Check out the new design

Terjemahan makna Alquran Alkarim - Terjemahan Al-Mukhtaṣar fī Tafsīr Al-Qur`ān Al-Karīm ke Bahasa Khmer * - Daftar isi terjemahan


Terjemahan makna Surah: Al-Mu`minūn   Ayah:
أَلَمۡ تَكُنۡ ءَايَٰتِي تُتۡلَىٰ عَلَيۡكُمۡ فَكُنتُم بِهَا تُكَذِّبُونَ
ហើយមានគេពោលទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសចំពោះពួកគេថាៈ តើគេមិនធ្លាប់បានសូត្របណ្តាវាក្យខណ្ឌនៃគម្ពីរគួរអានឲ្យពួកអ្នកស្តាប់កាលនៅក្នុងលោកិយ ហើយពួកអ្នកធ្លាប់បានបដិសេធចំពោះវាទេឬ?
Tafsir berbahasa Arab:
قَالُواْ رَبَّنَا غَلَبَتۡ عَلَيۡنَا شِقۡوَتُنَا وَكُنَّا قَوۡمٗا ضَآلِّينَ
ពួកគេបានតបថាៈ ឱម្ចាស់របស់ពួកយើង! ចំណង់ចំណូលចិត្តរបស់ពួកយើងបានគ្របដណ្តប់មកលើពួកយើងដូចដែលទ្រង់បានដឹងពីមុនមក ហើយពួកយើងគឺជាក្រុមមួយដែលវង្វេងចេញពីការពិត។
Tafsir berbahasa Arab:
رَبَّنَآ أَخۡرِجۡنَا مِنۡهَا فَإِنۡ عُدۡنَا فَإِنَّا ظَٰلِمُونَ
ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាបញ្ចេញពួកយើងពីឋាននរកផងចុះ។ ពិតប្រាកដណាស់ ប្រសិនបើពួកយើងត្រឡប់ទៅ(កាន់លោកិយ)ធ្វើអ្វីដែលពួកយើងធ្លាប់បានធ្វើពីមុននៃការប្រឆាំង និងការវង្វេងទៀតនោះ ជាការពិតណាស់ ពួកយើងគឺជាពួកដែលបំពានលើខ្លួនឯង ហើយពេលនោះ ពួកយើងក៏គ្មានអ្វីដោះសារទៀតនោះដែរ។
Tafsir berbahasa Arab:
قَالَ ٱخۡسَـُٔواْ فِيهَا وَلَا تُكَلِّمُونِ
អល់ឡោះទ្រង់បានមានបន្ទូលតប(ទៅកាន់ពួកគេ)វិញថាៈ ចូរពួកឯងស្ថិតនៅក្នុងឋាននរកនេះដោយភាពអាម៉ាស់ទៅចុះ ហើយចូរពួកឯងកុំនិយាយជាមួយនឹងយើងទៀតឲ្យសោះ។
Tafsir berbahasa Arab:
إِنَّهُۥ كَانَ فَرِيقٞ مِّنۡ عِبَادِي يَقُولُونَ رَبَّنَآ ءَامَنَّا فَٱغۡفِرۡ لَنَا وَٱرۡحَمۡنَا وَأَنتَ خَيۡرُ ٱلرَّٰحِمِينَ
ពិតប្រាកដណាស់ មានក្រុមមួយក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលជាអ្នកមានជំនឿនឹងយើង ពួកគេបានបួងសួថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងមានជំនឿចំពោះទ្រង់ហើយ។ ដូចនេះ សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ពួកយើង និងអាណិតស្រឡាញ់ចំពោះពួកយើងដោយក្តីមេត្តាករុណារបស់ទ្រង់ផងចុះ ព្រោះទ្រង់គឺជាអ្នកដែលអាណិតស្រឡាញ់ដ៏ប្រសើរបំផុត។
Tafsir berbahasa Arab:
فَٱتَّخَذۡتُمُوهُمۡ سِخۡرِيًّا حَتَّىٰٓ أَنسَوۡكُمۡ ذِكۡرِي وَكُنتُم مِّنۡهُمۡ تَضۡحَكُونَ
តែពួកអ្នកបែរជាបានសើចចំអក និងប្រមាថមើលងាយចំពោះបណ្តាអ្នកមានជំនឿដែលបានបួងសួងសុំពីម្ចាស់របស់ពួកគេទាំងនោះ ហើយពួកអ្នកសើចចំអកឲ្យពួកគេរហូតដល់យើងបានធ្វើឲ្យពួកអ្នករវល់នឹងការសើចចំអកចំពោះពួកគេភ្លេចនូវការរំលឹកមកចំពោះយើង(អល់ឡោះ)។ ហើយពួកអ្នកបានសើចចំអកឡកឡឺយ និងមើលងាយចំពោះពួកគេ។
Tafsir berbahasa Arab:
إِنِّي جَزَيۡتُهُمُ ٱلۡيَوۡمَ بِمَا صَبَرُوٓاْ أَنَّهُمۡ هُمُ ٱلۡفَآئِزُونَ
ពិតប្រាកដណាស់ យើងបានតបស្នងដល់បណ្តាអ្នកមានជំនឿទាំងនោះនូវជោគជ័យដោយទទួលបានឋានសួគ៌នៅថ្ងៃបរលោក ដោយសារតែការអត់ធ្មត់របស់ពួកគេចំពោះការគោរពប្រតិបត្តិអល់ឡោះ និង(អត់ធ្មត់)ទៅលើអ្វីដែលពួកគេទទួលរងនូវការធ្វើទុក្ខបុកម្នេញពីពួកអ្នក។
Tafsir berbahasa Arab:
قَٰلَ كَمۡ لَبِثۡتُمۡ فِي ٱلۡأَرۡضِ عَدَدَ سِنِينَ
ទ្រង់បានមានបន្ទូលថាៈ តើពួកអ្នកបានរស់នៅក្នុងលោកិយរយៈកាលប៉ុន្មានឆ្នាំដែរ? ហើយតើរយៈពេលប៉ុន្មានដែរដែលពួកអ្នកបានខ្ជះខ្ជាយពេលវេលានៅក្នុងលោកិយនោះ?
Tafsir berbahasa Arab:
