Check out the new design

Terjemahan makna Alquran Alkarim - Terjemahan Al-Mukhtaṣar fī Tafsīr Al-Qur`ān Al-Karīm ke Bahasa Khmer * - Daftar isi terjemahan


Terjemahan makna Surah: Āli 'Imrān   Ayah:
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِن تُطِيعُواْ ٱلَّذِينَ كَفَرُواْ يَرُدُّوكُمۡ عَلَىٰٓ أَعۡقَٰبِكُمۡ فَتَنقَلِبُواْ خَٰسِرِينَ
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានដើរតាមអ្នកនាំសាររបស់ទ្រង់! ប្រសិនបើពួកអ្នកប្រតិបត្តិតាមពួកប្រឆាំងក្នុងចំណោមពួកយូដា ពួកណាសរ៉នី និងពួកមុស្ហរីគីន នៅក្នុងរឿងដែលពួកគេបង្គាប់បញ្ជាពួកអ្នកឲ្យធ្វើទង្វើដែលវង្វេងនោះ ពួកគេច្បាស់ជានឹងធ្វើឲ្យពួកអ្នកវិលត្រឡប់ទៅកាន់ភាពគ្មានជំនឿដូចពីមុនវិញក្រោយពីពួកអ្នកបានមានជំនឿរួចហើយនោះ។ ពេលនោះ ពួកអ្នកនឹងវិលត្រឡប់ទៅវិញដោយភាពខាតបង់ទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។
Tafsir berbahasa Arab:
بَلِ ٱللَّهُ مَوۡلَىٰكُمۡۖ وَهُوَ خَيۡرُ ٱلنَّٰصِرِينَ
ពួកប្រឆាំងទាំងនោះមិនអាចជួយអ្វីដល់ពួកអ្នកបានឡើយនៅពេលណាពួកអ្នកប្រតិបត្តិតាមពួកគេនោះ។ ផ្ទុយទៅវិញ គឺអល់ឡោះជាម្ចាស់ទៅវិញទេដែលជាអ្នកជួយពួកអ្នកឲ្យមានជ័យជម្នះលើសត្រូវរបស់ពួកអ្នកនោះ។ ហេតុនេះ ចូរពួកអ្នកគោរពប្រតិបត្តិចំពោះទ្រង់ចុះ ទ្រង់គឺជាអ្នកជួយដ៏ល្អបំផុត ដោយពួកអ្នកមិនត្រូវការនរណាម្នាក់បន្ទាប់ពីទ្រង់(ជួយពួកអ្នក)នោះឡើយ។
Tafsir berbahasa Arab:
سَنُلۡقِي فِي قُلُوبِ ٱلَّذِينَ كَفَرُواْ ٱلرُّعۡبَ بِمَآ أَشۡرَكُواْ بِٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ سُلۡطَٰنٗاۖ وَمَأۡوَىٰهُمُ ٱلنَّارُۖ وَبِئۡسَ مَثۡوَى ٱلظَّٰلِمِينَ
យើង(អល់ឡោះ)នឹងបញ្ចូលនូវការភ័យខ្លាចយ៉ាងខ្លាំងក្លាទៅក្នុងដួងចិត្តរបស់ពួកដែលប្រឆាំងនឹងអល់ឡោះរហូតដល់ពួកគេគ្មានលំនឹង(គ្មានជំហ)ក្នុងការប្រយុទ្ធនឹងពួកអ្នកឡើយ ដោយសារតែការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះ ដោយពួកគេគោរពសក្ការៈចំពោះព្រះនានាតាមទំនើងចិត្តរបស់ពួកគេដែលទ្រង់មិនបានបញ្ចុះមកឲ្យពួកគេនូវភស្តុតាងសំអាងណាមួយសោះនោះ។ កន្លែងស្នាក់អាស្រ័យរបស់ពួកគេដែលពួកគេនឹងវិលត្រឡប់ទៅកាន់វានៅថ្ងៃបរលោកនោះ គឺឋាននរក ហើយឋាននរកនោះ គឺជាទីស្នាក់អាស្រ័យដ៏អាក្រក់បំផុតសម្រាប់ពួកដែលបំពាន ។
Tafsir berbahasa Arab:
