Check out the new design

क़ुरआन के अर्थों का अनुवाद - ख़्मेर अनुवाद - अनुवाद अग्रदूत केंद्र * - अनुवादों की सूची

XML CSV Excel API
Please review the Terms and Policies

अर्थों का अनुवाद सूरा: अल्-ब-क़-रा   आयत:
أَوَلَا يَعۡلَمُونَ أَنَّ ٱللَّهَ يَعۡلَمُ مَا يُسِرُّونَ وَمَا يُعۡلِنُونَ
តើពួកគេមិនដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងនូវអ្វីៗដែលពួកគេលាក់បាំង និងអ្វីៗដែលពួកគេលាតត្រដាងនោះ។
अरबी तफ़सीरें:
وَمِنۡهُمۡ أُمِّيُّونَ لَا يَعۡلَمُونَ ٱلۡكِتَٰبَ إِلَّآ أَمَانِيَّ وَإِنۡ هُمۡ إِلَّا يَظُنُّونَ
ហើយក្នុងចំណោមពួកគេនោះ មានក្រុមមួយដែលមិនមានចំណេះដឹងអ្វីពីគម្ពីរ(តាវរ៉ត)នោះទេក្រៅតែពីចេះសូត្រប៉ុណ្ណោះ ហើយពួកគេគ្មានអ្វីក្រៅតែពីការស្មាននោះឡើយ។
अरबी तफ़सीरें:
فَوَيۡلٞ لِّلَّذِينَ يَكۡتُبُونَ ٱلۡكِتَٰبَ بِأَيۡدِيهِمۡ ثُمَّ يَقُولُونَ هَٰذَا مِنۡ عِندِ ٱللَّهِ لِيَشۡتَرُواْ بِهِۦ ثَمَنٗا قَلِيلٗاۖ فَوَيۡلٞ لَّهُم مِّمَّا كَتَبَتۡ أَيۡدِيهِمۡ وَوَيۡلٞ لَّهُم مِّمَّا يَكۡسِبُونَ
ដូចនេះ ភាពវិនាសអន្ដរាយ គឺសម្រាប់ពួកដែលបានសរសេរគម្ពីរដោយដៃពួកគេផ្ទាល់ រួចនិយាយ(បោកប្រាស់)ថា៖ (គម្ពីរ)នេះ គឺមកពីអល់ឡោះ ដើម្បីប្ដូរវាជាមួយនឹងកម្រៃបន្ដិចបន្ដួច។ ដូចនេះ ភាពវិនាសអន្ដរាយគឺសម្រាប់ពួកគេដោយសារតែអ្វីដែលពួកគេបានសរសេរដោយផ្ទាល់ដៃពួកគេ ហើយភាពវិនាសអន្ដរាយក៏កើតមានចំពោះពួកគេផងដែរ ដោយសារតែកម្រៃដែលពួកគេទទួលបាន។
अरबी तफ़सीरें:
وَقَالُواْ لَن تَمَسَّنَا ٱلنَّارُ إِلَّآ أَيَّامٗا مَّعۡدُودَةٗۚ قُلۡ أَتَّخَذۡتُمۡ عِندَ ٱللَّهِ عَهۡدٗا فَلَن يُخۡلِفَ ٱللَّهُ عَهۡدَهُۥٓۖ أَمۡ تَقُولُونَ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ
ហើយពួកគេបាននិយាយថា៖ ភ្លើងនរកនឹងមិនប៉ះពាល់ពួកយើងជាដាច់ខាត លើកលែងតែប៉ុន្មានថ្ងៃ(ដ៏ខ្លី)ដែលត្រូវបានគេកំណត់ប៉ុណ្ណោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ តើពួកអ្នកបានទទួលការសន្យានេះពីអល់ឡោះឬយ៉ាងណា? (ប្រសិនបើអល់ឡោះពិតជាបានសន្យាបែបនេះមែននោះ) ពិតប្រាកដណាស់ អល់ឡោះនឹងមិនក្បត់ការសន្យារបស់ទ្រង់ឡើយ។ ឬមួយក៏ពួកអ្នកចេះតែនិយាយប្រឌិតភូតកុហកទៅលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនបានដឹង?
अरबी तफ़सीरें:
بَلَىٰۚ مَن كَسَبَ سَيِّئَةٗ وَأَحَٰطَتۡ بِهِۦ خَطِيٓـَٔتُهُۥ فَأُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ
តាមពិត ជនណាហើយដែលបានប្រព្រឹត្តអំពើអាក្រក់ ហើយបាបកម្មរបស់គេបានហ៊ុមព័ទ្ធជុំវិញខ្លួនគេនោះ ពិតប្រាកដណាស់ ពួកគេគឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
अरबी तफ़सीरें:
وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِۖ هُمۡ فِيهَا خَٰلِدُونَ
រីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលវិញនោះ ពួកគេគឺជាអ្នកឋានសួគ៌ ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
अरबी तफ़सीरें:
وَإِذۡ أَخَذۡنَا مِيثَٰقَ بَنِيٓ إِسۡرَٰٓءِيلَ لَا تَعۡبُدُونَ إِلَّا ٱللَّهَ وَبِٱلۡوَٰلِدَيۡنِ إِحۡسَانٗا وَذِي ٱلۡقُرۡبَىٰ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينِ وَقُولُواْ لِلنَّاسِ حُسۡنٗا وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ ثُمَّ تَوَلَّيۡتُمۡ إِلَّا قَلِيلٗا مِّنكُمۡ وَأَنتُم مُّعۡرِضُونَ
ហើយចូរពួកអ្នកនឹកឃើញពីកិច្ចសន្យាដែលយើងបានដាក់វាទៅលើអម្បូរអ៊ីស្រាអែលថា៖ ពួកអ្នកមិនត្រូវគោរពសក្ការៈ(ចំពោះអ្វីផ្សេង)ឡើយ លើកលែងតែចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ហើយត្រូវធ្វើល្អចំពោះមាតាបិតា ញាតិសន្ដាន កេ្មងកំព្រា និងអ្នកក្រីក្រ ហើយត្រូវនិយាយទៅកាន់មនុស្សលោកនូវពាក្យសម្តីដែលល្អ និងត្រូវប្រតិបត្ដិសឡាត(ថ្វាយបង្គំ) និងបរិច្ចាគហ្សាកាត់។ ក្រោយមក ពួកអ្នកបែរជាងាកចេញទៅវិញ លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកអ្នកប៉ុណ្ណោះ ខណៈដែលពួកអ្នកជាអ្នកដែលបដិសេធ។
अरबी तफ़सीरें:
 
अर्थों का अनुवाद सूरा: अल्-ब-क़-रा
सूरों की सूची पृष्ठ संख्या
 
क़ुरआन के अर्थों का अनुवाद - ख़्मेर अनुवाद - अनुवाद अग्रदूत केंद्र - अनुवादों की सूची

इसका अनुवाद, अनुवाद अग्रदूत केंद्र द्वारा नियुक्त एक समूह ने अल-रब्वाह आह्वान संस्था और भाषाओं में इस्लामिक सामग्री की सेवा करने वाली संस्था के सहयोग से किया है।

बंद करें