Terjemahan makna Alquran Alkarim - Terjemahan Al-Mukhtaṣar fī Tafsīr Al-Qur`ān Al-Karīm ke Bahasa Khmer * - Daftar isi terjemahan


Terjemahan makna Ayah: (24) Surah: Surah Al-Mu`minūn
فَقَالَ ٱلۡمَلَؤُاْ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦ مَا هَٰذَآ إِلَّا بَشَرٞ مِّثۡلُكُمۡ يُرِيدُ أَن يَتَفَضَّلَ عَلَيۡكُمۡ وَلَوۡ شَآءَ ٱللَّهُ لَأَنزَلَ مَلَٰٓئِكَةٗ مَّا سَمِعۡنَا بِهَٰذَا فِيٓ ءَابَآئِنَا ٱلۡأَوَّلِينَ
ពួកមេដឹកនាំ និងពួកដែលមានឋានៈសក្តិដែលជាពួកដែលបានប្រឆាំងនឹងអល់ឡោះក្នុងចំណោមក្រុមរបស់គាត់បាននិយាយទៅកាន់អ្នកដែលតាមពួកគេ និងមនុស្សទូទៅថាៈ អ្នកដែលអះអាងថាខ្លួនគេ គឺជាអ្នកនាំសារនោះ គឺគ្មានអ្វីក្រៅតែពីជាមនុស្សលោកធម្មតាដូចពួកអ្នកដែលគេចង់ធ្វើជាមេដឹកនាំ និងធ្វើជាចៅហ្វាយនាយ(គ្រប់គ្រង)ទៅលើពួកអ្នកប៉ុណ្ណោះ។ ពិតប្រាកដណាស់ ប្រសិនបើអល់ឡោះទ្រង់ចង់បញ្ជូនអ្នកនាំសារណាម្នាក់មកកាន់ពួកយើងមែននោះ ទ្រង់នឹងបញ្ជូនម៉ាឡាអ៊ីកាត់មកជាមិនខាន ហើយទ្រង់មិនបញ្ជូនមនុស្សលោកមកនោះទេ។ ពួកយើងមិនដែលបានឮរឿងដូចដែលគេបានអះអាងនេះពីបុព្វបុរសរបស់ពួកយើងដែលជាអ្នកជំនាន់មុនពួកយើងឡើយ។
Tafsir berbahasa Arab:
Beberapa Faedah Ayat-ayat di Halaman Ini:
• لطف الله بعباده ظاهر بإنزال المطر وتيسير الانتفاع به.
• ភាពទន់ភ្លន់របស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ស្ដែងចេញតាមរយៈការបញ្ចុះទឹកភ្លៀង និងជួយសម្រួលដល់ពួកគេក្នុងការទាញកផលប្រយោជន៍ពីវា។

• التنويه بمنزلة شجرة الزيتون.
• អត្ថប្រយោជន៍នៃដើមហ្សៃទូន។

• اعتقاد المشركين ألوهية الحجر، وتكذيبهم بنبوة البشر، دليل على سخف عقولهم.
• គោលជំនឿរបស់ពួកមុស្ហរីគីនដែលទទួលស្គាល់ចំពោះភាពជាព្រះជាម្ចាស់របស់ដុំថ្ម តែពួកគេបែរជាបដិសេធចំពោះភាពជាព្យាការីរបស់មនុស្សលោក ជាភស្តុតាងបង្ហាញថា ពួកគេ គឺជាមនុស្សដែលខ្សោយបញ្ញា។

• نصر الله لرسله ثابت عندما تكذبهم أممهم.
• ការជួយរបស់អល់ឡោះចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់ គឺកើតឡើងយ៉ាងពិតប្រាកដនៅពេលដែលប្រជាជាតិរបស់ពួកគាត់បដិសេធចំពោះពួកគាត់។

 
Terjemahan makna Ayah: (24) Surah: Surah Al-Mu`minūn
Daftar surah Nomor Halaman
 
Terjemahan makna Alquran Alkarim - Terjemahan Al-Mukhtaṣar fī Tafsīr Al-Qur`ān Al-Karīm ke Bahasa Khmer - Daftar isi terjemahan

Terjemahan Al-Mukhtaṣar fī Tafsīr Al-Qur`ān Al-Karīm ke Bahasa Khmer, diterbitkan oleh Markaz Tafsīr Li Ad-Dirasāt Al-Qur`āniyyah

Tutup