وَلَقَدۡ صَدَقَكُمُ ٱللَّهُ وَعۡدَهُۥٓ إِذۡ تَحُسُّونَهُم بِإِذۡنِهِۦۖ حَتَّىٰٓ إِذَا فَشِلۡتُمۡ وَتَنَٰزَعۡتُمۡ فِي ٱلۡأَمۡرِ وَعَصَيۡتُم مِّنۢ بَعۡدِ مَآ أَرَىٰكُم مَّا تُحِبُّونَۚ مِنكُم مَّن يُرِيدُ ٱلدُّنۡيَا وَمِنكُم مَّن يُرِيدُ ٱلۡأٓخِرَةَۚ ثُمَّ صَرَفَكُمۡ عَنۡهُمۡ لِيَبۡتَلِيَكُمۡۖ وَلَقَدۡ عَفَا عَنكُمۡۗ وَٱللَّهُ ذُو فَضۡلٍ عَلَى ٱلۡمُؤۡمِنِينَ
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានសម្រេចឲ្យពួកអ្នកនូវអ្វីដែលទ្រង់បានសន្យាចំពោះពួកអ្នក ដោយឲ្យពួកអ្នកយកឈ្នះលើសត្រូវនៅក្នុងសង្រ្គាមអ៊ូហ៊ុទ ខណៈដែលពួកអ្នកបានសម្លាប់ពួកគេ(សត្រូវ)យ៉ាងខ្លាំងក្លាដោយការអនុញ្ញាតអំពីទ្រង់។ លុះពេលដែលពួកអ្នកបានក្លាយជាជនកំសាក ហើយពួកអ្នកបានចុះខ្សោយដោយមិនអាចប្រកាន់ខ្ជាប់នូវអ្វីដែលអ្នកនាំសារ(មូហាំម៉ាត់)បានដាក់បទបញ្ជាមកលើពួកអ្នក ហើយពួកអ្នកបានខ្វែងយោបល់គ្នារវាងថាតើត្រូវប្រកាន់ទីតាំងរៀងៗខ្លួន ឬក៏ត្រូវបោះបង់ទីតាំងនោះហើយប្រមូលទ្រព្យជ័យភ័ណ្ឌ ហើយពួកអ្នកបានល្មើសទៅនឹងបទបញ្ជារបស់អ្នកនាំសារដែលគាត់បានដាក់បញ្ជាឲ្យរក្សាទីតាំងរៀងៗខ្លួនទោះបីជាស្ថានភាពយ៉ាងណាក៏ដោយ។ ហេតុការណ៍នេះបានកើតឡើងក្រោយពីអល់ឡោះបានឲ្យពួកអ្នកឃើញនូវអ្វីដែលពួកអ្នកពេញចិត្តនៃការទទួលជ័យជម្នះលើពួកសត្រូវរបស់ពួកអ្នក។ ក្នុងចំណោមពួកអ្នក គឺមានអ្នកដែលប្រាថ្នាចង់បានទ្រព្យជ័យភណ្ឌក្នុងលោកិយ ហើយពួកគេ គឺជាពួកដែលបានបោះបង់ទីតាំងឈរជើងរបស់ពួកគេ។ ហើយក្នុងចំណោមពួកអ្នកផងដែរ មានអ្នកដែលប្រាថ្នាចង់បានផលបុណ្យនៅថ្ងៃបរលោក ហើយពួកគេនោះ គឺពួកដែលរក្សាទីតាំងឈរជើងរបស់ពួកគេដោយគោរពតាមបទបញ្ជារបស់អ្នកនាំសារ។ ក្រោយមក អល់ឡោះបានផ្លាស់ប្តូរស្ថានភាពរបស់ពួកអ្នកដោយឲ្យពួកគេ(សត្រូវ)ទទួលបានជ័យជម្នះទៅលើពួកអ្នកវិញម្តង ដើម្បីជាការសាកល្បងពួកអ្នក។ នៅពេលនោះ នឹងលេចចេញអ្នកណាដែលមានជំនឿ ដែលអត់ធ្មត់លើការសាកល្បង ហើយអ្នកណាដែលទប់ជំហរបស់ខ្លយនមិនជាប់ និងមានកម្លាំងចិត្តទន់ខ្សោយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានអភ័យទោសដល់ពួកអ្នកទៅលើអ្វីដែលពួកអ្នកបានប្រព្រឹត្តខុសដោយល្មើសនឹងបទបញ្ជារបស់អ្នកនាំសារទ្រង់។ ហើយអល់ឡោះជាអ្នកដែលមានក្តីសណ្តោសប្រណីដ៏ធំធេងបំផុតចំពោះបណ្តាអ្នកដែលមានជំនឿ ខណៈដែលទ្រង់បានចង្អុលបង្ហាញពួកគេឲ្យមានជំនឿ និងបានអភ័យទោសឲ្យពួកគេលើទង្វើខុសឆ្គងរបស់ពួកគេ ហើយទ្រង់បានតបស្នងផលបុណ្យឲ្យពួកគេថែមទៀតចំពោះគ្រោះថ្នាក់របស់ពួកគេ(ដែលពួកគេបានជួបប្រទះ)នោះ។
