クルアーンの対訳 - الترجمة الخميرية للمختصر في تفسير القرآن الكريم * - 対訳の目次


対訳 節: (41) 章: 夜の旅章
وَلَقَدۡ صَرَّفۡنَا فِي هَٰذَا ٱلۡقُرۡءَانِ لِيَذَّكَّرُواْ وَمَا يَزِيدُهُمۡ إِلَّا نُفُورٗا
ហើយជាការពិតណាស់ យើងបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងគម្ពីរគួរអាននេះនូវក្បួនច្បាប់ ដំបូន្មាន និងឧទាហរណ៍ជាច្រើនដើម្បីឲ្យមនុស្សលោកយកវាធ្វើជាមេរៀន ដោយពួកគេដើរតាមអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ និងបោះបង់នូវអ្វីដែលបង្កគ្រោះថ្នាក់ដល់ពួកគេ។ តែជាក់ស្តែង ពួកគេមួយចំនួនក្នុងចំណោមអ្នកដែលនិស្ស័យពីធម្មជាតិរបស់ពួកគេបាត់បង់នោះ ប្រការទាំងនោះគឺមិនបានបន្ថែមអ្វីដល់ពួកគេ ក្រៅពីការឃ្លាតឆ្ងាយពីការពិត និងការស្អប់ចំពោះការពិតនោះឡើយ។
アラビア語 クルアーン注釈:
本諸節の功徳:
• الزعم بأن الملائكة بنات الله افتراء كبير، وقول عظيم الإثم عند الله عز وجل.
• ការអះអាងថា ពិតណាស់ ម៉ាឡាអ៊ីកាត់គឺជាបុត្រីរបស់អល់ឡោះជាម្ចាស់នោះ គឺជាការប្រឌិតភូតកុហកដ៏ធំធេងបំផុត ហើយការនិយាយនូវពាក្យសម្ដីបែបនេះ គឺជាអំពើបាបដ៏ធំធេងបំផុតចំពោះអល់ឡោះជាម្ចាស់។

• أكثر الناس لا تزيدهم آيات الله إلا نفورًا؛ لبغضهم للحق ومحبتهم ما كانوا عليه من الباطل.
• ចំពោះមនុស្សភាគច្រើន បណ្តាវាក្យខណ្ឌរបស់អល់ឡោះមិនបានបន្ថែមអ្វីដល់ពួកគេក្រៅពីការឃ្លាតឆ្ងាយនោះទេ ដោយសាតែពួកគេស្អប់ខ្ពើមប្រការត្រឹមត្រូវ ហើយស្រឡាញ់ពេញចិត្តភាពមិនត្រឹមត្រូវដែលពួកគេធ្លាប់ប្រព្រឹត្តនោះ។

• ما من مخلوق في السماوات والأرض إلا يسبح بحمد الله تعالى فينبغي للعبد ألا تسبقه المخلوقات بالتسبيح.
• គ្មានម៉ាខ្លូកណាមួយដែលនៅលើមេឃជាច្រើនជាន់និងផែនដីមិនលើកតម្កើងដោយការកោតសរសើរចំពោះអល់ឡោះជាម្ចាស់នោះទេ។ ដូច្នេះ គប្បីលើខ្ញុំបម្រើរបស់អល់ឡោះ(មនុស្សលោក)មិនត្រូវឲ្យម៉ាខ្លូកទាំងអស់នោះនាំមុខពួកគេក្នុងការលើកតម្កើងអល់ឡោះជាម្ចាស់ឡើយ។

• من حلم الله على عباده أنه لا يعاجلهم بالعقوبة على غفلتهم وسوء صنيعهم، فرحمته سبقت غضبه.
• ក្នុងចំណោមភាពទន់ភ្លន់របស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់នោះ គឺទ្រង់មិនដាក់ទណ្ឌកម្មពួកគេភ្លាមៗទៅលើភាពធ្វេសប្រហែសរបស់ពួកគេ និងអំពើបាបដែលពួកគេបានប្រព្រឹត្តនោះឡើយ។ ពិតប្រាកដណាស់ ក្តីមេត្តាករុណារបស់ទ្រង់ គឺកើតមានមុនកំហឹងរបស់ទ្រង់(ក្តីមេត្តាករុណារបស់ទ្រង់ គឺធំធេងជាងកំហឹងរបស់ទ្រង់)។

 
対訳 節: (41) 章: 夜の旅章
章名の目次 ページ番号
 
クルアーンの対訳 - الترجمة الخميرية للمختصر في تفسير القرآن الكريم - 対訳の目次

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

閉じる