Terjemahan makna Alquran Alkarim - Terjemahan Al-Mukhtaṣar fī Tafsīr Al-Qur`ān Al-Karīm ke Bahasa Khmer * - Daftar isi terjemahan


Terjemahan makna Ayah: (32) Surah: Surah Fāṭir
ثُمَّ أَوۡرَثۡنَا ٱلۡكِتَٰبَ ٱلَّذِينَ ٱصۡطَفَيۡنَا مِنۡ عِبَادِنَاۖ فَمِنۡهُمۡ ظَالِمٞ لِّنَفۡسِهِۦ وَمِنۡهُم مُّقۡتَصِدٞ وَمِنۡهُمۡ سَابِقُۢ بِٱلۡخَيۡرَٰتِ بِإِذۡنِ ٱللَّهِۚ ذَٰلِكَ هُوَ ٱلۡفَضۡلُ ٱلۡكَبِيرُ
ក្រោយមក យើងបានប្រទានគម្ពីរគួរអានដល់ប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់ដែលយើងបានជ្រើសរើសពួកគេក្នុងចំណោមបណ្តាប្រជាជាតិទាំងឡាយ។ ហើយក្នុងចំណោមពួកគេ មានអ្នកបំពានលើខ្លួនឯងដោយប្រព្រឹត្តនូវទង្វើទាំងឡាយដែលគេហាមឃាត់ ហើយបោះបង់នូវកាតព្វកិច្ចទាំងឡាយដែលគេបានដាក់។ ហើយក្នុងចំណោមពួកគេ គឺមានអ្នកធុនកណ្តាល ដោយពួកគេបំពេញនូវកាតព្វកិច្ចទាំងឡាយដែលគេបានដាក់ ហើយបោះបង់ចោលនូវប្រការទាំងឡាយដែលគេបានហាមឃាត់ តែពួកគេក៏បានបោះបង់ចោលប្រការដែលគួរគប្បីធ្វើ(ប្រការស៊ូណិត) និងធ្វើប្រការមួយចំនួនដែលមិនគួរគប្បីធ្វើ(ប្រការម៉ាក្រុះ)ផងដែរ។ ហើយក្នុងចំណោមពួកគេទៀត ក៏មានអ្នកដែលឈានមុខគេក្នុងការសាងទង្វើកុសលផងដែរដោយការអនុញ្ញាតអំពីអល់ឡោះ ដោយពួកគេបានបំពេញនូវកាតព្វកិច្ចទាំងឡាយដែលគេបានដាក់និងប្រការដែលគួរគប្បីធ្វើ និងបោះបង់ចោលនូវប្រការទាំងឡាយដែលគេបានហាមឃាត់និងប្រការដែលមិនគួរគប្បីធ្វើ។ អ្វីដែលរៀបរាប់ខាងលើ(ដូចជាការជ្រើសរើសប្រជាជាតិនេះ និងប្រទានគម្ពីរគួរអានដល់ពួកគេ) វាគឺជាការប្រោសប្រទានដ៏ធំធេងដែលគ្មានការប្រោសប្រទានណាអាចប្រៀបផ្ទឹមបានឡើយ។
Tafsir berbahasa Arab:
Beberapa Faedah Ayat-ayat di Halaman Ini:
• فضل أمة محمد صلى الله عليه وسلم على سائر الأمم.
• ឧត្តមភាពនៃប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់លើប្រជាជាតិទាំងឡាយ។

• تفاوت إيمان المؤمنين يعني تفاوت منزلتهم في الدنيا والآخرة.
• លំដាប់ខុសគ្នាចំពោះសេចក្តីជំនឿរបស់បណ្តាអ្នកមានជំនឿ គឺមានន័យថា ឋានៈរបស់ពួកគេក៏ខុសគ្នាដែរ ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។

• الوقت أمانة يجب حفظها، فمن ضيعها ندم حين لا ينفع الندم.
• ពេលវេលា គឺជាទំនួលខុសត្រូវមួយដែលចាំបាច់ត្រូវថែរក្សាវា។ ដូចនេះ ជនណាដែលខ្ជះខ្ជាយពេលវេលានោះ រូបគេនឹងមានវិប្បដិសារីនៅថ្ងៃដែលវិប្បដិសារីលែងមានប្រយោជន៍អ្វីទៀតហើយ។

• إحاطة علم الله بكل شيء.
• ការដឹងរបស់អល់ឡោះ គឺជ្រួតជ្រាបលើអ្វីៗទាំងអស់។

 
Terjemahan makna Ayah: (32) Surah: Surah Fāṭir
Daftar surah Nomor Halaman
 
Terjemahan makna Alquran Alkarim - Terjemahan Al-Mukhtaṣar fī Tafsīr Al-Qur`ān Al-Karīm ke Bahasa Khmer - Daftar isi terjemahan

Terjemahan Al-Mukhtaṣar fī Tafsīr Al-Qur`ān Al-Karīm ke Bahasa Khmer, diterbitkan oleh Markaz Tafsīr Li Ad-Dirasāt Al-Qur`āniyyah

Tutup