Tafsir berbahasa Arab:
۞ إِذۡ تُصۡعِدُونَ وَلَا تَلۡوُۥنَ عَلَىٰٓ أَحَدٖ وَٱلرَّسُولُ يَدۡعُوكُمۡ فِيٓ أُخۡرَىٰكُمۡ فَأَثَٰبَكُمۡ غَمَّۢا بِغَمّٖ لِّكَيۡلَا تَحۡزَنُواْ عَلَىٰ مَا فَاتَكُمۡ وَلَا مَآ أَصَٰبَكُمۡۗ وَٱللَّهُ خَبِيرُۢ بِمَا تَعۡمَلُونَ
ចូរពួកអ្នកចងចាំ(ឱបណ្ដាអ្នកដែលមានជំនឿ) ខណៈដែលពួកអ្នករត់ឡើងភ្នំគេចចេញពីសមរភូមិនៅថ្ងៃសង្គ្រាមអ៊ូហ៊ុទនៅពេលដែលពួកអ្នកទទួលបរាជ័យដោយសារតែពួកអ្នកបានល្មើសនឹងបទបញ្ជារបស់អ្នកនាំសារ ដោយម្នាក់ៗនៃពួកអ្នកមិនក្រឡេកមើលទៅនរណាម្នាក់ឡើយ ខណៈដែលអ្នកនាំសារស្រែកហៅពួកអ្នកពីខាងក្រោយពួកអ្នកចន្លោះរវាងពួកអ្នកនិងពួកពួកមុស្ហរីគីន ដោយគាត់បានស្រែកហៅថា “ឱខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយ! សូមពួកអ្នកមកកាន់ខ្ញុំ! ឱខ្ញុំបម្រើរបស់អល់ឡោះទាំងឡាយ! សូមពួកអ្នកមកកាន់ខ្ញុំ”!។ ពេលនោះ អល់ឡោះក៏បានតបស្នងដល់ពួកអ្នកចំពោះទង្វើនេះដោយឲ្យពួកអ្នកទទួលរងនូវការឈឺចាប់និងភាពតានតឹងតាមរយៈការធ្វើឲ្យពួកអ្នកបាត់បង់ភាពជោគជ័យនិង(ការទទួលបាន)ទ្រព្យជ័យភណ្ឌ។ ហើយបន្ទាប់មក ក៏មានការឈឺចាប់និងតានតឹងម្តងទៀតដោយលេចលឺនូវពត៌មានមិនពិតអំពីការស្លាប់របស់ព្យាការី(មូហាំម៉ាត់)។ ពិតប្រាកដណាស់ ទ្រង់បានបញ្ចុះរឿងនេះ(ពត៌មានដែលថាព្យាការីមូហាំម៉ាត់ត្រូវបានគេសម្លាប់)ចំពោះពួកអ្នក គឺដើម្បីកុំឲ្យពួកអ្នកមានទុក្ខព្រួយទៅលើអ្វីដែលពួកអ្នកបានបាត់បង់នៃភាពជោគជ័យនិងទ្រព្យជ័យភណ្ឌ ហើយនិងទៅលើអ្វីដែលពួកអ្នកទទួលរងនៃការស្លាប់និងការទទួលរងរបួស។ បន្ទាប់មក ពួកអ្នកបានដឹងថា ព្យាការីមិនត្រូវបានសម្លាប់នោះទេ ហើយខណៈនោះ ទុក្ខសោកនិងការឈឺចាប់ទាំងឡាយបានរលាយសាបសូន្យចេញពីពួកអ្នក។ ហើយអល់ឡោះមហាដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានអ្វីមួយអាចលាក់កំបាំងអំពីទ្រង់បានឡើយមិនថាស្ថានភាពនៃដួងចិត្តរបស់ពួកអ្នក និងទង្វើនៃរាងកាយរបស់ពួកអ្នក។
Tafsir berbahasa Arab:
Beberapa Faedah Ayat-ayat di Halaman Ini:
• التحذير من طاعة الكفار والسير في أهوائهم، فعاقبة ذلك الخسران في الدنيا والآخرة.
• ព្រមានចំពោះអ្នកដែលប្រតិបត្តិតាមពួកគ្មានជំនឿ និងដើរតាមចំណង់តណ្ហារបស់ពួកគេ ពីព្រោះលទ្ធផលចុងក្រោយនៃការប្រព្រឹត្តបែបនេះ គឺការខាតបង់ទាំងនៅក្នុងលោកិយនិងនៅក្នុងថ្ងៃបរលោក។

