Check out the new design

क़ुरआन के अर्थों का अनुवाद - ख़्मेर अनुवाद - अनुवाद अग्रदूत केंद्र * - अनुवादों की सूची


अर्थों का अनुवाद सूरा: अल्-इस्रा   आयत:
وَمَن يَهۡدِ ٱللَّهُ فَهُوَ ٱلۡمُهۡتَدِۖ وَمَن يُضۡلِلۡ فَلَن تَجِدَ لَهُمۡ أَوۡلِيَآءَ مِن دُونِهِۦۖ وَنَحۡشُرُهُمۡ يَوۡمَ ٱلۡقِيَٰمَةِ عَلَىٰ وُجُوهِهِمۡ عُمۡيٗا وَبُكۡمٗا وَصُمّٗاۖ مَّأۡوَىٰهُمۡ جَهَنَّمُۖ كُلَّمَا خَبَتۡ زِدۡنَٰهُمۡ سَعِيرٗا
ហើយជនណាដែលអល់ឡោះទ្រង់ចង្អុលបង្ហាញ ពិតណាស់ រូបគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញ(យ៉ាងពិតប្រាកដ)។ រីឯជនណាដែលទ្រង់ធ្វើឱ្យវង្វេងនោះ ពិតណាស់ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញមានអ្នកគាំពារណាសម្រាប់ពួកគេក្រៅពីទ្រង់ឡើយ។ ហើយយើងនឹងប្រមូលផ្ដុំពួកគេនៅថ្ងៃបរលោកដោយអូសពួកគេផ្កាប់មុខដែលពួកគេមិនអាចមើលឃើញ មិនអាចនិយាយចេញ ហើយក៏មិនអាចស្ដាប់ឮនោះដែរ។ ហើយកន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺនរកជើហាន់ណាំ។ រាល់ពេលដែលរងើកភ្លើងរបស់វាជិតរលត់ យើងនឹងបន្ថែមអណ្ដាតភ្លើងលើពួកគេថែមទៀត។
अरबी तफ़सीरें:
ذَٰلِكَ جَزَآؤُهُم بِأَنَّهُمۡ كَفَرُواْ بِـَٔايَٰتِنَا وَقَالُوٓاْ أَءِذَا كُنَّا عِظَٰمٗا وَرُفَٰتًا أَءِنَّا لَمَبۡعُوثُونَ خَلۡقٗا جَدِيدًا
នោះគឺជាការតបស្នងដល់ពួកគេដោយសារតែពួកគេបានប្រឆាំងនឹងបណ្តាសញ្ញាភស្តុតាងទាំងឡាយរបស់យើង ហើយពួកគេបាននិយាយថា៖ នៅពេលដែលពួកយើងបាន(ស្លាប់)ក្លាយទៅជាឆ្អឹង និងបានបែកជាបំណែកតូចៗអស់ទៅហើយនោះ តើពួកយើងពិតជានឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញសាជាថ្មីឬ?
अरबी तफ़सीरें:
۞ أَوَلَمۡ يَرَوۡاْ أَنَّ ٱللَّهَ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ قَادِرٌ عَلَىٰٓ أَن يَخۡلُقَ مِثۡلَهُمۡ وَجَعَلَ لَهُمۡ أَجَلٗا لَّا رَيۡبَ فِيهِ فَأَبَى ٱلظَّٰلِمُونَ إِلَّا كُفُورٗا
តើពួកគេមិនបានឃើញទេឬថា ពិតប្រាកដណស់ អល់ឡោះជាម្ចាស់ដែលជាអ្នកបានបង្កើតមេឃជាច្រើនជាន់និងផែនដីនោះ គឺជាអ្នកដែលមានសមត្ថភាពបំផុតក្នុងការបង្កើតពួកគេឱ្យដូចដើមវិញនោះ។ ហើយទ្រង់បានកំណត់នូវអាយុកាលជាក់លាក់សម្រាប់ពួកគេដែលគ្មានការសង្ស័យឡើយចំពោះវា។ ក៏ប៉ុន្តែពួកបំពានបែរជាបដិសេធ និងប្រឆាំងចំពោះរឿងនោះទៅវិញ។
अरबी तफ़सीरें:
قُل لَّوۡ أَنتُمۡ تَمۡلِكُونَ خَزَآئِنَ رَحۡمَةِ رَبِّيٓ إِذٗا لَّأَمۡسَكۡتُمۡ خَشۡيَةَ ٱلۡإِنفَاقِۚ وَكَانَ ٱلۡإِنسَٰنُ قَتُورٗا
