Terjemahan makna Alquran Alkarim - Terjemahan Al-Mukhtaṣar fī Tafsīr Al-Qur`ān Al-Karīm ke Bahasa Khmer * - Daftar isi terjemahan


Terjemahan makna Ayah: (66) Surah: Surah At-Taubah
لَا تَعۡتَذِرُواْ قَدۡ كَفَرۡتُم بَعۡدَ إِيمَٰنِكُمۡۚ إِن نَّعۡفُ عَن طَآئِفَةٖ مِّنكُمۡ نُعَذِّبۡ طَآئِفَةَۢ بِأَنَّهُمۡ كَانُواْ مُجۡرِمِينَ
ពួកអ្នកមិនបាច់និយាយដោះសារភូតកុហកទៀតនោះទេ។ ពិតប្រាកដណាស់ ពួកអ្នកបានស្តែងចេញនូវភាពគ្មានជំនឿទៅហើយតាមរយៈការសើចចំអកលេងសើចរបស់ពួកអ្នកនេះ ក្រោយពីពួកអ្នកធ្លាប់បានលាក់ទុកវា(នៅក្នុងចិត្តពួកអ្នក)។ ប្រសិនបើយើងលើកលែងទោសឲ្យក្រុមមួយក្នុងចំណោមពួកអ្នកដោយសារតែគេបោះបង់ភាពពុតត្បុតនិងបានទទួលសារភាពកំហុសរបស់គេអំពីវា ហើយនិងមានចិត្តស្មោះសចំពោះអល់ឡោះនោះ យើងក៏នឹងដាក់ទណ្ឌកម្មក្រុមមួយទៀតក្នុងចំណោមពួកអ្នកដែរ ដោយសារតែពួកគេនៅតែបន្តស្ថិតនៅលើភាពពុតត្បុត និងមិនព្រមទទួលសារភាពកំហុស(កែខ្លួន)ពីភាពពុតត្បុតនោះ។
Tafsir berbahasa Arab:
Beberapa Faedah Ayat-ayat di Halaman Ini:
• قبائح المنافقين كثيرة، ومنها الإقدام على الأيمان الكاذبة، ومعاداة الله ورسوله، والاستهزاء بالقرآن والنبي والمؤمنين، والتخوف من نزول سورة في القرآن تفضح شأنهم، واعتذارهم بأنهم هازلون لاعبون، وهو إقرار بالذنب، بل هو عذر أقبح من الذنب.
• ភាពអាក្រក់របស់ពួកពុតត្បុតមានច្រើនណាស់ ក្នុងនោះ គឺការស្បថកុហក ការបង្កភាពជាសត្រូវជាមួយនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ការសើចចំអកចំពោះគម្ពីរគួរអាន ចំពោះព្យាការី និងចំពោះបណ្តាអ្នកមានជំនឿ ហើយពួកគេបារម្មណ៍ខ្លាចមានជំពូកមួយនៃគម្ពីរគួរអានត្រូវបានបញ្ចុះមកដើម្បីបកអាក្រាតពីរឿងរ៉ាវរបស់ពួកគេ ហើយពួកគេយកលេសដោះសារថា ពួកគេគ្រាន់តែនិយាយលេចសើចប៉ុណ្ណោះ ហើយការនិយាយលេងសើចនោះ គឺចាត់ទុកជាបាបកម្ម។ ផ្ទុយទៅវិញ ការដោះសាររបស់ពួកគេនោះ គឺអាក្រក់ជាងបាបកម្មទៅទៀត។

• لا يُقبل الهزل في الدين وأحكامه، ويعد الخوض بالباطل في كتاب الله ورسله وصفاته كفرًا.
• គេមិនទទួលយកឡើយការនិយាយលេងសើចពាក់ព័ន្ធនឹងសាសនា និងបណ្តាច្បាប់ទាំងឡាយរបស់វា ហើយគេចាត់ទុកការនិយាយលេងសើចដែលមិនត្រឹមត្រូវពាក់ព័ន្ធនឹងគម្ពីររបស់អល់ឡោះ បណ្តាអ្នកនាំសាររបស់ទ្រង់ និងលក្ខណៈសម្បត្តិរបស់ទ្រង់នោះ គឹជាភាពគ្មានជំនឿ។

• النّفاق: مرض عُضَال متأصّل في البشر، وأصحاب ذلك المرض متشابهون في كل عصر وزمان في الأمر بالمنكر والنّهي عن المعروف، وقَبْض أيديهم وإمساكهم عن الإنفاق في سبيل الله للجهاد، وفيما يجب عليهم من حق.
• ភាពពុតត្បុត(នីហ្វាក) ៖ គឺជាជំងឺដ៏រ៉ាំរ៉ៃមួយដែលមានពីធម្មជាតិរបស់មនុស្ស ហើយពួកដែលមានជំងឺពុតត្បុតនេះ គឺពួកគេមានលក្ខណៈស្រដៀងៗគ្នាគ្រប់ជំនាន់ និងគ្រប់សម័យកាលទាំងអស់ ដោយពួកគេប្រើគ្នាឲ្យធ្វើអំពើអាក្រក់ ហាមឃាត់គ្នាពីអំពើល្អ ក្តាប់ដៃជាប់(កំណាញ់)មិនព្រមបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះ និងអ្វីដែលជាកាតព្វកិច្ចទៅលើពួកគេអំពីការពិត។

• الجزاء من جنس العمل، فالذي يترك أوامر الله ويأتي نواهيه يتركه من رحمته.
• ការតបស្នង គឺអាស្រ័យទៅតាមប្រភេទនៃទង្វើដែលគេបានសាង។ ហេតុនេះ ជនណាដែលបោះបង់ការអនុវត្តតាមបទបញ្ជារបស់អល់ឡោះ ហើយធ្វើនូវអំពើដែលទ្រង់បានហាមឃាត់នោះទ្រង់នឹងបោះបង់គេចេញពីក្តីមេត្តាករុណារបស់ទ្រង់។

 
Terjemahan makna Ayah: (66) Surah: Surah At-Taubah
Daftar surah Nomor Halaman
 
Terjemahan makna Alquran Alkarim - Terjemahan Al-Mukhtaṣar fī Tafsīr Al-Qur`ān Al-Karīm ke Bahasa Khmer - Daftar isi terjemahan

Terjemahan Al-Mukhtaṣar fī Tafsīr Al-Qur`ān Al-Karīm ke Bahasa Khmer, diterbitkan oleh Markaz Tafsīr Li Ad-Dirasāt Al-Qur`āniyyah

Tutup