• إلقاء الرعب في قلوب أعداء الله صورةٌ من صور نصر الله لأوليائه المؤمنين.
• ការបោះបញ្ចូលការភ័យខ្លាចទៅក្នុងដួងចិត្តសត្រូវរបស់អល់ឡោះ គឺជារូបភាពមួយក្នុងចំណោមរូបភាពនៃជំនួយរបស់អល់ឡោះទៅកាន់បណ្តាអ្នកដែលអល់ឡោះស្រឡាញ់ក្នុងចំណោមបណ្តាដែលមានជំនឿ។

• من أعظم أسباب الهزيمة في المعركة التعلق بالدنيا والطمع في مغانمها، ومخالفة أمر قائد الجيش.
• ក្នុងចំណោមមូលហេតុចម្បងដែលនាំឲ្យទទួលបរាជ័យនៅក្នុងសមរភូមិ គឺការទាក់ចិត្តនឹងផលប្រយោជន៍លោកិយ និងលោភលន់ចង់បានទ្រព្យជ័យភណ្ឌ ព្រមទាំងល្មើសនឹងបទបញ្ជារបស់មេទ័ព។

• من دلائل فضل الصحابة أن الله يعقب بالمغفرة بعد ذكر خطئهم.
• ក្នុងចំណោមភស្តុតាងបញ្ជាក់អំពីឧត្តមភាពរបស់បណ្តាមិត្តភក្តិ(សហាហ្ពាត់)របស់ព្យាការី គឺនៅពេលណាដែលអល់ឡោះបានលើកឡើងអំពីកំហុសឆ្កងរបស់ពួកគេហើយនោះ គឺទ្រង់តែងតែបញ្ចប់វាដោយការអភ័យទោសចំពោះពួកគេ។

 
Terjemahan makna Surah: Āli 'Imrān
Daftar surah Nomor Halaman
 
Terjemahan makna Alquran Alkarim - Terjemahan Al-Mukhtaṣar fī Tafsīr Al-Qur`ān Al-Karīm ke Bahasa Khmer - Daftar isi terjemahan

Diterbitkan oleh Markaz Tafsīr Li Ad-Dirasāt Al-Qur`āniyyah.

Tutup