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ប្រសិនបើពួកអ្នកជាអ្នកគ្រប់គ្រងឃ្លាំងទាំងឡាយនៃក្តីមេត្តាករុណារបស់ព្រះជាម្ចាស់របស់ខ្ញុំមែននោះ ពួកអ្នកនឹងមិនព្រមបរិច្ចាគវានោះឡើយ ព្រោះតែខ្លាចបាត់បង់។ ហើយមនុស្សលោក គឺមានភាពកំណាញ់បំផុត។
अरबी तफ़सीरें:
وَلَقَدۡ ءَاتَيۡنَا مُوسَىٰ تِسۡعَ ءَايَٰتِۭ بَيِّنَٰتٖۖ فَسۡـَٔلۡ بَنِيٓ إِسۡرَٰٓءِيلَ إِذۡ جَآءَهُمۡ فَقَالَ لَهُۥ فِرۡعَوۡنُ إِنِّي لَأَظُنُّكَ يَٰمُوسَىٰ مَسۡحُورٗا
ហើយជាការពិតណស់ យើងបានប្រទានឱ្យព្យាការីមូសានូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ចំនួនប្រាំបួន ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរទៅកាន់អម្បូរអ៊ីស្រាអែលចុះ នៅពេលដែលគាត់(ព្យាការីមូសា)បានមកដល់ពួកគេ ពេលនោះ ហ្វៀរអោនបាននិយាយទៅកាន់គាត់ថា៖ ឱមូសា! ពិតប្រាកដណាស់ ខ្ញុំយល់ថារូបអ្នក គឺជាអ្នកដែលត្រូវមន្តអាគមគេ។
अरबी तफ़सीरें:
قَالَ لَقَدۡ عَلِمۡتَ مَآ أَنزَلَ هَٰٓؤُلَآءِ إِلَّا رَبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ بَصَآئِرَ وَإِنِّي لَأَظُنُّكَ يَٰفِرۡعَوۡنُ مَثۡبُورٗا
គាត់បានតបវិញថា៖ ជាការពិតណាស់ រូបអ្នក(ឱហ្វៀរអោន)ពិតជាបានដឹងច្បាស់ថា គ្មាននរណាម្នាក់ដែលអាចបញ្ចុះនូវសញ្ញាភស្តុតាងទាំងនេះក្រៅពីព្រះជាម្ចាស់នៃមេឃានិងផែនដីនោះឡើយ។ ហើយពិតប្រាកដណាស់ ខ្ញុំដឹងច្បាស់ថាអ្នក ឱហ្វៀរអោន គឺជាអ្នកដែលត្រូវវិនាសអន្តរាយ។
अरबी तफ़सीरें:
فَأَرَادَ أَن يَسۡتَفِزَّهُم مِّنَ ٱلۡأَرۡضِ فَأَغۡرَقۡنَٰهُ وَمَن مَّعَهُۥ جَمِيعٗا
ពេលនោះ ហ្វៀរអោនមានបំណងចង់បណ្តេញពួកគាត់(ព្យាការីមូសា និងក្រុមរបស់គាត់)ចេញពីទឹកដី(អេហ្ស៊ីប) តែយើងបានធ្វើឱ្យគេ និងអ្នកដែលនៅជាមួយគេលិចលង់(ទៅក្នុងសមុទ្រ)។
अरबी तफ़सीरें:
وَقُلۡنَا مِنۢ بَعۡدِهِۦ لِبَنِيٓ إِسۡرَٰٓءِيلَ ٱسۡكُنُواْ ٱلۡأَرۡضَ فَإِذَا جَآءَ وَعۡدُ ٱلۡأٓخِرَةِ جِئۡنَا بِكُمۡ لَفِيفٗا
ហើយក្រោយពីនោះមក យើងបានមានបន្ទូលទៅកាន់អម្បូរអ៊ីស្រាអែលថា៖ ចូរពួកអ្នករស់នៅលើទឹកដី(ស្ហាម)នេះចុះ។ ពិតប្រាកដណាស់ នៅពេលដែលការសន្យាចុងក្រោយ(ថ្ងៃបរលោក)បានមកដល់ យើងនឹងនាំពួកអ្នកមកទាំងអស់គ្នា(ដើម្បីជំនុំជម្រះ)។
अरबी तफ़सीरें:
 
अर्थों का अनुवाद सूरा: अल्-इस्रा
सूरों की सूची पृष्ठ संख्या
 
क़ुरआन के अर्थों का अनुवाद - ख़्मेर अनुवाद - अनुवाद अग्रदूत केंद्र - अनुवादों की सूची

अनुवाद अनुवाद अग्रदूत केंद्र द्वारा नियुक्त एक समूह ने अल-रब्वाह आह्वान संस्था और भाषाओं में इस्लामिक सामग्री की सेवा करने वाली संस्था के सहयोग से किया है।

बंद करें