Terjemahan makna Alquran Alkarim - Terjemahan Al-Mukhtaṣar fī Tafsīr Al-Qur`ān Al-Karīm ke Bahasa Khmer * - Daftar isi terjemahan


Terjemahan makna Ayah: (30) Surah: Surah Al-Mu`minūn
إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ وَإِن كُنَّا لَمُبۡتَلِينَ
ជាការពិតណាស់ នៅក្នុងរឿង(ដែលយើងបាន)សង្គ្រោះព្យាការីនួហ និងអ្នករួមជំនឿជាមួយគេ ហើយនិងការបំផ្លាញពួកប្រឆាំងដែលបានលើកឡើងមកនេះ គឺជាភស្តុតាងដ៏ច្បាស់លាស់ដែលបង្ហាញទៅលើសមត្ថភាពរបស់យើងក្នុងការជួយដល់បណ្តាអ្នកនាំសាររបស់យើង និងបំផ្លាញពួកដែលប្រឆាំងនឹងពួកគេ។ ហើយយើងពិតជាបានសាកល្បងក្រុមរបស់ព្យាការីនួហតាមរយៈការបញ្ជូនគេទៅកាន់ពួកគេ ដើម្បីបញ្ជាក់ឲ្យឃើញច្បាស់នូវអ្នកដែលមានជំនឿនិងអ្នកដែលគ្មានជំនឿ អ្នកដែលប្រតិបត្តិតាមនិងអ្នកដែលប្រឆាំង។
Tafsir berbahasa Arab:
Beberapa Faedah Ayat-ayat di Halaman Ini:
• وجوب حمد الله على النعم.
• ចាំបាច់ត្រូវថ្លែងសរសើរចំពោះអល់ឡោះទៅលើឧបការគុណទាំងឡាយរបស់ទ្រង់។

• الترف في الدنيا من أسباب الغفلة أو الاستكبار عن الحق.
• ភាពមានបានហួសហេតុនៅក្នុងលោកិយ ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យមនុស្សភ្លេចភ្លាំង ឬមានភាពក្អេងក្អាង ក្រអឺតក្រទមចំពោះការពិត។

• عاقبة الكافر الندامة والخسران.
• លទ្ធផលចុងក្រោយរបស់ពួកគ្មានជំនឿ គឺមានតែការសោកស្តាយ និងការខាតបង់តែប៉ុណ្ណោះ។

• الظلم سبب في البعد عن رحمة الله.
• ការបំពាន គឺជាមូលហេតុមួយដែលនាំឲ្យឃ្លាតឆ្ងាយពីក្តីមេត្តាករុណារបស់អល់ឡោះ។

 
Terjemahan makna Ayah: (30) Surah: Surah Al-Mu`minūn
Daftar surah Nomor Halaman
 
Terjemahan makna Alquran Alkarim - Terjemahan Al-Mukhtaṣar fī Tafsīr Al-Qur`ān Al-Karīm ke Bahasa Khmer - Daftar isi terjemahan

Terjemahan Al-Mukhtaṣar fī Tafsīr Al-Qur`ān Al-Karīm ke Bahasa Khmer, diterbitkan oleh Markaz Tafsīr Li Ad-Dirasāt Al-Qur`āniyyah

Tutup