Check out the new design

क़ुरआन के अर्थों का अनुवाद - ख़्मेर अनुवाद - अनुवाद अग्रदूत केंद्र * - अनुवादों की सूची


अर्थों का अनुवाद सूरा: अज़्-ज़ारियात   आयत:
كَذَٰلِكَ مَآ أَتَى ٱلَّذِينَ مِن قَبۡلِهِم مِّن رَّسُولٍ إِلَّا قَالُواْ سَاحِرٌ أَوۡ مَجۡنُونٌ
ក៏ដូចគ្នាដែរ គ្មានអ្នកនាំសារណាម្នាក់បានមកដល់អ្នកជំនាន់មុនពួកគេឡើយ លើកលែងតែពួកទាំងនោះនិយាយថា៖ (រូបគេ)ជាគ្រូមន្តអាគម ឬជាមនុស្សវិកលចរិត។
अरबी तफ़सीरें:
أَتَوَاصَوۡاْ بِهِۦۚ بَلۡ هُمۡ قَوۡمٞ طَاغُونَ
តើពួកគេបានផ្តាំផ្ញើគ្នាឲ្យបដិសេធនឹងអ្នកនាំសារទាំងឡាយឬ? ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលបំពាន។
अरबी तफ़सीरें:
فَتَوَلَّ عَنۡهُمۡ فَمَآ أَنتَ بِمَلُومٖ
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីពួកគេចុះ។ ពិតប្រាកដណាស់ អ្នកមិនត្រូវបានគេស្តីបន្ទោសឡើយ។
अरबी तफ़सीरें:
وَذَكِّرۡ فَإِنَّ ٱلذِّكۡرَىٰ تَنفَعُ ٱلۡمُؤۡمِنِينَ
ហើយចូរអ្នកដាស់រំឭក ព្រោះការដាស់រំឭក គឺផ្តល់ផលប្រយោជន៍ដល់បណ្តាអ្នកដែលមានជំនឿ។
अरबी तफ़सीरें:
وَمَا خَلَقۡتُ ٱلۡجِنَّ وَٱلۡإِنسَ إِلَّا لِيَعۡبُدُونِ
ហើយយើងមិនបានបង្កើតជិននិងមនុស្សលោកនោះឡើយ លើកលែងដើម្បីឱ្យពួកគេគោរពសក្ការៈ(មកចំពោះយើងតែមួយគត់)ប៉ុណ្ណោះ។
अरबी तफ़सीरें:
مَآ أُرِيدُ مِنۡهُم مِّن رِّزۡقٖ وَمَآ أُرِيدُ أَن يُطۡعِمُونِ
យើងមិនត្រូវការលាភសក្ការៈពីពួកគេឡើយ ហើយយើងក៏មិនត្រូវការឱ្យពួកគេផ្តល់អាហារ(ដល់យើង)នោះដែរ។
अरबी तफ़सीरें:
إِنَّ ٱللَّهَ هُوَ ٱلرَّزَّاقُ ذُو ٱلۡقُوَّةِ ٱلۡمَتِينُ
ប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដែលប្រទានលាភសក្ការៈ ជាអ្នកដែលមានអានុភាពខ្លាំងក្លាបំផុត។
अरबी तफ़सीरें:
فَإِنَّ لِلَّذِينَ ظَلَمُواْ ذَنُوبٗا مِّثۡلَ ذَنُوبِ أَصۡحَٰبِهِمۡ فَلَا يَسۡتَعۡجِلُونِ
ពិតប្រាកដណាស់ សម្រាប់ពួកដែលបំពាន ពួកគេនឹងទទួលបានចំណែក(នៃទណ្ឌកម្ម)ដូចជាក្រុមជំនាន់មុនពួកគេដូច្នោះដែរ។ ហេតុនេះ ចូរពួកគេកុំសុំឲ្យ(ទណ្ឌកម្ម)ឆាប់មកដល់។
अरबी तफ़सीरें:
فَوَيۡلٞ لِّلَّذِينَ كَفَرُواْ مِن يَوۡمِهِمُ ٱلَّذِي يُوعَدُونَ
ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលគ្មានជំនឿនៅថ្ងៃដែលពួកគេត្រូវបានសន្យា(ថ្ងៃបរលោក)។
अरबी तफ़सीरें:
 
अर्थों का अनुवाद सूरा: अज़्-ज़ारियात
सूरों की सूची पृष्ठ संख्या
 
क़ुरआन के अर्थों का अनुवाद - ख़्मेर अनुवाद - अनुवाद अग्रदूत केंद्र - अनुवादों की सूची

अनुवाद अनुवाद अग्रदूत केंद्र द्वारा नियुक्त एक समूह ने अल-रब्वाह आह्वान संस्था और भाषाओं में इस्लामिक सामग्री की सेवा करने वाली संस्था के सहयोग से किया है।

बंद करें