंदु:
• الصد عن المسجد الحرام جريمة عظيمة يستحق فاعلوه عذاب الدنيا قبل عذاب الآخرة.
• ការរារាំងអ្នកដទៃពីម៉ាស្ជិតហារ៉ម គឺជាបទល្មើសមួយដ៏ធំដែលសាកសមនឹងទទួលទណ្ឌកម្មភ្លាមៗក្នុងលោកិយមុននឹងទទួលទណ្ឌកម្មនាថ្ងៃបរលោក។

• عمارة المسجد الحرام وولايته شرف لا يستحقه إلّا أولياء الله المتقون.
• ការថែទាំ និងគ្រប់គ្រងម៉ាស្ជិតហារ៉មនិងតំបន់របស់វា គឺជាកិត្តិយសមួយដែលមិនសាកសមសម្រាប់ជនណាម្នាក់ក្រៅពីអ្នកគាំពាររបស់អល់ឡោះដែលជាអ្នកកោតខ្លាចនោះឡើយ។

• في الآيات إنذار للكافرين بأنهم لا يحصلون من إنفاقهم أموالهم في الباطل على طائل، وسوف تصيبهم الحسرة وشدة الندامة.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺជាការដាស់តឿនព្រមានដល់ពួកប្រឆាំងថា ពិតណាស់ ការចំណាយទ្រព្យសម្បត្តិរបស់ពួកគេលើផ្លូវខុសនោះ នឹងមិនទទួលបានផលដូចអ្វីដែលពួកគេចង់បាននោះទេ ហើយពួកគេនឹងទទួលបាននូវការខាតបង់ និងការសោយស្តាយជាទីបំផុត។

• دعوة الله تعالى للكافرين للتوبة والإيمان دعوة مفتوحة لهم على الرغم من استمرار عنادهم.
• ការអំពាវនាវរបស់អល់ឡោះទៅកាន់ពួកគ្មានជំនឿទៅកាន់ការសារភាពកំហុសនិងការមានជំនឿនោះ គឺជាការអំពាវនាវមួយដោយបើកចំហរសម្រាប់ពួកគេ បើទោះបីជាពួកគេនៅតែបន្តស្ថិតនៅលើភាពចចេសរឹងរួសរបស់ពួកគេយ៉ាងណាក៏ដោយ។

• من كان الله مولاه وناصره فلا خوف عليه، ومن كان الله عدوًّا له فلا عِزَّ له.
• ជនណាដែលមានអល់ឡោះជាអ្នកគាំពាររូបគេនិងជួយដល់រូបគេនោះ ពិតណាស់ គ្មានការភ័យខ្លាចណាមួយកើតឡើងចំពោះពួកគេនោះឡើយ។ រីឯជនណាដែលអល់ឡោះគឺជាសត្រូវរបស់គេនោះ ពិតណាស់រូបគេគ្មានភាពខ្លាំងពូកែអ្វីនោះឡើយ។

 
अर्थों का अनुवाद आयत: (40) सूरा: सूरा अल्-अन्फ़ाल
सूरों की सूची पृष्ठ संख्या
 
क़ुरआन के अर्थों का अनुवाद - الترجمة الخميرية للمختصر في تفسير القرآن الكريم - अनुवादों की सूची

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

बंद करें