قَالُواْ لَبِثۡنَا يَوۡمًا أَوۡ بَعۡضَ يَوۡمٖ فَسۡـَٔلِ ٱلۡعَآدِّينَ
ពេលនោះ ពួកគេក៏បានឆ្លើយតបដោយសម្តីរបស់ពួកគេថាៈ ពួកយើងបានរស់នៅ(ក្នុងលោកិយ)ចំនួនមួយថ្ងៃ ឬកន្លះថ្ងៃតែប៉ុណ្ណោះ។ ដូច្នេះ សូមទ្រង់សួរអ្នកដែលចេះគណនាពីថ្ងៃខែទៅ។
Tafsir berbahasa Arab:
قَٰلَ إِن لَّبِثۡتُمۡ إِلَّا قَلِيلٗاۖ لَّوۡ أَنَّكُمۡ كُنتُمۡ تَعۡلَمُونَ
ទ្រង់បានមានបន្ទូលថាៈ ពួកអ្នកមិនបានរស់នៅក្នុងលោកិយនេះឡើយ លើកលែងតែមួយរយៈពេលដ៏ខ្លីប៉ុណ្ណោះ ដែលវាងាយស្រួលបំផុតក្នុងការអត់ធ្មត់លើការគោរពប្រតិបត្តិអល់ឡោះនៅក្នុងលោកិយនោះ ប្រសិនបើពួកអ្នកពិតជាបានដឹងពីរយៈពេលនៃការរស់នៅរបស់ពួកអ្នកមែននោះ។
Tafsir berbahasa Arab:
أَفَحَسِبۡتُمۡ أَنَّمَا خَلَقۡنَٰكُمۡ عَبَثٗا وَأَنَّكُمۡ إِلَيۡنَا لَا تُرۡجَعُونَ
តើពួកអ្នក(ឱមនុស្សលោក)គិតថាៈ ពិតណាស់ យើងបានបង្កើតពួកអ្នកគ្រាន់តែជាការលេងសើច ដោយគ្មានបុព្វហេតុ(ក្នុងការបង្កើតពួកអ្នក) គ្មាន(ការតបស្នង)ផលបុណ្យ និងគ្មាន(ការដាក់)ទណ្ឌកម្ម (ដោយបង្កើតពួកអ្នកទទេៗ)ដូចជាសត្វធាតុ ហើយពួកអ្នកពិតជាមិនត្រូវបានគេឲ្យវិលត្រឡប់មកជួបយើងវិញនៅថ្ងៃបរលោកនេះដើម្បីជំនុំជម្រះ និងទទួលការតបស្នងនោះឬ?
Tafsir berbahasa Arab:
فَتَعَٰلَى ٱللَّهُ ٱلۡمَلِكُ ٱلۡحَقُّۖ لَآ إِلَٰهَ إِلَّا هُوَ رَبُّ ٱلۡعَرۡشِ ٱلۡكَرِيمِ
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាបរិសុទ្ធ ជាស្តេចដែលគ្រប់គ្រង និងចាត់ចែងចំពោះម៉ាខ្លូករបស់ទ្រង់តាមតែទ្រង់មានចេតនា។ ទ្រង់គឺជាម្ចាស់ដ៏ពិត ការសន្យារបស់ទ្រង់ គឺជាការពិត ពាក្យបន្ទូលរបស់ទ្រង់គឺជាការពិត ហើយក៏គ្មានព្រះណាផ្សេងដែលត្រូវបានគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះដែរ។ ទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើងដែលជាម៉ាខ្លូកដ៏ធំធេងជាងគេបំផុត។ ហើយអ្នកណាហើយដែលជាម្ចាស់របស់ម៉ាខ្លូកដែលធំជាងគេ(អារ៉ស្ហ)នោះ ជាការពិតណាស់ ទ្រង់ក៏ជាម្ចាស់នៃគ្រប់អ្វីៗទាំងអស់ដែរ។
Tafsir berbahasa Arab:
وَمَن يَدۡعُ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ لَا بُرۡهَٰنَ لَهُۥ بِهِۦ فَإِنَّمَا حِسَابُهُۥ عِندَ رَبِّهِۦٓۚ إِنَّهُۥ لَا يُفۡلِحُ ٱلۡكَٰفِرُونَ
ហើយជនណាដែលគោរពសក្ការៈចំពោះអ្នកផ្សេងរួមនឹងអល់ឡោះដែលគ្មានភស្តុតាងបញ្ជាក់លើភាពសាកសមរបស់វាក្នុងការត្រូវគោរពសក្ការៈនោះ (រឿងនេះកើតមានគ្រប់អ្នកដែលត្រូវបានគេគោរពសក្ការៈក្រៅពីអល់ឡោះទាំងអស់) ជាការពិតណាស់ ការតបស្នងចំពោះទង្វើដ៏អាក្រក់នេះ គឺស្ថិតនៅលើម្ចាស់របស់គេ។ ពិតណាស់ ទ្រង់នឹងតបស្នងនូវទណ្ឌកម្មចំពោះពួកគេ។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនោះ នឹងមិនទទួលបានជោគជ័យតាមអ្វីដែលពួកគេប្រាថ្នានោះឡើយ ហើយក៏មិនអាចរួចផុតពីអ្វីដែលពួកគេរត់គេចនោះដែរ។
Tafsir berbahasa Arab:
وَقُل رَّبِّ ٱغۡفِرۡ وَٱرۡحَمۡ وَأَنتَ خَيۡرُ ٱلرَّٰحِمِينَ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំ និងអាណិតស្រឡាញ់ចំពោះខ្ញុំដោយក្តីមេត្តាករុណារបស់ទ្រង់ផងចុះ។ ហើយទ្រង់គឺជាអ្នកអាណិតស្រឡាញ់ដ៏ប្រសើរបំផុតចំពោះអ្នកដែលមានបាបកម្មទាំងឡាយ។ ដូច្នេះ ទ្រង់ក៏ទទួលយកនូវការសារភាពកំហុសរបស់គាត់(ព្យាការីមូហាំម៉ាត់)។
Tafsir berbahasa Arab:
Beberapa Faedah Ayat-ayat di Halaman Ini:
• الكافر حقير مهان عند الله.
• អ្នកដែលប្រឆាំង គ្មានជំនឿ គឺទាបថោក និងអាម៉ាស់បំផុតចំពោះអល់ឡោះជាម្ចាស់។

