Terjemahan makna Alquran Alkarim - Terjemahan Al-Mukhtaṣar fī Tafsīr Al-Qur`ān Al-Karīm ke Bahasa Khmer * - Daftar isi terjemahan


Terjemahan makna Ayah: (79) Surah: Surah An-Nisā`
مَّآ أَصَابَكَ مِنۡ حَسَنَةٖ فَمِنَ ٱللَّهِۖ وَمَآ أَصَابَكَ مِن سَيِّئَةٖ فَمِن نَّفۡسِكَۚ وَأَرۡسَلۡنَٰكَ لِلنَّاسِ رَسُولٗاۚ وَكَفَىٰ بِٱللَّهِ شَهِيدٗا
អ្វីដែលអ្នក(ឱកូនចៅអាហ្ទាំ)ទទួលបានក្នុងចំណោមប្រការដែលធ្វើឲ្យអ្នករីករាយ ដូចជាលាភសក្ការៈ និងកូនចៅនោះ គឺវាមកពីអល់ឡោះដែលទ្រង់បានប្រទានវាឲ្យអ្នក។ ហើយអ្វីដែលអ្នកបានជួបប្រទះអំពីប្រការអាក្រក់ក្នុងលាភសក្ការៈ និងកូនចៅរបស់អ្នកនោះ គឺវាមកពីខ្លួនរបស់អ្នកផ្ទាល់ដោយសារតែអំពើល្មើសដែលអ្នកបានប្រព្រឹត្ត។ ហើយជាការពិតណាស់ យើងបានតែងតាំងអ្នក(ឱព្យាការីមូហាំម៉ាត់) ជាអ្នកនាំសារម្នាក់មកពីអល់ឡោះជាម្ចាស់សម្រាប់មនុស្សលោកទាំងអស់ ដើម្បីឲ្យអ្នកផ្សព្វផ្សាយដល់ពួកគេនូវសារនៃម្ចាស់របស់អ្នក។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាសាក្សីលើភាពសច្ចៈរបស់អ្នកចំពោះអ្វីដែលអ្នកបានផ្សព្វផ្សាយវាអំពីទ្រង់នូវអ្វីដែលទ្រង់បានផ្តល់ឱ្យអ្នកអំពីភស្តុតាងនានានោះ។
Tafsir berbahasa Arab:
Beberapa Faedah Ayat-ayat di Halaman Ini:
• وجوب القتال لإعلاء كلمة الله ونصرة المستضعفين، وذم الخوف والجبن والاعتراض على أحكام الله.
• ចាំបាច់ត្រូវធ្វើសង្រ្គាមដើម្បីលើកតម្កើងបន្ទូលរបស់អល់ឡោះ និងជួយដល់អ្នកដែលទន់ខ្សោយ និងរិះគន់ចំពោះអ្នកដែលខ្លាច កំសាក និងអ្នកដែលងាកចេញពីច្បាប់របស់អល់ឡោះ។

• الدار الآخرة خير من الدنيا وما فيها من متاع وشهوات لمن اتقى الله تعالى وعمل بطاعته.
• ឋានបរលោក គឺល្អប្រសើរជាងលោកិយនិងអ្វីៗដែលមាននៅក្នុងវា ដូចជា ទ្រព្យសម្បត្តិ និងភាពរីករាយទៅទៀត ហើយឋានបរលោកនោះ គឺសម្រាប់តែអ្នកដែលកោតខ្លាចអល់ឡោះជាម្ចាស់ និងអនុវត្តតាមអ្វីដែលទ្រង់បានបញ្ជាប្រើប៉ុណ្ណោះ។។

• الخير والشر كله بقدر الله، وقد يبتلي الله عباده ببعض السوء في الدنيا لأسباب، منها: ذنوبهم ومعاصيهم.
• ប្រការល្អនិងប្រការអាក្រក់ទាំងអស់ គឺជាការកំណត់របស់អល់ឡោះ។ ជួនកាល អល់ឡោះជាម្ចាស់ទ្រង់អាចសាកល្បងខ្ញុំបម្រើរបស់ទ្រង់ដោយប្រការអាក្រក់មួយចំនួននៅក្នុងលោកិយនេះ ដោយសារហេតុផលមួយចំនួនដូចជា បាបកម្ម និងទង្វើល្មើសរបស់ពួកគេ។

 
Terjemahan makna Ayah: (79) Surah: Surah An-Nisā`
Daftar surah Nomor Halaman
 
Terjemahan makna Alquran Alkarim - Terjemahan Al-Mukhtaṣar fī Tafsīr Al-Qur`ān Al-Karīm ke Bahasa Khmer - Daftar isi terjemahan

Terjemahan Al-Mukhtaṣar fī Tafsīr Al-Qur`ān Al-Karīm ke Bahasa Khmer, diterbitkan oleh Markaz Tafsīr Li Ad-Dirasāt Al-Qur`āniyyah

Tutup