• الاستهزاء بالصالحين ذنب عظيم يستحق صاحبه العذاب.
• ការសើចចំអកចំពោះអ្នកដែលសាងទង្វើកុសល គឺជាបាបកម្មធំមួយដែលអ្នកសើចចំអកនោះសាកសមនឹងទទួលទណ្ឌកម្ម។

• تضييع العمر لازم من لوازم الكفر.
• ការខ្ជះខ្ជាយអាយុជីវិតទទេៗ គឺជាចំណុចជាប់ទាក់ទងមួយក្នុងចំណោមចំណុចទាក់ទងនឹងការប្រឆាំង។

• الثناء على الله مظهر من مظاهر الأدب في الدعاء.
• ការសរសើរចំពោះអល់ឡោះ គឺជាផ្នែកមួយនៅក្នុងសេចក្តីផ្តើមក្នុងសុជីវធម៌នៃការបួងសួង។

• لما افتتح الله سبحانه السورة بذكر صفات فلاح المؤمنين ناسب أن تختم السورة بذكر خسارة الكافرين وعدم فلاحهم.
• ខណៈដែលអល់ឡោះទ្រង់បើកឬចាប់ផ្តើមជំពូកនេះដោយរំលឹកពីលក្ខណៈអ្នកមានជំនឿដែលទទួលជោគជ័យនោះ គឺសាកសមណាស់ក្នុងការបញ្ចប់ជំពូកនោះវិញដោយលើកឡើងពីការខាតបង់របស់ពួកគ្មានជំនឿ និងការទទួលបរាជ័យរបស់ពួកគេនោះ។

 
Terjemahan makna Surah: Al-Mu`minūn
Daftar surah Nomor Halaman
 
Terjemahan makna Alquran Alkarim - Terjemahan Al-Mukhtaṣar fī Tafsīr Al-Qur`ān Al-Karīm ke Bahasa Khmer - Daftar isi terjemahan

Diterbitkan oleh Markaz Tafsīr Li Ad-Dirasāt Al-Qur`āniyyah.

Tutup